ដំបូលអាស៊ាន

នាំម្ហូបអាហារនិងភេសជ្ជះឥណ្ឌូនេស៊ីខិតជិតនឹងប្រជាជនវៀតណាម

នាំម្ហូបអាហារនិងភេសជ្ជះឥណ្ឌូនេស៊ីខិតជិតនឹងប្រជាជនវៀតណាម

(VOVWORLD) -បណ្ដាផលិតផលជានំនិងស្ករគ្រាប់ដោយមានឈ្មោះ Coffe Joy , Gerry, Kopiko, MintZ...នាបច្ចុប្បន្ន មិនចំឡែកចំពោះប្រជាជន វៀត ណាមជាច្រើននាក់ទៀតទេ។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាផលិតផលនេះ មកពីឥណ្ឌូនេស៊ីឬយ៉ាងណាឡើយ។ សំដៅឧទ្ទេសនាមនិងនាំផលិតផលរបស់ឥណ្ឌូនេស៊ីខិតជិតមកអ្នកប្រើប្រាស់វៀតណាម នាពេលថ្មីៗនេះ ស្ថាន ទូតឥណ្ឌូនេស៊ីបានបើកកម្មវិធីបង្ហាញផលិតផលដោយមានឈ្មោះ៖Umad Indonesia (មានន័យថាផ្ទះឥណ្ឌូនេស៊ី)។

បណ្ដាផលិតផលជានំនិងស្ករគ្រាប់ដោយមានឈ្មោះ Coffe Joy , Gerry, Kopiko, MintZ...នាបច្ចុប្បន្ន  មិនចំឡែកចំពោះប្រជាជនវៀតណាមជាច្រើននាក់ទៀតទេ។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាផលិត ផលនេះមកពីឥណ្ឌូនេស៊ីឬយ៉ាងណាឡើយ។សំដៅឧទ្ទេសនាមនិងនាំផលិតផលរបស់ឥណ្ឌូនេស៊ីខិតជិត មកអ្នកប្រើប្រាស់វៀតណាម  នាពេលថ្មីៗនេះ ស្ថានទូតឥណ្ឌូនេស៊ីបានបើកកម្មវិធីបង្ហាញផលិតផលដោយមានឈ្មោះ៖Umad Indonesia (មានន័យថាផ្ទះឥណ្ឌូនេស៊ី)។កម្មវិធីនេះបានចាប់ផ្តើមនៅបន្ទប់តាំងបង្ហាញដោយមានឈ្មោះថា៖ “ស្ករគ្រាប់និងភេសជ្ជះឥណ្ឌូនេស៊ី” ឧទ្ទេសនាមចំពោះប្រជាជន វៀត ណាម នូវផលិតផលស្ករគ្រាប់ នំនិងភេសជ្ជះមកពីក្រុមហ៊ុនម្ហូបអាហារឥណ្ឌូនេស៊ីចំនួន៥។

នាំម្ហូបអាហារនិងភេសជ្ជះឥណ្ឌូនេស៊ីខិតជិតនឹងប្រជាជនវៀតណាម 

ក្នុងបរិវេណតាំងបង្ហាញជាង២៥ម៉ែត្រក្រឡា នៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ  លោក Eddy នាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិត PS Distribution នៃសម្ព័ន្ធក្រុមហ៊ុន Orang Tua  (OT) ឥណ្ឌូនេស៊ី ដែលកំពុងឧទ្ទេសនាមចំពោះភ្ញៀវទស្សនាអំពីផលិតផលរបស់ក្រុមហ៊ុន។ ផលិត ផលរបស់ OT មានច្រើនប្រភេទ រួមមាន៖ស្ករគ្រាប់ នំ ភេសជ្ជះ …លៗ លោក Eddy បានអោយដឹងថា៖

          “ ទីផ្សារវៀតណាមប្រហាក់ប្រហែលជាមួយទីផ្សារឥណ្ឌូនេស៊ីដែរ ពីព្រោះយើងជាបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាងនេះទៅទៀត ផលិតផលរបស់OT សុទ្ធតែជាផលិតផលមានគុណភាពល្អ។ ដូច្នេះយើងខ្ញុំសង្ឃឹមថា៖ បណ្ដាផលិតផលរបស់យើងខ្ញុំនឹងបន្តទទួលបានការនិយមចូលចិត្តនិងប្រើប្រាស់របស់ជនវៀតណាម។”

          ភ្ញៀវទស្សនាជក់ចិត្តយ៉ាងខ្លាំងចំពោះព័ត៌មានពីភាគីក្រុមហ៊ុន លោកស្រី Thanh Ngoc នៅទីក្រុង ហាណូយ បានអោយដឹងថា៖

