ដំបូលអាស៊ាន

បុណ្យតេតវៀតណាមកក់កដៅ

បុណ្យតេតវៀតណាមកក់កដៅ

តេតប្រពៃណីវៀតណាម ២០១២ កំពុងជិតមកដល់។ មិន គ្រាន់តែជនវៀតណាម​ប៉ុណ្ណោះ មិត្តភ័ក្កអន្តរជាតិដែលកំពុង រស់នៅនិងធ្វើការនៅវៀតណាមក៏រង់ចាំបុណ្យ​តេតប្រពៃណី ​វៀតណាមដែរពីព្រោះនេះគឺជាឪកាសដើម្បីគេយល់បន្ថែម​អំពី​ទំ​នៀម​​ទំលាប់របស់ ប្រជាជនវៀតណាម និងទទួលនូវមនោសញ្ជាតនាដ៏កក់កដៅ ​រាក់ទាក់​ចំពោះភ្ញៀវ របស់ប្រជាជនវៀតណាម។

តេតប្រពៃណីវៀតណាម ២០១២ កំពុងជិតមកដល់។ មិនគ្រាន់តែជនវៀតណាម​ប៉ុណ្ណោះ មិត្តភ័ក្កអន្តរជាតិដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាមក៏រង់ចាំ
បុណ្យ​តេតប្រពៃណី​វៀតណាមដែរ ពីព្រោះ នេះគឺជាឪកាសដើម្បីគេយល់បន្ថែម​
អំពី​ទំ​នៀម​​ទំលាប់របស់ប្រជាជនវៀតណាម និងទទួលនូវមនោសញ្ជាតនាដ៏កក់
កដៅ ​រាក់ទាក់​ចំពោះភ្ញៀវរបស់ប្រជាជនវៀតណាមក្នុងនាទី៖ ដំបូលអាស៊ាន នាថ្ងៃនេះ យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងមកជួបជាមួយគ្រួសារបង Som
Petch Yana -កូន​ប្រសារ​ប្រុសជនជាតិថៃបានរស់នៅ និងធ្វើការនៅវៀតណាម​
ជាង ២០ ឆ្នាំ ។

        យើងខ្ញុំមកសាក់សួរសុកទុក្ខគ្រួសារបង SomPetch Yana នាប៉ុន្មា​ថ្ងៃ​ជិត​ដល់តេត (បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១២)។ បរិយាកាស់កក់ក្ដៅនៃថ្ងៃបុណ្យតេតបានក្របដណ្ដាប់ពេញផ្ទះប្តី ប្រពន្ធ បង SomPetch។​ ផ្ទះសម្បែងបានតុបតែងយ៉ាងស្អាត​ ជាមួយម៉ែកម៉ាក់ខៃ ដើមគុមខ្វាត់ ស្ពុកផ្លែឈើរ និងនុំអន្សមខៀវ។ បង SomPetchបានអោយដឹងថា៖ ទោះបីឥឡូវនេះ ​ទទួលបុណ្យតេតប្រពៃណីនៅវៀតណាមវាមិនចំលែកក៏ដោយ ប៉ុន្តែ ​ពេលតេតមកដល់ម្ដង់ៗ បងរំជួលចិត្ត ទន្ទឹម រង់ចាំ និងត្រៀមរៀបចំយ៉ាងម៉ត់ចត់៖​ ឆ្នាំថ្មីចូលមកដល់ ទោះបីជាជាប់រវល់មិនបានវេចនុំអន្សុំក៏ដោយ ប៉ុន្តែ គ្រួសារខ្ញុំសុទ្ធតែទិញនៅស្រុកកំណើត ពីព្រោះនុំអន្សុំ​នៅស្រុកឆ្ងាញ់ណាស់។ 

នាពេលនិយាយដល់អនុស្សាវរីយ៏ ទទួលបុណ្យចូលឆ្នាំថ្មីលើកដំបូងនៅវៀតណាម បងអោយដឹងថា៖ នោះគឺតេតឆ្នាំ ១៩៩២ នាពេលដែលក្រុមហ៊ុនពេជ្យថៃ​ចាត់បងអោយមកបំពេញការងារ និងបណ្ដុះបណ្ដាលមុខជំនាញអោយបណ្ដាជាងនៅ​វៀតណាម។ នាគ្រានោះ ទោះបីរស់នៅវៀតណាមតែម្នាក់ឯងក្ដី​ប៉ុន្តែបងមិននឹកផ្ទះទេ ពីព្រោះប្អូនៗនិស្សិតនៅទីនេះ​យកចិត្តទុកដាក់ចំពោះបងច្រើនណាស់ ៖

