ស្រុកស្រែ

រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan

រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan

(VOV)_ក្រោយរយៈពេលច្រើនឆ្នាំដាំទំពាំងបាយជូ និងបង្កើតឡើង​ពាណិជ្ជសញ្ញាផ្លែទំពាំងបាយជូ Ba Moi នាបច្ចុប្បន្ន ចំការទំពាំងបាយជូ​ របស់លោក Ba Moi នៅឃុំ Phuoc Thuan ស្រុក Ninh Phuoc ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) ថ្ងៃណាក៏មានភ្ញៀវទេសចរណ៍មក​ទស្សនាជាច្រើនកុះករដែរ។ ពីចំការទំពាំងបាយជូតាមបែបទេសចរណ៍អេកូឡូស៊ីនេះ គ្រួសារលោកក៏បានត្រូសត្រាយផ្លូវ ជួយឧបត្ថម្ភកម្មវិធីកសាងជនបទថ្មី នៅ​ខេត្ត Ninh Thuan ទៀតផង។

          (VOV)_ក្រោយរយៈពេលច្រើនឆ្នាំដាំទំពាំងបាយជូ និងបង្កើតឡើង​ពាណិជ្ជ
សញ្ញាផ្លែទំពាំងបាយជូ Ba Moi នាបច្ចុប្បន្ន ចំការទំពាំងបាយជូ​ របស់លោក Ba Moi
នៅឃុំ Phuoc Thuan  ស្រុក Ninh Phuoc ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម)
  ថ្ងៃណាក៏មានភ្ញៀវទេសចរណ៍មក​ទស្សនាជាច្រើនកុះករដែរ។ ពីចំការទំពាំងបាយ
ជូតាមបែបទេសចរណ៍អេកូឡូស៊ីនេះ គ្រួសារលោកក៏បានត្រូសត្រាយផ្លូវ ជួយឧប
ត្ថម្ភកម្មវិធីកសាងជនបទថ្មី នៅ​ខេត្ត Ninh Thuan ទៀតផង។ 

លោក Ba Moi

​ ផ្លូវនាំទៅដល់កសិដ្ឋានរបស់លោក Ba Moi គឺមានភាពងាយស្រួល​ណាស់​ ​ពី​
ព្រោះ​ វាមានឈ្មោះនៅក្នុងទួរទេសចរណ៍វិហារ Poklongarai ភូមិគ្រឿង​ភាជន៍ Bau
 Truc ហើយលោក Ba Moi  ល្បីឈ្មោះរហូត​ដល់​​ អ្នកណានៅខេត្ត Ninh Thuan ក៏
ស្គាល់ដល់ដែរ​។ ជាប្រចាំថ្ងៃ​ ឡាន​ទេសចរណ៍​តូច ធំជាច្រើនបានដឹកភ្ញៀវទេស
ចរណ៍រាប់រយអ្នកមកទស្សនា​ ថត​រូបចំការទំពាំងបាយជូ ជាពិសេស គេបានពិ
សារផលិតផលដែលបាន​ធ្វើពីទំពាំងបាយជូ ស្រាទំពាំងបាយជូដោយឥតគិតថ្លៃ និងFjv;kadUសំរាប់មិត្តភក្កិនិងសាច់ញាត្តិTơtpg។ 

រូបសណ្ឋានផលិតកម្មកែច្នៃផ្លែទំពាំងបាយជូរបស់លោក Ba Moi នៅខេត្ត Ninh Thuan

ដោយមានរូបរាងធំ ស្បែកស្មៅ ជើងTTErមិនពាក់ស្បែកជើង អត់ពាក់មួក 
លោក Ba Moi ពិតជាកសិករម្នាក់។ ប៉ុន្តែ ពេលទទួលភ្ញៀវ លោកបាន​ក្លាយ​ទៅជា
អ្នកមគ្គុទ្ទេសជំនាញ១នាក់ នាំភ្ញៀវទេសចរទៅទស្សនាចំការ​ទំពាំងបាយជូ។ ដោយ
មានបទពិសោធន៍ជិត៣០ឆ្នាំដាំទំពាំងបាយជូ ចំការទំពាំងបាយជូរបស់លោក Ba
Moi មិនគ្រាន់តែមានទិន្នផលខ្ពស់ប៉ុណ្ណោះ​ទេ​ ថែមទាំងជាផលិតផល១ប្រកបដោយ
សុវត្ថិភាពទៀតផង។ ពិសេស​ លោក Ba Moi បានបោះជំហាន១ដ៏វែងក្នុងមុខរបរដាំ
ទំពាំងបាយជូ​ ដោយ​បានអនុវត្តដោយជោគជ័យនូវដំណើការអភិវឌ្ឍន៍កសិកម្មល្អ
 ( Viet GAP) និងបានទទួលលិខិតបញ្ជាក់ VietGAP ទៀតផង។ នេះគឺជារបត់សំ​ខាន់
 ​ដើម្បីពាណិជ្ជសញ្ញា Ba Moi កាន់តែ សទៅបានធ្វើដំណើរទៅឆ្ងាយ​ពី១ថ្ងៃទៅ១ថ្ងៃ។
 លោក Ba Moi បានអោយដឹងថា៖

