ស្រុកស្រែ

QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី

QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី

(VOV)_មិនត្រូវរង់ការលំបាកដោយធូលីហុយនៅពេល​ថ្ងៃ​ក្តៅ​ បែកក្រហែង​ ភ្លៀងលិច​លង់ដុចមុនទៀតឡើយ​។ នាបច្ចុប្បន្ន ការធ្វើ ដំណើរ របស់​ប្រជាជន​នៅភូមិ​ទី៦ ឃុំ QUANG THINH ស្រុក HAI HA ខេត្ត QUANG NINH មាន​ភាពងាយស្រួលជា ច្រើន ដោយ សារផ្លូវចាក់បេតុងប្រវែងជិត៤០០ម៉ែត្រទើបបានដាក់អោយប្រើប្រាស់។ ឃុំ QUANG THINH ខំប្រឹងប្រែងដល់ឆ្នាំ ​២០១៥ ​សម្រេច រាល់គោលដៅស្ដីពីការកសាងជនបទថ្មី។

(VOV)_មិនត្រូវរង់ការលំបាកដោយធូលីហុយនៅពេល​ថ្ងៃ​ក្តៅ​បែកក្រហែង​ ភ្លៀងលិច​លង់ដុចមុនទៀតឡើយ​។ នាបច្ចុប្បន្ន ការធ្វើ ដំណើរ របស់​ប្រជាជន​នៅភូមិ​ទី៦ ឃុំ
QUANG THINH ស្រុក HAI HA ខេត្ត QUANG NINH មាន​ភាពងាយស្រួលជាច្រើន 
ដោយ សារផ្លូវចាក់បេតុងប្រវែងជិត៤០០ម៉ែត្រទើបបានដាក់អោយប្រើប្រាស់។ ឃុំ
QUANG THINH ខំប្រឹងប្រែងដល់ឆ្នាំ ​២០១៥ ​សម្រេច រាល់គោលដៅស្ដីពីការកសាង
ជនបទថ្មី។

QUANG THINH៖ប្រជាជនបរិច្ចាកដីដើម្បីកសាងជនបទថ្មី

ឈរលើផ្លូវចាក់បេតុងដ៏ស្អាតនេះ មេភូមិទី៦ បង PHAM VAN THANH បាននិ
យាយដោយ ទឹកមុខសប្បាយរីករាយថា៖ផ្លូវនេះបានមកដោយឆន្ទះ​បក្ស ទឹកចិត្ត​
ប្រជាជន។ មាន​គ្រួសារ​ជាង១០០គ្រួបានស្ម័គ្រចិត្តរួមវិភាគទានជាទឹកប្រាក់​ជាង៥០លានដុង ថ្ងៃធ្វើពលកម្មជាង៧០០ថ្ងៃ ដើម្បីសម្រេចបានផ្លូវនេះ។

          “ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ កម្មវិធីកសាងជនបទថ្មីនេះត្រូវបាន​កម្មាភិ
បាលឃុំ​បញ្ជាណែនាំអនុវត្តនៅភូមិ ហើយកម្មាភិបាល​ភូមិ​បា​ន​ឃោសនា​ប្រជាជនចូល
រួមកសាង​ជនបទថ្មី។ ​​ជនគ្រប់រូប​សប្បាយរីករាយណាស់ ដោយបានជ្រូតជ្រាប​និងជឿ
ជាក់ទៅលើ​គោលមាគា៍របស់បក្ស សកម្មអនុវត្តតាម។”

          គ្រួសារលោកស្រី BUI THI LAN ជាគ្រួសារក្រីក្រនៅភូមិទី៦ បើទោះ​ខ្វះដីធ្លី​ដើម្បី ផលិតកម្មក្តី ប៉ុន្តែ​​ត្រៀមខ្លួនជាស្រេចបរិច្ឆាកដី​ដ៏តិចតូចដើម្បីសាងសង់សំណង់របស់
ខ្លួន។ លោកស្រី BUI THI LAN បានចាត់ទុកថា÷ការបរិច្ឆាកដីជាភារកិច្ចនិងការតព្វ
កិច្ចរបស់​​ប្រជា​ពល​រដ្ឋ លះបង់របស់ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍របស់​សហគមន៍÷

