ដំបូលអាស៊ាន

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន

(VOVWORLD) -ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥កក្កដាកន្លងទៅ នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម (រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅមហោស្រពអាស៊ាន ២០១៧-ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៥០ទិវាបង្កើតអាស៊ាន។

ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥កក្កដាកន្លងទៅ នៅសារមន្ទីរជនជាតិវិទ្យាវៀតណាម (រដ្ឋធានីហាណូយ) បានប្រព្រឹត្តទៅមហោស្រពអាស៊ាន ២០១៧-ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវ រីយ៍លើកទិ៥០ទិវាបង្កើតអាស៊ាន។ចំណុចលេចធ្លោនៅមហោស្រពលើកនេះគឺការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ាន។ រូបថតជាំង២០០ផ្ទាំង ភាគច្រើនគឺរូបថតដែលដណ្ដើមបានរង្វាន់ខ្ពស់ ក្នុងមហោស្រពអន្តរជាតិអំពីរូបថត និងខ្សែភាពយន្ត បទយកការណ៍ -ឯកសារស្ដីអំពីអាស៊ាន បានទាក់ទាញភ្ញៀវជិតមួយពាន់នាក់ ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅ។ 

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន

ភ្ញៀវជនវៀតណាមចំនួនពី៤ដល់៥នាក់ កំពុងមើលទស្សនារូបថត ដោយមានឈ្មោះថា៖” ពិធីទទួលបុណ្យចូលឆ្នាំថ្មី នៅមីយ៉ាន់ម៉ា”។នៅក្បែរនោះគឺរូបថតស្ដីអំពីពិធីចងអំបោះកដៃ ក្នុងឱកាសចូលឆ្នាំថ្មីរបស់ប្រជាជនឡាវ ។ ហើយបន្តទៀតគឺមណ្ឌលតាំងបង្ហាញរូបថតស្ដីអំពីរមណីដ្ឋានល្បីឈ្មោះរបស់បណ្ដាប្រទេសអាស៊ាន។ លេចធ្លោជាងគេគឺបណ្ដារូបថត ឧទ្ទេសនាមអំពីប្រាសាទអង្គវត្ត (កម្ពុជា) រូបចម្លាក់ Merlion -និមិត្តរូបទេសចរណ៍របស់សិង្ហបុរី ឬរូបថតស្ដីអំពីមណ្ឌលទេសចរណ៍ Trang An ( នៅភាគខាងជើងវៀតណាម)។ 

          “ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបណ្ដារូបថតដែលបានតាំងបង្ហាញនៅទីនេះ។ នេះជារូបថតស្អាត និងមានតំលៃ បានឧទ្ទេសនាមចំពោះប្រជាជនវៀតណាម និងភ្ញៀវទេសចរអន្តរជាតិ អំពីភាពស្រស់ស្អាតរបស់ប្រទេសអាស៊ាននានា។ ទិវាបុណ្យអាស៊ាន នឹងជាកម្លាំងចលករមួយជំរុញកិច្ចសហប្រតិបត្តិការអំពីវប្បធម៌រវាងបណ្ដាប្រទេសជាសមាជិក។”

          “ តាមរយៈរូបថតនេះ ប្អូនបានដឹងថា៖បណ្ដាប្រទេសអាស៊ានមានមណ្ឌលទេសចរណ៍ទាក់ទាញ និងស្អាតជាច្រើន ដូចជា៖  វាលក្រឡថ្មនៅឡាវ ប្រាសាទអង្គវត្តនៅកម្ពុជា ផ្សារបណ្ដែតនៅថៃ។ ប្អូនមានគោលបំណងថា៖នឹងមានឱកាសទៅទស្សនាមណ្ឌលទេសចរណ៍ទាំងអស់”។

ការតាំងពិព័រណ៌រូបថតស្ដីអំពីអាស៊ានរួមចំណែកជំរុញការយល់ដឹងរបស់ប្រជាជនចំពោះសហគមន៍រួមអាស៊ាន

