ស្រុកស្រែ

ស្រុក Thap Muoi ខេត្ត Dong Thap ស្វែងរកទិសដៅបញ្ចេញលក់​កសិផល​ជូនប្រជាជន

ស្រុក Thap Muoi ខេត្ត Dong Thap ស្វែងរកទិសដៅបញ្ចេញលក់​កសិផល​ជូនប្រជាជន

(VOVWORLD) - ការស្វែងរកធាតុចេញសម្រាប់ផលិតផលកសិកម្មក្នុងបរិបទនៃផលប៉ះពាល់មកពីជំងឺរាតត្បាតកូវីដ ១៩ កំពុងជាបញ្ហា ដែលត្រូវបានមូលដ្ឋាននានានៅភូមិសាស្ត្រខេត្ត Dong Thap អនុវត្តន៍យ៉ាងប្ដូរផ្ដាច់។ ដើម្បីរួមចំណែកធានា ជីវភាពរស់នៅរបស់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ នោះ ស្រុក Thap Muoi បាន និងកំពុងរៀបចំផែនការស្វែងរកទីផ្សារជាច្រើន ដើម្បីបញ្ចេញ លក់ផលិតផលកសិកម្មនានារបស់ស្រុកផងដែរ។

សកម្មភាពជំរុញការលក់កសិផល

ស្រុក Thap Muoi បានបង្កើតក្រុមតភ្ជាប់ការបញ្ចេញលក់កសិផលជូនប្រជាជន។ សមាជិក សមាជិការក្រុមនឹងពិនិត្យ ក្ដាប់ស្ថានភាពផលិតកម្ម ទិន្នផល ពេលវេលា ប្រមូលផល និងលទ្ធភាពប្រមូលទិញរបស់ឈ្មួញ។  ក្រោយពីមាន ព័ត៌មាន អំពីផលិតផលកសិកម្មដែលចាំបាច់ត្រូវបញ្ចេញលក់នោះ សមាជិក សមាជិការ ក្រុមនឹងបង្ហោះទិន្នន័យទាំងនេះនៅលើបណ្ដាញសង្គម Fanpage របស់ក្រុម និង នៅលើក្រុម Zalo។ អាស្រ័យហេតុនេះ សមាជិកក្រុមនឹងយល់ដឹងយ៉ាងច្បាស់លាស់អំពីបរិមាណកសិផល ដែលចាំបាច់ត្រូវបញ្ចេញលក់ ព្រមទាំងរក្សាតុល្យភាពរវាងទំនិញនិងតម្រូវការរបស់អតិថិជនក្នុងស្រុក។ ចំពោះផលិតផលកសិកម្ម ដែលមានបរិមាណច្រើននោះ មូលដ្ឋាននឹងធ្វើបច្ចុប្បន្នភាពហើយស្នើឲ្យខេត្តជួយឧបត្ថម្ភ ដើម្បីបញ្ចេញលក់កសិផលឲ្យទាន់ពេលវេលាជូនប្រជាជន។

តួយ៉ាងគឺនៅឃុំ My Hoa ស្រុក Thap Muoi នោះ ទោះបីជាបរិមាណផ្លែក្រូចឆ្មារបស់ប្រជាកសិករមិនច្រើន បើប្រៀបធៀបនឹងឃុំមួយចំនួនក្នុងស្រុកក៏ដោយ ប៉ុន្តែក៏ជួបប្រទះការលំបាកអំពីធាតុចេញផងដែរ។ ប្រឈម ឲ្យនឹងស្ថានការណ៍នេះ សម្ព័ន្ធយុវជនឃុំបានប្រមូលទិញផ្លែក្រូចឆ្នា ហើយកែច្នៃទៅជាផលិតផលនានាដូចជា៖ ទឹកលាងចាន និងទឹកក្រូចឆ្មាអំបិល ដោយបានជួយប្រជាកសិករបញ្ចេញលក់កសិផលក្នុងគ្រាដ៏លំបាកនេះ។ អ្នកស្រី Dang Hong Ngoc Tu លេខារងសម្ព័ន្ធយុវជនឃុំ My Hoa ស្រុក Thap Muoi បានចែករំលែកថា៖ “សម្ព័ន្ធយុវជនឃុំបានរិះរកវិធីធ្វើទឹកលាងចានពីផ្លែក្រូចឆ្មាដើម្បីជួយប្រជាកសិករបញ្ចេញលក់កសិផលរបស់គ្រួសារខ្លួន។ នៅពេលលក់ផលិតផលនេះ យើងខ្ញុំបានប្រើប្រាស់ប្រាក់ចំណេញ ដើម្បីទិញអំណោយ ជូនប្រជាកសិករដែលជួបប្រទះការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។

