វប្បធម៍វៀតណាម

ពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អរបស់ Hoi An

ពង្រីកនូវតម្លៃវប្បធម៌ដ៏ល្អរបស់ Hoi An

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៩ នៃទីក្រុងបុរាណ Hoi An ត្រូវបានអង្គការអប់រំ-វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ទីក្រុង Hoi An បានប្រកាសជាផ្លូវការនូវគម្រោង “ Hoi An - សេចក្តីស្លូតបូតនិងស្មោះត្រង់”។ គម្រោងនេះមានគោលបំណងស្តារមេរៀនដ៏មានតំលៃស្តីពីក្រមសីលធម៌និងរបៀបរស់នៅរបស់មនុស្សសម័យកាលនៃប្រជាជនបុរាណ Hoi An តាមនោះផ្លាស់ប្តូរស្ថានភាពរស់នៅនៃជំនាន់បច្ចុប្បន្ននៅក្នុងទិសដៅវិជ្ជមានបន្ថែមទៀត ជាពិសេស ពង្រីកនូវតំលៃវប្បធម៌ដ៏ល្អដែលមានស្រាប់របស់ Hoi An ។

 ទិដ្ឋភាពនៃការសម្តែងអំពី Hoi An - “ Hoi An - សេចក្តីស្លូតបូតនិងស្មោះត្រង់”

Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោកតាំងពីឆ្នាំ ១៩៩៩ មកម្លះ។ បេតិកភណ្ឌអរូបីដែលត្រូវបានទទួលស្គាល់សុទ្ធតែមានតម្លៃប្រវត្តិសាស្ត្រនិងបានរួមចំណែកបង្កើតរូបភាពទាក់ទាញភ្ញៀវទេសចរទៅកាន់ទីក្រុងHoi An ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយ “បេតិកភ័ណ្ឌអរូបី” នៃវប្បធ៌ម ជាពិសេសស្មារតីរបស់ប្រជាជន Hoi An គឺជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ដែលភ្ញៀវទេសចរចូលចិត្តនិងចង់វិលត្រឡប់មក Hoi An ម្តងទៀត។

ប៉ុន្តែឆ្លងកាត់ការក្រែប្រួលនៃពេលវេលារួមជាមួយផលប៉ះពាល់នៃសេដ្ឋកិច្ចទីផ្សារនិងការជ្រាបចូលនៃវប្បធម៌ខុសគ្នានោះ តម្លៃវប្បធម៌និងលក្ខណៈល្អរបស់ប្រជាជននៅ Hoi An រងផលប៉ះពាល់ខ្លះ។ ដូច្នេះគម្រោង “Hoi An - សេចក្តីស្លូតបូតនិងស្មោះតរង់” ត្រូវបានកសាងឡើងដោយអាជ្ញាធររបស់ទីក្រុង Hoi An ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីស្ដារតម្លៃល្អរបស់ប្រជាជន Hoi An បុរាណ ទាំងក្នុងរបៀបរស់នៅនិងការប្រតិ បត្តិរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាកញ្ចក់សម្រាប់កូនចៅជំនាន់ក្រោយ។ Hoi An គឺជាតំបន់ដីអំណោយផល ហើយប្រជាជនរួសរាយរាក់ ទាក់ បើធ្វើឲ្យបាត់បង់លក្ខណៈស្រស់ស្អាតទាំងនេះ Hoi An លេងមែនជា Hoi An ទៀតជាមិនខាន។