          “ VietGAP មិនម៉ែនជា​ច្រក់ទ្វា១ ដើម្បីជួយប្រជាកសិករវៀតណាម​ផ្លាស់ប្តូរជីវ
ភាពរស់នៅបានទេ។ ប៉ុន្តែ VietGAP ជាលិខិតបើកផ្លូវ ដើម្បី​នាំ​ផលិតផលរបស់ខ្លួន 
ទៅដល់បាតដៃរបស់អ្នកប្រើប្រាស់។ ”

          ក្នុងរយៈពេល១ឆ្នាំ ចំការទំពាំងបាយជូ របស់លោកមានរដូវ​ប្រមូលផលចំនួន
២ ក្នុងរដូវនិមួយៗមានទិន្នផលពី១០-១៥តោន/ហិកតា​ និងប្រាក់ចំណូល​របស់១ហិក
តាអាចបាន១៥០ដល់២០០លានដុង​ (ស្មើនឹង៧ ​ដល់៩ពាន់ដុល្លាអាមេរិក)។​ លោក 
Ba Moi បានអោយដឹងថា៖

          “ រហូតមកដល់ពេលនេះ យើងខ្ញុំបានមានការតភ្ជាប់ជាមួយប្រជា​កសិករនៅ
ក្នុងតំបន់។ នៅខេត្ត Ninh Thuan នេះបានមានផ្ទៃដី២០០​ហិកតាដាំទំពាំងបាយជូ តាមបទដ្ឋាន VietGAP ហើយយើងខ្ញុំក៏បាន​តភ្ជាប់​បណ្ដាគ្រួសារកសិករនេះដើម្បីផ្គត់ផ្គង់
អោយទីផ្សា។ នាបច្ចុប្បន្ន យើងខ្ញុំកំពុងមានគំរោងការណ៍ជួយគ្រួសារកសិករចំនួន៨៣គ្រួ នៅឃុំ Phuoc Vinh និង Xuan Hai ។ យើងខ្ញុំបានអញ្ជើញអ្នកជំនាញការ
មកជួយ​ឧបត្ថម្ភប្រជា​កសិករធ្វើវប្បកម្ម តាមបទដ្ឋាន VietGAP និងដល់ចុងឆ្នាំ យើង
ខ្ញុំអញ្ជើញ​បណ្ដា​អ្នកជំនាញការមកពិនិត្យមើល ហើយផ្តល់វិញ្ញាបនបត្រសំរាប់​គ្រួសារ
ដាំទំពាំងបាយជូនេះ។ ខ្ញុំជឿជាក់ថា៖ គ្រួសារទាំងនេះមិនគ្រាន់តែកាត់បន្ថយភាពក្រី
ក្របានប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសរកស៊ីថ្មីទៀតផង។”

          ដោយបានអនុវត្តបច្ចេកវិទ្យាសំខាន់ចំនួន៣គឺ៖ ផលិតទំពាំងបាយជូសុវត្ថិភាព
 ផលិតស្រាទំពាំងបាយជូដោយទ្រង់ទ្រាយគ្រួសារ និងផលិត​ដំណាំទំពាំងបាយជូនិង
ទឹកផ្លែទំ​ពាំងបាយជូ  ចំការទំពាំងបាយជូ ​ជាង​១១០០ហិកតា នៅ Ninh Thuan បាន
ផ្គត់ផ្គង់ផលិតផលគុណភាពខ្ពស់ ​សំរាប់សហគ្រាសទំពាំងបាយជូ Ba Moi។ មិនឈប់
នៅត្រឹមការ​ជោគជ័យ​ប៉ុណ្ណោះទេ លោក Ba Moi មានគោលបំណងបញ្ជូនពាណិជ្ជ
សញ្ញា​ទំពាំង​បាយជូ Ba Moi និយាយដោយឡែក និងទំពាំងបាយជូ Ninh Thuan មាន
វត្តមាននៅលើទីផ្សារអន្តរជាតិ។ នាពេលខាងមុខនេះ លោកនឹងកសាងខ្សែចង្វាក់
ផលិតផ្លែទំពាំងបាយជូទំនើបៗ តាមបទដ្ឋាន EurepGAP របស់ស្វីស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.