          “គ្រួសារខ្ញុំមានដីស្រែតិចតូចណាស់។ ​ដើម្បីធ្វើអោយភូមិស្អាតបានជាង ​ខ្ញុំ ស្ម័គ្រចិត្តបរិច្ឆាកដី។ គ្រួសារខ្ញុំមានដីស្រែ៣ចំណែក ​ខ្ញុំស្ម័គ្រចិត្ត​បរិច្ឆាកដីស្រែ២ ចំណែក ដើម្បីធ្វើផ្លូវធំជាង ស្អាតជាង ប្រជាជនងាយធ្វើដំណើរទៅវិញទៅមក​។”

          ដើម្បីបង្កើតទំនុកទុកចិត្តរបស់ប្រជាជន រួមកម្លាំងកាយចិត្តរបស់ខ្លួនកសាងជន
បទថ្មី ឃុំ QUANG THINH បានអនុវត្តល្អ​នូវ​ការងារចលនា​ប្រជាជនបរិច្ឆាកដី  រួមវិភាគ
ទានជា ទឹកប្រាក់ដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ធ។ ឃុំបានបង្កើតគណះកម្មការឃោ
សនា១ ដែលធ្វើសកម្មភាពតាមទិសស្លោក÷ ប្រជាជនដឹង ប្រជាជនពិភាក្សា  ប្រជា
ជន ធ្វើ ប្រជាជនត្រួតពិនិត្យ ​និងប្រជាជនទទួលផលចំណេញ។​ រហូតមកដល់ពេល
នេះ  ប្រជាជនឃុំ QUANG THINH បានបរិច្ឆាកដី​ចំនួន​ជិតប្រាំពីរពាន់ម៉ែត្រក្រឡា រួម
វិភាគទាន ជាទឹកប្រាក់ចំនួនជិតមួយពាន់លានដុង និងរាប់ពាន់ថ្ងៃធ្វើពលកម្មទៀត  ដើម្បីស្ថាបនាបានផ្លូវបេតុងប្រវែងជាង៨គីឡូម៉ែត្រ កសាងអគារវប្បធម៌…ល។ លោក 
BUI VAN LUONG ប្រធានគណះ​កម្មាធិការប្រជាជនឃុំ QUANG THINH  បានអះអាងថា÷  

          “ ​ ប្រជាជនក្នុងភូមិ​ជឿ​ជាក់ទៅលើការផ្ទូចផ្តើមគំនិតរបស់បក្ស រដ្ឋអំពី ការកសាង ជនបទថ្មីណាស់។ ប្រជាជនស្ម័គ្រចិត្តបរិច្ឆាកដីដើម្បីកសាងសំណង់ផលប្រយោជន៍
សង្គមនានា ​ដោយមិនទាមទាអ្វីទាំងអស់។ ខ្ញុំគិតថា÷នេះគឺជា​ជោគជ័យ១ក្នុងការក
សាង​ជនបទថ្មី។”

ផ្តើមចេញពីគំនិតផ្តួចផ្តើមដ៏ត្រឹមត្រូវ  សមស្របជាជាមួយទឹកចិត្តប្រជាជន និង
របៀបធ្វើដោយលក្ខណះប្រជាធិបតេយ្យ ចំហរ ចលនាបរិច្ឆាកដីកសាងជនបទថ្មីនៅ
ឃុំ QUANG THINH ស្រុក HAI HA ខេត្ត QUANG NINH ទទួលបានលទ្ធផលគួអោយ
ចាប់អារម្មណ៍ ជាច្រើន បង្កើតឡើងមុខមាត់ថ្មីសំរាប់តំបន់ជនបទនេះ៕



This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.