ដំបូលអាស៊ាន

ទំនាក់ទំនងវៀតណាម-ថៃ៖ ពង្រីកប្រពៃណី ឆ្ពោះទៅអនាគត

ទំនាក់ទំនងវៀតណាម-ថៃ៖ ពង្រីកប្រពៃណី ឆ្ពោះទៅអនាគត

(VOVWORLD) - ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក ហើយជាទីបំផុតគឺចំណងមិត្តភាពដ៏ជិតស្និទ្ធតាំងពីយូរលង់ មករវាងប្រជាជាតិទាំងពីរ យើងអាចជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជំរុញ រវាងវៀតណាមនិងដៃ នឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son។
វៀតណាមនិងថៃជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ដោយមានលក្ខណៈស្រដៀងគ្នា ជាច្រើនខាងវប្បធម៌ សាសនា ទំនៀមទំលាប់ ហើយបានចាប់ផ្ដើមទំនាក់ទំនងពាណិជ្ជ កម្មតាំងពីសតវត្ស ទី១៦មក។ ទំនាក់ទំនងមិត្តភាពវៀតណាម-ថៃ បានឈានចូលជំពូក ថ្មីក្រោយពីរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្ដីប្រកាស ព័ត៌មានរួមកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៧៦ ស្ដីពីការបង្កើតទំនាក់ទំនងការទូតជា ផ្លូវការ។ ជិតពាក់កណ្ដាលសតវត្សបានកន្លង ផុតទៅ ដោយឈរលើមូលដ្ឋានទំនាក់ ទំនងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមក ដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជន នៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរពីជំនាន់មួយទៅជំនាន់មួយ ភាគីទាំងពីរ បានកសាងទំនាក់ទំនងគួរឲ្យទុកចិត្តខាងនយោបាយ កិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កានិងកាន់តែទូលំទូលាយ។ វិទ្យុសម្លេងវៀតណាមសូមណែនាំពី ខ្លឹមសារលេចធ្លោនានាក្នុងអត្ថបទសរសេររបស់រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ក្នុងឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងថៃ។
ចាប់ផ្ដើមអត្ថបទសរសេរ លោករដ្ឋមន្រ្តីការបរទេស Bui Thanh Son បាន និយាយអំពីប្រការដ៏ពិសេស ដំបូងបង្អស់ និងតែមួយគត់ក្នុងទំនាក់ទំនងវៀតណាម-ថៃ។ ក្នុងនោះលោកសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងប្រទេស ទាំងពីរក្នុងប្រវត្តិសាស្ត្រសម័យទំនើបគឺផ្ដើមចេញពីការគោរពស្រឡាញ់របស់ប្រជាជនថៃនិងសហគមន៍អាណិកជនវៀតណាមនៅថៃចំពោះលោកប្រធានហូជីមិញ។
ទំនាក់ទំនងវៀតណាម-ថៃ៖ ប្រការពិសេស ដំបូងបង្អស់និងតែមួយគត់
ថៃជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ដែលលោកប្រធានហូជីមិញបានជ្រើស រើសធ្វើជាទីកន្លែងបង្អង់ដំណើរវិលត្រឡប់ ពីបរទេសមកកសាងបដិវត្តន៍វៀតណាម មុនឆ្នាំ១៩៣០។ នៅឆ្នាំ១៩៤៦ លោកប្រធានក៏បានជ្រើសរើសទីក្រុងបាងកក ជា ទីកន្លែងដំបូងបំផុតដើម្បីបង្កើតស្ថាប័នតំណាងប្រចាំឯបរទេសនៃវៀតណាមប្រជាធិប តេយ្យសាធារណៈរដ្ឋ។ រដ្ឋាភិបាលថៃបានអនុញ្ញាតឲ្យកសាងមណ្ឌលកេរ្តិ៍ដំណែល មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ និងសារមន្ទីរលោកប្រធានហូជីមិញដ៏ធំបំផុតលើពិភពលោក នៅឯខេត្ត Udon Thani ខេត្ត Nakhon Phanom និងខេត្ត Phichit។         