          “ ជាការពិត ថ្ងៃនេះ មកទីនេះ នាងខ្ញុំទើបបានដឹងថា៖ ស្ករគ្រាប់Mintz ជាផលិតផលរបស់ឥណ្ឌូនេស៊ី។ មុននេះ ខ្ញុំឃើញឆ្ងាញ់គឺទិញមកញ៉ាំ ហើយមិនយកចិត្តទុកដាក់ថា៖វាមកពីប្រទេសណាទេ។ ក្រៅពីនេះ នាងខ្ញុំក៏បានឃើញប្រភេទស្ករគ្រាប់ នំជាច្រើនដែលបានធ្លាប់ស្គាល់ ដូចជា៖ Garuda, Kopiko, Gery  ដែលបានលក់ជាច្រើននៅផ្សារទំនើប។ ខ្ញុំមិនគិតថាស្ករគ្រាប់របស់ឥណ្ឌូនេស៊ីមានវត្តមាននៅវៀតណាមច្រើនដូច្នេះឡើយ។”

          ស្ថិតនៅខាងក្បែរក្រុមហ៊ុន OT នោះគឺស្តង់ទំនិញរបស់ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជះ “ Garuda Food” ។ ដែលមានអាយុជាង២៥ឆ្នាំ និងមានរោងចក្រចំនួន៥លើទូទាំងប្រទេស ឥណ្ឌូនេស៊ី ផលិតផលរបស់ក្រុមហ៊ុន Garuda Food បានគ្របដណ្ដប់នៅលើទីផ្សារវៀតណាមបានជាង៧ឆ្នាំ។ លោក Baradonggan Butarbutar នាយករងទទួលបន្ទកផ្នែកចែកចាយ និងអភិវឌ្ឍន៍ទីផ្សារ របស់ក្រុមហ៊ុន Garuda Food ប្រចាំនៅវៀតណាមបានអោយដឹងថា៖

          “ ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ នំ Gerry Cheese Cracker របស់យើងខ្ញុំ ទទួលបានការចូលចិត្តជាច្រើនពីអតិថិជនវៀតណាម។ តំលៃរបស់យើងខ្ញុំក៏មានចរិតលក្ខណះប្រកួតប្រជែង នោះគឺមូលហេតុដែលយើងខ្ញុំដណ្ដើមបានជោគជ័យនៅទីផ្សារវៀតណាម។ តាមការស្ថិតិនាពេលថ្មីៗនេះ ប្រាក់ចំណូលរបស់យើងខ្ញុំទទួលបាន៤-៥លានដុល្លារអាមេរិកហើយ។”

        ក្រៅពីស្តង់ទំនិញរបស់ក្រុមហ៊ុន OT, Garuda Food នោះ បណ្ដាស្តង់ទំនិញរបស់ក្រុមហ៊ុនផ្សេងៗ  រួមមាន៖ Kalbe, Sun Resources និង Nutrisari ក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីភ្ញៀវទេសនាផងដែរ។ លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម បានអោយដឹងថា៖

         “ នាបច្ចុប្បន្ន មានក្រុមហ៊ុនភេសជ្ជះនិងម្ហូបអាហារចំនួន១០របស់ឥណ្ឌូនេស៊ី បានមានវត្តមាន នៅវៀតណាម និងបរិមាណនេះនឹងកើនឡើងយ៉ាងខ្លាំងនាពេលខាងមុខនេះ។ នាបច្ចុប្បន្ន យើងខ្ញុំនៅចាញ់ថៃ ឬកូរ៉េខាងត្បូងក្តី ប៉ុន្តែយើងខ្ញុំមានឱកាសអភិវឌ្ឍន៍ជាច្រើនពីព្រោះគុណភាព និងតំលៃរបស់ផលិតផលឥណ្ឌូនេស៊ី មិនចាញ់ផលិតផលរបស់ប្រទេសណាមួយទេ។”

          បន្ទាប់ពីពិធីបើក កម្មវិធី” Umah Indonexia ” នឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី៣១ខែតុលា ដើម្បីប្រជាជននិងភ្ញៀវទេសចរមកទស្សនា និងទទួលទានផលិតផលស្ករគ្រាប់ នំ និងភេសជ្ជះមួយចំនួន មកពីឥណ្ឌូនេស៊ី។ បន្ទាប់ពីព្រឹត្តិការណ៍នេះ នាពេលខាងមុខ នៅមណ្ឌលតាំងបង្ហាញ” Umad Indonexia” នឹងប្រព្រឹត្តទៅសកម្មភាពជាច្រើន ដើម្បីផ្សព្វផ្សាយ ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគពីសហគ្រាសឥណ្ឌូនេស៊ី ចំពោះមហាជនប្រកបដោយទូលំទូលាយនិងស៊ីជំរៅ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.