ដំបូលអាស៊ាន

វៀតណាមនឹងទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន​ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០​២០២១

វៀតណាមនឹងទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន​ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០​២០២១

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី។ ឆ្នាំ២០២០គឺជាឆ្នាំ ដែលមានអត្ថន័យដ៏សំខាន់ ចំពោះវៀតណាម ព្រោះថា វៀតណាមបានទទួលតំណែងជាប្រធានអាស៊ានផង និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២០១។

 អ្នកយកព័ត៌មាន នៃវិទ្យុ សម្លេង វៀតណាមបានសម្ភាសន៍ជាមួយឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោក Tanee Sangrat

ក្នុងឱកាសនេះ អ្នកយកព័ត៌មាន នៃវិទ្យុ សម្លេង វៀតណាមបានសម្ភាសន៍ជាមួយឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោក Tanee Sangrat ដើម្បីក្រឡេកមើលនូវរាល់ការវិភាគទានដ៏លេចធ្លោរបស់វៀតណាម ក៏ដូចជារាល់ឱកាស និងការសាកល្បង ខណៈដែលវៀតណាមបានទទួលតំណែងដ៏សំខាន់ទាំងពីរនេះ។

សូមជំរាបសួរលោក Tanee Sangrat ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម។ វៀតណាមបានចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ១៩៩៥ ពោលគឺ ២៥ ឆ្នាំបានកន្លងផុតទៅហើយ។ ជាដំបូង សូមលោកឯកអគ្គរាជទូតវាយតម្លៃអំពីរាល់ការរួមវិភាគទានលេចធ្លោរបស់វៀតណាមចំពោះការអភិវឌ្ឍរបស់សហគមន៍អាស៊ាន។

ខ្ញុំនៅចាំបានថា ខណៈដែលវៀតណាមបានក្លាយទៅជាសមាជិកអាស៊ាននាឆ្នាំ ១៩៩៥ នោះ វៀតណាមបានធ្វើការពិភាក្សាជាច្រើនជាមួយបណ្ដាប្រទេសអាស៊ាន។ ហើយ ៣ ឆ្នាំ ក្រោយមក វៀតណាមបានក្លាយទៅជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ានលើកទី ៦។ នៅក្នុងកិច្ចប្រជុំលើកនេះ អង្គប្រជុំបានអនុម័តលើផែនការធ្វើសកម្មភាពទីក្រុងហាណូយ ដែលក្នុងនោះឯកភាពគ្នា ក្នុងការអនុវត្តន៍ចក្ខុវិស័យ ថ្នាក់ដឹកនាំអាស៊ាន ២០២០។ ផែនការធ្វើសកម្មភាពទីក្រុងហាណូយបានសង្កត់ធ្ងន់លើបញ្ហាចំនួន ៥។ នា ឆ្នាំ១៩៩៧ ខ្ញុំនៅចង់ចាំថា បណ្ដាប្រទេសជាសមាជិកអាស៊ានបានកើតមានវិបត្តិសេដ្ឋកិច្ចដែលក្នុងនោះមានថៃផងដែរ។ នាគ្រានោះ ចក្ខុវិស័យ និងផែនការធ្វើសកម្មភាពទីក្រុងហាណូយបានសង្កត់ធ្ងន់ទៅលើផែនការឯកភាពអាស៊ាន។ នេះគឺជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅការបង្កើតសហគមន៍អាស៊ាន។ ខ្ញុំគិតថា ការបង្កើតសហគមន៍វប្បធម៌ សង្គមអាស៊ាន ដែលផ្ដើមចេញពីផែនការធ្វើសកម្មភាពទីក្រុងហាណូយ។

សូមលោកឯកអគ្គរាជទូតឲ្យដឹងអំពីរាល់ឱកាស និងការសាកល្បង ខណៈដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០ - ២០២១។

ខ្ញុំគិតថាវៀតណាមបានទទួលភារកិច្ចដ៏សំខាន់ គឺជាប្រធានអាស៊ាន ២០២០ និងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រយៈពេល ២ ខែក្នុងអាណត្តិនេះ។ ដូច្នេះហើយ ខ្ញុំគិតថា វៀតណាមបានដើរតួនាទីតភ្ជាប់យ៉ាងសំខាន់ ពោលគឺមិនត្រឹមតែចំពោះបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានជាមួយវេទិកាពិភពលោក ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ វៀតណាមថែមទាំងអាចតភ្ជាប់ជាមួយបណ្ដាប្រទេសអាស៊ាន សហគមន៍អាស៊ានជាមួយពិភពលោក។ ជាពិសេសគឺនៅមជ្ឈឹមបូព៌ា។