ថៃជាប្រទេសដំបូងបំផុតក្នុងអាស៊ានដែលមានយន្តការធ្វើកិច្ចប្រជុំរួមថ្នាក់នាយករដ្ឋមន្រ្តីជាមួយវៀតណាម ហើយក៏ជាប្រទេសដំបូងក្នុងអាស៊ានផងដែរ ដែលវៀត ណាមបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣) និងភាពជាដៃគូយុទ្ធ សាស្ត្រជំរុញ (២០១៥)។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលនាំឲ្យវិសាល ភាពនិងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតយុទ្ធសាស្ត្រលើគ្រប់ ជ្រុងជ្រោយនិងកាន់តែស៊ីជម្រៅ។
ថៃជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលមានល្បឿនកំណើន ពាណិជ្ជកម្ម-វិនិយោគដ៏លឿនបំផុតនិងខ្ពស់បំផុតជាមួយវៀតណាម។ ថៃជាដៃគូ ពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំទី៣របស់ ថៃក្នុងអាស៊ានផងដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើន៣៥ដង ពីកន្លះពាន់លាន ដុល្លាអាមេរិក ឆ្នាំ១៩៩៥( ឡើងរហូតដល់១៧,៥ពាន់លានដុល្លាអាមេរិក (ឆ្នាំ២០១៨)។ ក្នុងឆ្នាំ២០២០ ទោះបីជាក្នុងស្ថានភាពកូវីដ-១៩ក៏ដោយ ប៉ុន្តែការផ្លាស់ប្ដូរពាណិជ្ជកម្ម ទ្វេភាគីនៅតែសម្រេចបានទឹកប្រាក់ជិត១៦ពាន់លានដុល្លាអាមេរិក ដែលស្រូបយក ប្រមាណ៣០%នៃទំហំពាណិជ្ជកម្មសរុបរវាងវៀតណាមជាមួយប្រទេសអាស៊ានទាំង អស់។ លើវិស័យវិនិយោគ ថៃកំពុងឈរចំណាត់ថ្នាក់ទី៩/១៤០ ក្នុងបញ្ជីវិនិយោគិន បរទេសនិងឈរចំណាត់ថ្នាក់ទី៣ក្នុងចំណោមវិនិយោគិនអាស៊ាននៅវៀតណាម។
សហគមន៍អាណិកជនវៀតណាមនៅថៃមានឋានៈនិងតួនាទីគួរឲ្យកត់សម្គាល់ ក្នុងសង្គមនៃប្រទេសសាម៉ី ដែលត្រូវបានរដ្ឋាភិបាលថៃគាំទ្រនិងវាយតម្លៃខ្ពស់ ហើយ ក្លាយទៅជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។
ថៃជាប្រទេសតែមួយគត់ដែលមានចំនួនវត្តវៀតណាមឡើងដល់ទៅ២២កន្លែង ដែលត្រូវទទួលស្គាល់ដោយសមាគមន៍ពុទ្ធសាសនាថៃ ក្នុងនោះមានវត្តជាច្រើនត្រូវ បានដាក់ឈ្មោះដោយផ្ទាល់ដោយព្រះមហាក្សត្រថៃ ហើយក្លាយទៅជាទីកន្លែងប្រជុំ ជីវភាពជំនឿសាសនា មិនត្រឹមតែរបស់សហគមន៍ជនវៀតណាមនៅថៃប៉ុណ្ណោះទេ ថែមទាំងរបស់ប្រជាជនថៃទៀតផង។
ពង្រីកសក្ដានុពល ទាញយកឱកាស បង្កើតកម្លាំងជំរុញទំនាក់ទំនងវៀតណាម-ថៃឡើងដល់កំពស់ថ្មី
ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់បន្តមានការវិវឌ្ឍន៍យ៉ាងស្មុគ ស្មាញនោះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ មានអត្ថន័យដ៏សំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសនីមួយៗក៏ដូចជាចូលរួមចំណែកក្នុងការ រក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅតំបន់និងលើពិភពលោកផងដែរ។ រដ្ឋមន្ត្រី ការបរទេសវៀតណាម លោក Bui Thanh Son បានចង្អុលបង្ហាញកិច្ចការនានាដែល ភាគីទាំងពីរគួរតែផ្ដោតការយកចិត្តទុកដាក់ដើម្បីពង្រឹងនិងពង្រីកនាពេលខាងមុខ។ ដំបូងបង្អស់ គឺការពង្រឹងមូលដ្ឋានទំនាក់ទំនងនយោបាយ ការទូត សន្តិសុខ ការពារ ជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ បង្កើនទំនុកទុកចិត្តនយោបាយតាមរយៈ ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ រក្សាប្រសិទ្ធភាពនៃយន្តការសហ ប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនោះ ផ្ដល់អាទិភាពដល់ការអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ពន្យាពេលឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ឲ្យបានសមស្របនឹងតថភាពសហប្រតិបត្តិការ; ឃោសនានិងអប់រំប្រជាជន ជា ពិសេសគឺជំនាន់វ័យក្មេងដើម្បីយល់ដឹងនិងបន្តថែរក្សា ពូនជ្រុំទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ជិតស្និទ្ធរវាងវៀតណាមនិងថៃ។  
លើសពីនេះទៅទៀត អនុវត្តន៍វិធានការជាក់ស្ដែងនានា ដើម្បីនាំឲ្យទំហំពាណិជ្ជ កម្មទ្វេភាគីឈានដល់គោលដៅ២៥ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៥ ហើយឆ្ពោះ ទៅរកគោលដៅខ្ពស់ៗជាងទៀត; ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់សកល; ចែករំលែកបទពិសោធន៍និងសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ផលិត វ៉ាក់សាំង ឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញប្រកបដោយចីរភាពក្រោយវិបត្តិ កូវីដ-១៩; ពង្រីកការតភ្ជាប់សេដ្ឋកិច្ចក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអនុតំបន់និង អាស៊ាន; ទាញយកប្រយោជន៍ឲ្យមានប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានា ជាពិសេសគឺ RCEP។ ម្យ៉ាងវិញទៀត ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ សង្គម ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន; បើកជើងហោះហើរ ពាណិជ្ជ កម្មឡើងវិញក្នុងពេលឆាប់ៗ; តភ្ជាប់ទួរទេសចរណ៍ផ្លូវគោករវាងតំបន់ភាគ ឦសានថៃនិងភាគកណ្ដាលវៀតណាម; បន្តជំរុញកម្មវិធីបង្ហាត់បង្រៀនភាសាវៀត ណាមនៅថៃនិងភាសាថៃនៅ វៀតណាម ដើម្បីនាំឲ្យរូបភាពវៀតណាមនិងថៃកាន់តែ ខិតជិតមកប្រជាជននៃប្រទេសទាំងពីរ។
នៅលើឆាកអន្តរជាតិវិញ ប្រទេសទាំងពីរបន្ត សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅតាមយន្តការ វេទិកាពហុភាគីនានាដូចជា អង្គការសហប្រជាជាតិ អាស៊ាន APEC; ចែករំលែកសម្លេងរួមក្នុងបញ្ហាតំបន់និងអន្តរ ជាតិដែលជាកង្វល់រួម រួមទាំងបញ្ហាសមុទ្រខាងកើតនិងការប្រើប្រាស់ប្រភពទឹកទន្លេ មេគង្គប្រកបដោយចីរភាព ព្រមទាំងបន្តជាសមាជិកដែលមានការទទួលខុសត្រូវ រួមវិភាគទានយ៉ាងសកម្មក្នុងដំណើរការកសាងសហគមន៍អាស៊ានមួយប្រកបដោយ សាមគ្គីភាពនិងការអភិវឌ្ឍ ពង្រីកមជ្ឈភាពក្នុងការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហ ប្រតិបត្តិការនៅតំបន់និងលើពិភពលោកផងដែរ។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃ ប្រទេសទាំងពីរក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក ហើយជាទីបំផុតគឺចំណងមិត្តភាពដ៏ជិត ស្និទ្ធតាំងពីយូរលង់មករវាងប្រជាជាតិទាំងពីរ យើងអាចជឿជាក់យ៉ាងមុតមាំថា ទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រជំរុញ រវាងវៀតណាមនិងដៃ នឹងកាន់តែរឹងមាំពីមួយថ្ងៃ ទៅមួយថ្ងៃ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.