អ្នកស្រី Pattana Chonthavivirut (ខាងស្ដាំ) និងសហការីកំពុងគូរក្បូរក្បាច់រចនាលើឆ័ត្រក្រដាស Bo Sang។ (រូបថត៖ VOV)
នេះជាលើកដំបូងហើយដែលបានមកដល់ហាណូយដើម្បីចូលរួមកម្មវិធីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ថៃ អ្នកស្រី Pattana Chonthavivirut ក្នុងសម្លៀកបំពាក់ប្រពៃណី ពណ៌ស្រស់ឆើតឆាយរបស់នារីភូមិ ភាគឦសានថៃ ដោយមានការភ្ញាក់ផ្អើលដោយមិន នឹកស្មានថា ដោយមានការយកចិត្តទុកដាក់របស់អ្នកទស្សនានៅពេលឈៀងចូល ស្ដង់ដាក់តាំងបង្ហាញឆ័ត្រប្រពៃណីរបស់ភូមិ Bo Sang ដែលមនុស្សជាទូទៅ ហៅថា ឆ័ត្រ Bo Sang។ អ្នកទស្សនាជិត១០នាក់ ឈរនៅជុំវិញ ទស្សនាអ្នកស្រី Pattana Chonthavivirut និងសហការីម្នាក់ទៀត គូរក្បូរក្បាច់រចនានៅលើឆ័ត្រ ក្រដាសដ៏ស្រស់ស្អាត។ អ្នកទស្សនាម្នាក់បានចែករំលែកការចាប់អារម្មណ៍យ៉ាង ដូច្នេះថា៖ “ក្បូរក្បាច់រចនាដែលគេគូរលើឆ័ត្រ Bo Sang ជាផ្កាភ្ញីធម្មជាតិសាមញ្ញតែ សម្បូរដោយលក្ខណៈវប្បធម៌។ ផលិតផលនីមួយៗជាបុត្រខាងស្មារតីម្នាក់របស់ សិប្បករអញ្ចឹង។ មនុស្សម្នាមកទីនេះ សុទ្ធតែយកចិត្តទុកដាក់ពិសេសដល់ឆ័ត្រ ថៃដោយសារវាស្អាត ហើយមានបំណងទិញធ្វើជាកាដូអនុស្សាវរីយ៍”។
ឆ័ត្រ Bo Sang ពណ៌ចម្រុះឆើតឆាយត្រូវបានតុបតែងលើខ្លោងទ្វារស្វាគមន៍ភ្ញៀវទេសចរមកទស្សនា Chiangmai។
អ្នកស្រី Pattana Chonthavivirut ឲ្យដឹងថា Bo Sang ជាភូមិតូចមួយដែល ស្ថិតនៅក្នុងព្រះរាណាចក្រ Lanna ពីបុរាណកាល។ ទីនេះមានគ្រួសារប្រកប របរធ្វើឆ័ត្រជាច្រើន ដែលត្រូវបានពង្រីកពីជំនាន់មួយទៅជំនាន់មួយ ដូច្នេះបាន ជាកេរ្តិ៍ឈ្មោះរបស់ឆ័ត្រ Bo Sang បានរីកសាយភាយកាន់តែឆ្ងាយ។ រហូតមក ដល់ពេលនេះ ភូមិរបរសិប្បកម្ម Bo Sang បានគង់វង្សអស់រយៈពេលជាង៥ សតវត្សរិ៍ ប៉ុន្តែអ្នកភូមិភាគច្រើននៅតែផ្សាភ្ជាប់ជាមួយនឹងរបរប្រពៃណី។ អ្នកស្រី Chonthavivirut បានសំណេះសំណាលថា៖ “ភូមិ Bo Sang ជាភូមិប្រកបរបរធ្វើឆ័ត្រតែមួយគត់នៅថៃ។ ភ្ញៀវទេសចរ ទៅ Chiangmai សុទ្ធតែបានមកទស្សនាភូមិរបស់យើងខ្ញុំ ដោយសារប្រសិនបើមិន បានចូលថតរូបជាមួយឆ័ត្រភូមិ Bo Sang ទេ នោះចាត់ទុកថា មិនបានទៅដល់ Chiangmai ទេ។ ខ្ញុំប្រកប របរនេះចាប់តាំងពីកុមារភាពរហូតមកដល់បច្ចុប្បន្នប្រមាណ៣០ឆ្នាំហើយ។ ឪពុកម្ដាយបានបង្រៀនឲ្យខ្ញុំពីមុខរបរនេះ”។