 ភ្ញៀវទេសចរកំពុងទស្សនាទីក្រុង Hoi An

លោក Vo Phung នាយកមជ្ឈមណ្ឌលវប្បធម៌ កីឡាទៅក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា៖ “ដំបូង គឺត្រូវតែស្តាររបៀបរស់នៅនិងលក្ខណៈរួសរាយរាក់ទាក់របស់ប្រជាជនឡើងវិញ ដែលត្រូវបានគេព្យាយាមរក្សារយៈពេលយូរមកហើយ ដែលឥឡូវនេះកំពុងមានសញ្ញាចុះខ្សោយ។  ទី ២ គឺត្រូវកំណត់ថា នេះគឺជាទីក្រុងទេសចរ ណ៍ ជាទីក្រុង បេតិកភណ្ឌវប្បធម៌ពិភពលោក គឺការស្ដារឡើងវិញនូវរបៀបរស់នៅនិងជីវភាពចាស់ៗដូច្នេះភ្ញៀវទេសចរមកទីនេះមានអារម្មណ៍ពេញចិត្ត នៅពេលអ្នកទេសចរ មកទីនេះមុខសញ្ញាគឺប្រជាជន Hoi An របៀបរស់នៅរបស់ Hoi An ក៏ជាវត្ថុទេសចរណ៍ដែលអ្នកទេសចរចង់ស្វែងយល់ផងដែរ”។

Hoi An កំពុងព្យាយាមអភិរក្សតម្លៃវប្បធម៌រូបិយនិងអរូបីយដោយបង្កើតឱ្យមានតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍន៍សំរាប់ Hoi An ដើម្បីសក្តិសមជាតំបន់បេតិកភណ្ឌពិភពលោកដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO  នាំHoi An កាន់តែស្អាតនៅក្នុងភ្នែករបស់ភ្ញៀវទេសចរ។ Hoi An គឺជាវត្ថុបុរាណពិសេសមួយដែលជា "វត្ថុបុរាណរស់រវើក" ដែលប្រជាជន Hoi An គឺជាម្ចាស់ពិតនៃវត្ថុបុរាណនេះ។ ដូច្នេះចាំបាច់ត្រូវមានការយល់ព្រមពីរដ្ឋាភិបាលនិងប្រជាជនដើម្បីរក្សាតម្លៃវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជំនាន់មុន។ លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជាជននៃទីក្រុង Hoi An បានឲ្យដឹងថា៖  "ជិត ២០ ឆ្នាំមកហើយ Hoi An បានអនុវត្តដំណោះស្រាយជាច្រើនដើម្បីលើកកម្ពស់បេតិកភ័ណ្ឌនៃវិថីបុរាណ។ ការពិតសរឲ្យឃើញថា កាលណាអនុវត្តដំណោះស្រាយថ្មីក៏មានផលប៉ះពាល់ដល់ប្រជាជនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការតំរង់ទិសគឺល្អការធ្វើក៏បានល្អ ការត្រៀមរៀបចំល្អរាល់លក្ខខណ្ឌនិងដោះស្រាយភាពសុខដុមនៃផលប្រយោជន៍រវាងប្រជាជននិងអ្នកទេសចរជាមួយផលប្រយោជន៍របស់ទីក្រុង កាលនោះនឹងទទួលបានការស្រុះចិត្តគំនិតគ្នា”។

នៅពេលប្រជាជនដឹងពីតម្លៃនៃសម្រស់វប្បធម៌ដែលត្រូវបានបាត់បង់បន្តិចម្តង ៗ ពួកគេនឹងធ្វើការផ្លាស់ប្តូរទិសដៅវិជ្ជមានបន្ថែមទៀតដើម្បីកសាងអាកប្បកិរិយាខាងវប្បធម៌ អាកប្បកិរិយាអរិយធម៌ - សាភ័ណភាពនៃទីក្រុងនេះ ដែលជាកន្លែងដ៏ល្អមួយរបស់ប្រជាជនបុរាណនៅភូមិ Hoi An ។ ក្នុងរយៈពេលវែង វានឹង "ជ្រាបចូលទៅក្នុងឥរិយាបថនិងសប្បុរសរបស់មនុស្សជំនាន់ក្រោយនៅភូមិ Hoi An ក្នុងការប្រាស្រ័យទាក់ទង - ការដោះស្រាយជាមួយប្រជាជននិងបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះការស្ដារឡើងវិញនូវតម្លៃទាំងនេះនឹងផ្តល់ឱ្យទីក្រុង Hoi An នូវមន្តស្នេហ៍ថ្មីដើម្បីប្រាស្រ័យទាក់ទងមានឥរិយាបទនៅក្នុងទីក្រុងបុរាណដែលមានន័យថា “បេតិកភណ្ឌរស់”ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.