ស្រុកស្រែ

Tan Van-ភូមិកុលាលភាជន៍រាប់រយឆ្នាំនៅរក្សារបរដ៏វិសេសវាលរបស់ខ្លួន

Tan Van-ភូមិកុលាលភាជន៍រាប់រយឆ្នាំនៅរក្សារបរដ៏វិសេសវាលរបស់ខ្លួន

(VOVWORLD) -ភូមិកុលាលភាជន៍ Tan Van នៅទីក្រុង Bien Hoa ខេត្ត Dong Nai មានប្រ ពៃណីរាប់រយឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយផលិតផលគ្រឿងកុលាលភាជន៍ដីខ្មៅដ៏ វិសេសវិសាល។ ឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៃជីវភាពទំនើបបច្ចុប្បន្ននោះ ភូមិកុលាល ភាជន៍ដែលមានអាយុកាលជាង៣ទសវត្សនេះហាក់ដូចជាត្រូវសាបរលាប។ ប៉ុន្តែ ដោយការជក់ចិត្តនឹងមុខរបរប្រពៃណីនេះបានជាសិប្បករប្រកបមុខរបរស្មូនឆ្នាំង ក្អមតាំងពីច្រើនតំណរមកហើយនេះ នៅតែរក្សាបានភ្លើងក្នុងឡដុតកុលាលភាជន៍ និងប្រ ភពកុលាលភាជន៍ដីខ្មៅផងដែរ។

ស
 ផលិតផលគ្រឿងភាជន៍វិចិត្រសិល្បៈ  Bien Hoa  ធ្លាប់បានចូលរួមការតាំងពិព័រណ៍អន្តរជាតិជាច្រើនលើក 

ត្រូវបានប្រសូតមុននេះ៣០០ឆ្នាំ ភូមិកុលាលភាជន៍បុរាណ Tan Van ស្ថិតតាម បណ្ដោយទន្លេ Dong Nai នៃទីក្រុង Bien Hoa ខេត្ត Dong Nai។ ពីភូមិកុលាលភាស ណ៍ដំបូងនេះបានរីកសាយភាយដល់ការបង្កើតភូមិកុលាលភាជន៍រណបជុំវិញផងដែរ។

        ដើរតាមបណ្តោយទន្លេ Dong Nai នៅឆ្នេរ Tan Van យើងអាចប្រទះឃើញរូប ភាពឡដុតគ្រឿងកុលាលភាជន៍ជាមួយនឹងបំពង់ផ្សែងនៅខ្ពស់។ ចំពោះមុខទីធ្លាធំមួយ ឃើញមានឆ្នាំង ក្អម ធុងនិងរូបភាពជាងស្មូនកំពុងចលនាកាយវិការត្រៀមបង្កាត់ភ្លើង ដុតគ្រឿងកុលាល ភាជន៍មួយលើក។

 សិប្បករកំពុងស្មូនគ្រឿងភាជន៍

        លោក Ho Van Chinh ជាសិប្បករស្មូនមួយរូបក្នុងចំណោមសិប្បករមានទេពកោ សល្យនៅឡដុតគ្រឿងកុលាលភាជន៍ Kim Lan។ ប្រកបមុខរបរនេះកាលពីអាយុ២០ឆ្នាំ មកម្លេះ លោក Chinh បានក្លាយទៅជាសិប្បករស្មូនមានទេពកោសល្យក្នុងភូមិកុលាល ភាជន៍នេះ។ តាមរយៈបាតដៃប៉ិនប្រសបវាយញាប់រន្ថើនទៅលើដីមួយដុំឲ្យមានមាន ទ្រង់ជារូបពាងឬរូបឆ្នាំង មានក្បូរក្បាច់ស្អាតដោយមិនត្រូវការពុម្ភនិងឧបករណ៍ ណាមួយឡើយ។ សិប្បករស្មូនបច្ចុប្បន្នមិនសូវមានច្រើនព្រោះថា បច្ចេកវិទ្យាស្មូនគ្រឿង កុលាលភាជន៍នៅមានការកែច្នៃច្រើនពោលគឺអាចបោះពុម្ភតាមរយៈពុម្ភមានស្រាប់ ជំនួសឲ្យការស្មូនដោយដៃដូចមុននេះ។ ហេតុដូច្នេះ ក្លាយទៅជាជាងបោះពុម្ភគឺងាយ ណាស់ ប៉ុន្តែក្លាយទៅជាសិប្បករស្មូនគឺមិនមែននរណាក៏អាចធ្វើបានឡើយ។ លោក Hong Van Chinh បានចែករំលែកថា៖