នា ឆ្នាំ ២០១៩ ថៃបានទទួលតំណែងជាប្រធានអាស៊ាន។ សូមជំរាបលោកថា តើថៃអាចចែករំលែកបទពិសោធន៍អ្វីខ្លះ ដើម្បីជួយវៀតណាមសម្រេចល្អនូវតួនាទីជាប្រធានអាស៊ាន ២០២០។

ខ្ញុំគិតថា ទាំងថៃ និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាវៀតណាម បានរួមសហការជំរុញបញ្ហាជាច្រើនក្នុងដំណាក់កាល ដែលថៃធ្វើជាប្រធានអាស៊ាន។ បណ្ដាប្រទេសអាស៊ានបានគាំទ្រ និងខិត្តខំប្រឹងប្រែងរួមគ្នា ដើម្បីឈានទៅមុខ។យើងបានធ្វើការពិភាក្សាលើបញ្ហាជាច្រើនដូចជា៖ ស្ថិរភាព បរិស្ថាន និង គំនិតផ្ដូចផ្ដើមរបស់អាស៊ានមួយចំនួន។ គឺ ក្រៅពីមជ្ឈមណ្ឌលអាស៊ាន ជាច្រើន ដែលត្រូវបានបង្កើត និងពង្រីក ក្នុងដំណាក់កាលថៃធ្វើជាប្រធានអាស៊ាន នោះ យើងត្រូវរំលឹកដល់ជោគជ័យរបស់អាស៊ានក្នុងការបូកសរុបអំពីកិច្ចចរចា ពិភាក្សាលើខ្សែផ្លូវ RCEP ដោយសារ RCEP បានជួយពង្រឹងជំនឿទុកចិត្តចំពោះពាណិជ្ជកម្មពហុភាគី។ ព្រោះថា បណ្ដាប្រទេសក្នុងតំបន់រងផលប៉ះពាល់ជាច្រើនពីសង្គ្រាមពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ ក្រោមការដឹកនាំរបស់វៀតណាម ខ្ញុំសូមផ្ដាំផ្ញើក្ដីជឿទុកចិត្តរបស់បណ្ដាប្រទេសអាស៊ាន ក្នុងការពិភាក្សាជាមួយឥណ្ឌា ដើម្បីដាក់បញ្ចូលឥណ្ឌាទៅក្នុង RCEP ផងដែរ។

វៀតណាម និងថៃគឺសុទ្ធតែមានការរួមវិភាគទានយ៉ាងជាក់ស្ដែងទៅក្នុងការអភិវឌ្ឍរបស់សហគមន៍អាស៊ាន។ សូមជំរាបលោកថា តើប្រទេសយើងទាំងពីរអាចរួមដៃគ្នាដោះស្រាយរាល់ការលំបាក សាកល្បងរបស់អាស៊ានយ៉ាងដូចម៉្ដេច ដែលរួមទាំងបញ្ហាសមុទ្រខាងកើតដែរ។

នាបច្ចុប្បន្ននេះយើងត្រូវប្រឈមនឹងបញ្ហាសន្តិសុខនៅសង្គ្រាមពាណិជ្ជកម្ម មជ្ឈឹមបូព៌ា និងតំបន់ឈូងសមុទ្រពែក្ស។ ខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់វៀតណាម បណ្ដាប្រទេសអាស៊ាននឹងដោះស្រាយ បានបម្រែបម្រួលដ៏ស្មុគស្មាញទាំងនេះ។ ទន្ទឹមនឹងនេះ ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្រៅពីវិស័យសេដ្ឋកិច្ច  ពង្រឹងលេខាធិការដ្ឋានអាស៊ាន។ លើសពីនេះទៅទៀត បញ្ហាសន្តិសុខនៅសមុទ្រខាងកើតក៏ជាបញ្ហាសំខាន់មួយ។ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០១៩ ថៃបានទទួលយកមតិយោបល់ជាលើកដំបូងក្នុងការកសាង COC។ ខ្ញុំសង្ឃឹថាការបន្តទទួលយកមតិនានាជាលើកទី ២ នឹងទទួលបានជោគជ័យ ក្នុងអាណត្តិប្រធានអាស៊ាន ២០២០ របស់វៀតណាម។ ខ្ញុំគិតថាបណ្ដាប្រទេសជាសមាជិកអាស៊ាន ដូចជា៖ ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ និងកម្ពុជា នឹងគាំទ្រវៀតណាម ដើម្បីទទួលបានលទ្ធផលអំពីបញ្ហា COC នេះផងដែរ។

សូមអរគុណលោក។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.