          បណ្ដារូបថតនេះមានខ្លឹមសារដ៏សម្បូរបែប និងបានជ្រើសរើសក្នុងរយៈពេលជាច្រើន។ មានរូបថតស្ដីអំពីការរួមវិភាគទានរបស់វៀតណាម ក្នុងអាស៊ាន ដែលបានថតពីមុននេះជិត២០ឆ្នាំ ដូចជា៖ រូបថតនាយករដ្ឋមន្ត្រី លោក Pham Van Khai អញ្ជើញចូលរួមពិធីប្រកាស Kualumpur អំពីធម្មនុញ្ញកសាងអង្គការសហប្រជាជាតិ នាថ្ងៃទី២ធ្នូឆ្នាំ២០០៥ នៅទីក្រុង Kualumpur ប្រទេសម៉ាឡេស៊ី ឬរូបថតស្ដីអំពីការបញ្ជូលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី១០ របស់អាស៊ាន នាថ្ងៃទី៣០មេសាឆ្នាំ១៩៩៩ នៅទីក្រុងហាណូយ។ 

          ក្នុងចំណោមប្រធានបទនៅទីនេះ ប្រធានបទបរិស្ថានក៏ជាប្រធានបទមួយលេចធ្លោ ទាក់ទាញការយកចិត្តទុកដាក់ជាច្រើនពីភ្ញៀវទស្សនា។ រូបថតពណ៌សនិងខ្មៅ ដោយប្រធានបទ៖”បន្ថែមទឹក” របស់អ្នកនិពន្ធ U Luu Manung មកពីប្រទេសមីយ៉ាន់ម៉ា បានទាក់ទាញភ្ញៀវទស្សនាជាច្រើន។ លោក Nguyen Van Toan និងអ្នកស្រី Le Thi Lan ភ្ញៀវទេសចរបានអោយដឹងថា៖

          “ តាមរយៈរូបថតនៅទីនេះ ខ្ញុំមិនត្រឹមតែឃើញភាពស្រស់ស្អាតរបស់ប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ ថែមទាំង បញ្ហាបរិស្ថានក៏ដើរតួនាទីដ៏សែនសំខាន់ និងបានយកចិត្តទុកដាក់តាំងបង្ហាញនៅការតាំងពិព័រណ៌នេះដែរ។”

          “ ខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមការតាំងពិព័រណ៌លើកនេះ។តាមរយៈរូបថតទាំងនេះ ខ្ញុំបានស្គាល់ដល់សមិទ្ធផលដែលបណ្ដាប្រទេសជាសមាជិកអាស៊ានទទួលបាន។ ខ្ញុំក៏មោទនភាពថា៖វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់អាស៊ាន ជាពិសេសគឺក្នុងការកសាងសហគមន៍រួមអាស៊ាន។”

          វាយតំលៃអំពីការតាំងពិព័រណ៌លើកនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាម បានអោយដឹងថា៖

          “ ខ្ញុំឃើញថាការតាំងពិព័រណ៌នេះល្អណាស់។ ឆ្នាំទៅមិញ ខ្ញុំក៏មានឱកាសចូលរួមមហោស្រពអាស៊ាន នៅទីនេះ និងឆ្នាំនេះ មហោស្រពអាស៊ានបានរៀបចំឡើង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន។ខ្ញុំចាត់ទុកថា៖ សកម្មភាពនេះត្រូវបានពង្រឹងនិងពង្រីកថែមទៀត ដើម្បីប្រជាជនយល់ដឹងច្បាស់ថែមទៀតអំពីសហគមន៍អាស៊ាន។”

          បន្ទាប់ពីហាណូយ បណ្ដារូបថតនៅការតាំងពិព័រណ៌នេះ នឹងបានបន្តតាំងបង្ហាញនៅខេត្តមួយចំនួននៅ វៀតណាម ដូចជា៖ Son La, Bac Kan, Nghe An សំដៅផ្សព្វផ្សាយថែមទៀតអំពីរូបភាពសហគមណ៍អាស៊ាន សំរាប់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.