យោងតាមលោក Le Van Ngot អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Thap Muoi ខេត្ត Dong Thap បានឲ្យដឹងថា ស្រុកមានបរិមានកសិផលជាច្រើនដូចជា ផ្លែក្រូចឆ្នាំ កង្កែប និងត្រីអង្ដែង ដែលកំពុងដល់រដូវប្រមូលផល។ ដូច្នេះហើយ ក្រុមតភ្ជាប់ការបញ្ចេញលក់កសិផលរបស់ស្រុក កំពុងខិតខំប្រឹងប្រែងជួយឧបត្ថម្ភក្រុមគ្រួសារកសិករបញ្ចេញលក់កសិផល។ បច្ចុប្បន្ននេះ ស្រុកកំពុងស្នើឲ្យមន្ទីរ ស្ថាប័ននានាក្នុងខេត្ត ដើម្បីជួយតភ្ជាប់ការបញ្ចេញលក់កសិផលតាមរយៈបណ្តាញចែកចាយនៅផ្សារទំនើប និងហាងលក់ទំនិញ។ លើសពីនេះទៅទៀត នាបច្ចុប្បន្ន ការដឹកជញ្ជូនគឺជាបញ្ហាលំបាករួម ខណៈពេលដែលការធ្វើចរាចរទំនិញ ជាពិសេសគឺផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋនៅរដូវប្រមូលផល។ លោកបានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ស្រុកទាំងអស់ក៏បានបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អ្នកប្រមូលទិញកសិផល។ ទន្ទឹមនឹងនេះ អ្នកដឹកជញ្ជូនទំនិញក៏ត្រូវបានអនុញ្ញាតឲ្យចូលមូលដ្ឋានដើម្បីប្រមូលទិញ និងដឹកជញ្ជូនកសិផល។ ទោះយ៉ាងណាក៏ដោយ ដើម្បីធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយសុវត្ថិភាពនោះ ស្រុកបានជួយសម្រួលតាមរយៈការចាក់វ៉ាក់សាំង និងធ្វើតេស្តរហ័ស លើក្រុមអ្នកដឹកជញ្ជូន មុនពេលចុះមូលដ្ឋានប្រមូលទិញ និងដឹកជញ្ជូនកសិផលផងដែរ”។

សកម្មភាពជំរុញការលក់កសិផល

ប្រឈមនឹងការលំបាកក្នុងការបញ្ចេញលក់កសិផលនោះ ខេត្ត Dong Thap បានរៀបចំការតភ្ជាប់ការបញ្ចេញលក់ផ្លែត្រងែន និងផលិតផល OCOP ជាមួយទីក្រុងហាណូយ។ ទន្ទឹមនឹងនេះ ដាក់បញ្ជូលផលិតផលកសិកម្មទាំងនេះនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក សំដៅជួយឧបត្ថម្ភសហករណ៍ និងប្រជាកសិករផ្សព្វផ្សាយផលិតផល និងតភ្ជាប់ការបញ្ចេញលក់ជាមួយសហគ្រាស និងប្រព័ន្ធផ្សារទំនើប។ លោក Vo Tien Thanh នាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគខេត្ត Dong Thap បានឲ្យដឹងថា៖ “មជ្ឈមណ្ឌលបានសម្របសម្រួលជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយទំនិញទាំងនេះ ហើយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មបានតភ្ជាប់ជាមួយប្រព័ន្ធផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដើម្បីដាក់ចេញទិសដៅសមស្រប។ ទន្ទឹមនឹងនេះ សម្របសម្រួលជាមួយនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មដើម្បីសម្រួលការបញ្ចេញលក់កសិផលទាំងនេះ។ លើលពីនេះទៅទៀត យើងខ្ញុំនឹងរៀបចំផែនការបញ្ចេញលក់កសិផល ឲ្យសមស្របនឹងរដូវប្រមូលផលនីមួយៗផងដែរ”។

ដើម្បីដោះស្រាយបញ្ហាបញ្ចេញលក់កសិផលជូនប្រជាជននោះ ស្ថាប័នមានសមត្ថកិច្ចខេត្ត Dong Thap បានសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារ នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដើម្បីផ្គត់ផ្គង់ និងបញ្ចេញលក់កសិផលនៅខេត្ត។ ទន្ទឹមនឹងនេះ តភ្ជាប់ជាមួយសហគ្រាស ផ្សារទំនើប និងហាងលក់ទំនិញនានា ឬដាក់បញ្ជូលកសិផលនៅលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជួយប្រជាជនជំរុញការបញ្ចេញលក់ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.