ដំបូលអាស៊ាន

ឆ្នាំ ២០២០ វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន

ឆ្នាំ ២០២០ វៀតណាមផ្តោតសំខាន់លើការជំរុញកិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន

(VOVWORLD) - ឆ្នាំ២០២០ វៀតណាមបានទទួលតំណែងជាប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន។ ដោយមានគោលដៅជំរុញកំណើនសេដ្ឋកិច្ច គាំទ្រសន្តិភាពក្នុងតំបន់ និងអភិវឌ្ឍន៍វប្បធម៌រវាងបណ្ដាប្រទេសជាសមាជិកនោះ ប្រធានបទនៃឆ្នាំ អាស៊ាន ២០២០ គឺ ផ្សារភ្ជាប់ និងសន្សាំដោយម្ចាស់ការ។

 រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh

អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមបានសម្ភាសន៍រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ស្ដីអំពីទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាស៊ាន ដែលជាសសរទ្រូងមួយក្នុងចំណោមសសរទ្រូងសំខាន់ទាំងបីនៃកិច្ចសហប្រតិបត្តិការវៀតណាម - អាស៊ាន។

លោក Tran Tuan Anh៖ “វៀតណាមបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៥។ នាគ្រានោះប្រទេសជាតិទើបតែឆ្លងផុតពីសម័យហ៊ុំព័ទ្ធ ហើយចាប់ផ្ដើមអនុវត្តន៍រាល់ការផ្លាស់ប្ដូរថ្មី ដ៏ទូលំទូលាយ និងខ្លាំងក្លា។ ក្រោយមកវៀតណាមបានចូលជាសមាជិកនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) នាឆ្នាំ ១៩៩៦។ នេះគឺជាកាបោះជំហានដំបូងរបស់យើង ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ៧ តាមទិសកសាង និងអនុវត្តន៍យុទ្ធសាស្ត្រកិច្ចការបរទេស ដោយផ្អែកលើមូលដ្ឋានពហុភាគី និងពិពិធកម្មនូវរាល់ទំនាក់ទំនងជាមួយដៃគូ ដែលក្នុងនោះផ្កោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ពិតណាស់ថា តាមរយៈការបោះជំហានដំបូងទាំងនេះ ក្នុងនាមជាសមាជិកអាស៊ាន ក៏ដូចជាចូលរួមក្នុងប្លុកពាណិជ្ជកម្មសេរី AFTA របស់បណ្ដាប្រទេសអាស៊ាននោះ វៀតណាមមាន ការរីកចម្រើននិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នេះគឺជាមូលដ្ឋានសម្រាប់រាល់យុទ្ធសាស្ត្រស្ដីពីការធ្វើសមាហរណកម្មរបស់យើង នាដំណាក់កាលក្រោយៗ ទាំងលើវិស័យកិច្ចការបរទេស និងសេដ្ឋកិច្ច”។

វាយតម្លៃអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង អាស៊ានក្នុងដំណើរការសមាហរណកម្មរបស់វៀតណាម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Tuan Anh បានចាត់ទុកថា៖ ដោយមានទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់នៃតំបន់អាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសជាសមាជិកក្នុងអាស៊ាននោះ វៀតណាមនឹងពង្រីកបានកម្លាំង និងសម្លេងរបស់ខ្លួនយ៉ាងពិតប្រាកដ ប្រសិនបើយើងទទួលបានការស្រុះចិត្តគំនិតគ្នា ក៏ដូចជា សាមគ្គីគ្នា ឯកភាពគ្នា ពោលគឺមិនត្រឹមតែអះអាងនូវឋានៈភូមិសាស្ត្រនយោបាយរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ុណ្ណោះទេ ថែមទាំងបន្តរួមវិភាគទាន ក៏ដូចជាទទួលផលប្រយោជន៍នៃប្លុកពាណិជ្ជកម្មសេរី AFTA ក៏ដូចជាទំនាក់ទំនងរបស់ AFTA ជាមួយដៃគូខាងក្រៅផងដែរ។ អំពីទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច - ដែលជាសរសរទ្រូងសំខាន់មួយក្នុងចំណោមសរសរទ្រូងសំខាន់ៗទាំងបីនៃកិច្ចសហប្រតិបត្តិការវៀតណាម - អាស៊ាននោះ លោករដ្ឋមន្ត្រីបានឲ្យដឹងថា៖

លោក Tran Tuan Anh៖ “អាស៊ានបានក្លាយជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មឈានមុខគេលើពិភពលោករបស់វៀតណាម លើទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគជាដើម។ ឧទាហរណ៍ថា នៅពេលវៀតណាមទើប ចូលរួមប្លុកពាណិជ្ជកម្មសេរី  AFTA កាលពីឆ្នាំ ១៩៩៦ នោះ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាមជាមួយបណ្ដាប្រទេសក្នុងប្លុកនេះ គឺប្រមាណ ៥,៩ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ប៉ុន្តែនាឆ្នាំ ២០១៨ តួរលេខនេះបានកើន ជាង ៩.៥ ដង ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាមជាមួយអាស៊ានទទួលបានប្រមាណ ៥៦,៣ ពាន់លានដុល្លារអាមេរិក។ នៅពេលវៀតណាមចូលរួម និងធ្វើសមាហរណកម្មជាមួយអាស៊ាន ដោយផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច និងពាណិជ្ជកម្ម នោះ បាននាំមកនូវកម្លាំងចលករដ៏ធំធេងក្នុងការតភ្ជាប់យ៉ាងជិតស្និទ្ធិ និងខ្លាំងក្លាថែមទៀតរបស់វៀតណាមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាជួយវៀតណាមបន្តលើកកម្ពស់ឋានៈរបស់ខ្លូនលើឆាកអន្តរជាតិផងដែរ។

ដោយប្រធានបទ ផ្សារភ្ជាប់ និងបន្សាំដោយម្ចាស់ការនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Tran Tuan Anh ក៏បានលើកឡើងអំពីបណ្ដាអាទិភាពរបស់វៀតណាម និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងឆ្នាំប្រធានអាស៊ាន ២០២០។

លោក Tran Tuan Anh៖ ជាមួយនឹងខ្លឹមសារសំខាន់ៗទាំងពីរ នៃប្រធានបទនៃឆ្នាំ ២០២០ នោះ វៀតណាមបានតម្រង់ទិសដៅនូវរាល់គោលដៅអាទិភាព ដែលមិនត្រឹមតែមានលក្ខណៈបន្តអាទិភាពក្នុងដំណាក់កាលអភិវឌ្ឍន៍មុនៗរបស់អាស៊ាន
ប៉ុណ្ណោះទេថែមទាំងសរឲ្យឃើញយ៉ាងពេញលេញនូវនិន្នាការអភិវឌ្ឍន៍រួមរបស់ពិភពលោក ក៏ដូចជាតម្រូវការផ្ទៃក្នុងរបស់អាស៊ាន និងទំនាក់ទំនងជាមួយដៃគូទៀតផង។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានដាក់ចេញនូវគំនិតផ្ដូចផ្ដើមប្រមាណ ពី ១៦ ទៅ ១៧ ដើម្បីពិភាក្សាជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅអនុវត្តន៍ក្នុងឆ្នាំ២០២០។ គំនិតផ្ដូចផ្ដើមទាំងនេះ បាន គ្របដណ្ដប់មកលើគ្រប់វិស័យ ដែលក្នុងនោះផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា។ លើសពីនេះទៅទៀត វៀតណាម នឹងរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងផ្ដោតសំខាន់ លើការសុក្រឹតនូវរបៀបរបប ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការតភ្ជាប់រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងឆ្នាំ២០២០ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.