        “ធ្វើជាជាងបោះពុម្ភគឺងាយស្រួលណាស់ព្រោះថាមានពុម្ភស្រាប់ហើយ។ រីឯស្មូន ដោយដៃគឺយើងត្រូវបង្កើតពុម្ភក្នុងអារម្មណ៍របស់ខ្លួន។ ដៃជើងត្រូវប៉ិនប្រសបហើតភ្នែក ត្រូវស៊ីចង្វាក់ជាមួយដៃដែរ។ ជាធម្មតាគេរៀនមួយឆ្នាំអាចពូកែហើយ ប៉ុន្តែមានអ្នកខ្លះរៀនរហូតក៏មិនចេះស្មូន ផង”។

        នៅក្នុងកម្តៅភ្លើងឡើងដល់រាប់ពាន់ដឺក្រេនោះ លោក Lam Lap ក៏ជាសិប្បករ មានថ្វីដៃក្នុងភូមិកុលាលភាជន៍នេះ តែងតែពិនិត្យកម្តៅរបស់ឡក្នុង៥នាទីម្តងនិងដាក់ អុសបន្ថែម។ លោក Lap បានឲ្យដឹងថា ឡដុតកុលាលភាជន៍មានប្រវែងរាប់រាយម៉ែត្រ នេះ មានច្រកប្រហោងជាច្រើនសម្រាប់ដាក់អុសចូល។ ត្រូវរក្សាកម្តៅក្នុងឡក្នុង១.២០០ អង្សា រយៈពេល៤ថ្ងៃទើបកុលាលភាជន៍ឆ្អិន។ លោក Lap បានសំណេះសំណាល់ថា៖

        “កាលពីអាយុ២០ឆ្នាំខ្ញុំប្រកបមុខរបរនេះហើយ។ នេះជារបរដែលជីដូនជីតាមរតកមក។ ដោយសារយើងមាននិស្ស័យជាមួយរបរនេះបានជាស្រឡាញ់ជក់ចិត្តនឹងការងាររបស់ខ្លួនណាស់។ ប្រសិនបើអ្នកណាគ្មាននិស្ស័យប្រកបមុខរបរប្រហែលពីរឬបីឆ្នាំគឺ ធ្លាក់ទឹកចិត្តលេងចង់ប្រ កបមុខរបរនេះទៀតហើយ”។

 ជ្រុងមួយនៃឡធ្វើគ្រឿងភាជន៍

        អស់រយៈពេល៣០ឆ្នាំប្រកបនឹងរបរស្មូនគ្រឿងកុលាលភាជន៍មក ទាំងលោក Chinh និងលោក Lap សុទ្ធតែមិនចាំថា ពួកគាត់បានផលិតចេញរបស់របរពីកុលាលភាជន៍ប៉ុន្មានឡើយ។ ប៉ុន្តែពួកគាត់និងប្រជា ជនភូមិកុលាលភាជន៍ Tan Van សុទ្ធតែបានដឹងថា កុលាលភាជន៍ដីខ្មៅ Bien Hoa ធ្លាប់ជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រ ជាជនភាគខាងត្បូងឡើយ។

        បច្ចុប្បន្ននេះ ចំពោះមុខបម្រែបម្រួលនៃជីវភាពទំនើប សិប្បករស្មូនកុលាលភាជន៍ ភាគច្រើនលេងប្រកបមុខរបរនេះទៅរកការងារផ្សេង។ ថ្វីត្បិតដូច្នេះ នៅមានឡដុត កុលាលភាជន៍ជាច្រើននៅបង្កាត់ភ្លើង ហើយអ្នកដែលរក្សាភ្លើងរបស់ឡដុតកុលាល ភាជន៍នោះកំពុងខ្នះខ្នែងជាមួយរបររបស់ជីដូនជីតា ដោយផ្លាស់ប្តូរទៅធ្វើកុលាលភាជ ន៍វិចិត្រសិល្បៈសម្រាប់នាំចេញ។ ផលិតផលកុលាលភាជន៍ដីខ្មៅ នៅតែល្បីឈ្មោះ ហើយត្រូវបានទីផ្សារបរទេសពេញនិយមប្រើប្រាស់។ ទិសដៅថ្មីនេះនឹងជួយឲ្យភូមិ កុលាលភាជន៍ Tan Van នៅតែរក្សាបានរបរប្រពៃណីរបស់ខ្លួនផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.