ថ្នាក់រៀនរបស់ខ្ញុំមាននិស្សិតចំនួន៥០នាក់។ តេតមកដល់ និស្សិតទាំង៥០នាក់ អ្នកណាក៏ជូនខ្ញុំនុំអន្សមមួយដែរ។ នេះគឺតេតប្រពៃណីលើកដំបូងនៅវៀតណាមដែលខ្ញុំទទួលបាននុំអន្សមចំនួន៥០នុំ។ នេះគឺជាអនុស្សាវរីយ៏ដ៏សប្បាយដែរ។

       ចំពោះបង SomPetch បរិយាកាសទទួលបុណ្យតេតប្រពៃណីនៅវៀតណាម​គឺ​ពិសេសណាស់​។ ក្នុងរយះពេលប៉ុន្មានថ្ងៃជិតដល់តេត មនុស្សគ្រប់រូបទៅទិញទំនិញ​​​តេត​។​ មិនគ្រាន់តែទិញមែកម៉ាក់ខៃ ផ្កា គ្រឿងតុបតែងផ្ទះ​បុណ្ណោះ ​មនុស្ស​គ្រប់រូបទិញម្ហូបអាហារជាច្រើនសំរាប់ប៉ុន្មានថ្ងៃតេតទៀតផង។ ក្នុងរាត្រីឆ្លង​ឆ្នាំចាស់ចូលឆ្នាំថ្មី មនុស្សជាច្រើនតែងតែទៅវត្ត ឬ ប្រមូលផ្តុំនៅបឹង Hoan Kiem -មជ្ឈ​មណ្ឌលទីក្រុងហាណូយ ដើម្បីទទួលឆ្នាំថ្មី។ បន្ទាប់នោះ ទៅជូនពរបណ្ដាគ្រួសារសាច់ញ្ញាត្តិ មិត្តភ័ក្ក។​ខ្ញុំចូលចិត្តបំផុតគឺក្នុងឳកាសបុណ្យតេត មនុស្សម្នាក់ៗមានឳកាសជួបជុំសាច់ ញាតិក្នុងគ្រួសារព្រោះថ្ងៃធម្មតាម្នាក់ៗសុទ្ធតែរវល់នឹងការងារ មិនមានឳកាសជួប មុខគ្នា។ ជនវៀតណាមមានទម្លាប់ទិញម៉ាខៃ​ មកតាំងលំអ នៅ​ផ្ទះ​។ ​ខ្ញុំចូលចិត្តណាស់ទៅទិញ ក្នុងឳកាសបុណ្យតេត។ បរិយាកាសគឺសប្បាយណាស់​ដែលគ្មាននៅឯណាដូចវៀតណាម​ទេ។

        ទោះបីជាជនបរទេសក៏ដោយ តែបងចងចំាជានិច្ច និងអនុវត្តយ៉ាងគ្រប់​គ្រាន់ ទំនៀមទំលាប់ទទួលបុណ្យតេតជាប្រពៃណីវៀតណាម ជូនអាំងបោឲ្យ កុមារ និង​ទៅ​វត្ត​សូមសេចក្តីសុខ។ ពិសេសគឺថ្ងៃទី២ នៃបុណ្យតេត បង Sompetch តែងតែ​នាំកូនៗ ទៅ Van Mieu Quoc Tu Giam ជាសកលវិទ្យាល័យ ដំបូង​របស់​វៀតណាម។     ថ្ងៃទី ២នៃចូលឆ្នាំ ខ្ញុំតែងតែនាំកូនៗ ទៅ Van Mieu Quoc Tu Giam ស្ទាបក្បាលអណ្តើតដើម្បីសូមសេចក្តីសុខ។ និងបួងសួងឲ្យកូនៗឆ្លាតវៃ រៀនពូរកែ ក្លាយទៅជាមនុស្សមានប្រយោជន៌។

        ឆ្នាំចាស់ជិតផុតទៅហើយ ឆ្នាំថ្មីកំពុងខិតមកដល់ ក៏ដូចជាជនវៀតណា គ្រប់រូប បង Sompetch ក៏មានបំណងចង់ឲ្យឆ្នាំ ២០១២ ជួបតែសេចក្ដីសុខ ភ័ពសំណាង សុភមង្គល…៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.