វប្បធម៍វៀតណាម

ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស-រក្សានូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម

ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស-រក្សានូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម

(VOVWORLD) -ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស -ជាសៀវភៅទី២ក្នុងចំណោមសៀវភៅមួយឈុតដែលឧទ្ទេសនាមអំពីអរិយធម៌វៀត ណាមរបស់អ្នកស្រាវជ្រាវវប្បធម៌ វិចិត្រករ Phan Cam Thuong ដែលទើបនឹងបានឧទ្ទេសនាមដល់មិត្តអ្នកអានទូទាំងប្រទេសនាពេលថ្មីៗនេះ ។ វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាកសិករវៀតណាមនាសតវត្សទី១៩និង២០ទាំងអស់ដែលបាបោះពុម្ភក្នុងសៀវភៅធ្វើឲ្យមិត្តអ្នកអានមានការស្រមើស្រមៃជាក់លាក់បំផុត ស្តីអំពីទំនៀមទម្លាប់អំពីជីវភាពវប្បធម៌ប្រចាំថ្ងៃក្នុងរចនាសម្ព័ន្ធឃុំស្រុករបស់ប្រជាកសិករវៀតណាមកាលពី៣០ឆ្នាំចុងក្រោយនៃសតវត្សទី១៩ដល់ប៉ុន្មានឆ្នាំ៦០និង៧០នៃ សតវត្សទី២០។

អ្នកនិពន្ធ Phan Cam Thuong ជាមួយនឹងស្នាដៃរបស់ខ្លួន (រូបថតៈ Nguyễn Đình Toán/Thanhnien.vn) 

“ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស” ជាលទ្ធផលនៃការស្រាវជ្រាវអស់ រយៈពេលច្រើនឆ្នាំរបស់វិចិត្រករ អ្នកស្រាវជ្រាវវប្បធម៌ Phan Cam Thuong ។ អ្នកនិពន្ធរូបនេះបានជ្រើសរើសយកដំណាក់កាលមុន៣០ ឆ្នាំនៃសតវត្សទី១៩និងក្នុងប៉ុន្មានឆ្នាំ១៩៦៩និង១៩៧០នៃសតវត្សទី២០ ព្រោះថា នេះជាដំណាក់កាលដែលសង្គមនិងមនុស្សមានការផ្លាស់ប្តូរជាច្រើន។ នោះជាពេលវេលាដែល លទ្ធិសក្តិភូមិរាជ្ជកាល Nguyen (ជារាជ្ជកាលចុងក្រោយនៅវៀតណាម) កំពុងប្រឈមមុខនឹងលោកខាង លិចជាមួយនឹងលទ្ធិមូលធននិយមនោះ ធ្វើឲ្យប្រជាជនត្រូវផ្លាស់ទីលំ នៅទៅកាន់ទីប្រជុំជន ហេតុដូច្នេះ ទំនៀមទម្លាប់ចាស់ត្រូវប៉ះទង្គិចជាមួយផ្នត់គំនិតរស់នៅថ្មី។ អ្នកនិពន្ធ Phan Cam Thuong បានឲ្យដឹង ថា៖ “ឆ្នាំ២០១១ ខ្ញុំបានបោះពុម្ភសៀវភៅ “អរិយធម៌សំភារៈរបស់ជន វៀតណាម” សរសេរអំពីប្រដាប់ប្រដានិងជីវភាពខាងសំភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាផ្ទះសម្បែង ទូកនេសាទ ឧបករណ៍កសិកម្មនិងឧបករណ៍ភ្លេងជាដើម។ សៀវភៅវគ្គទី២ មានឈ្មោះថា “ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស” ពោលគឺ នេះជាសៀវភៅសរសេរអំពី វប្បធម៌ ទំនៀមទម្លាប់របស់ប្រជាកសិករវៀតណាមនាសតវត្សទី១៩និងទី២០។ មានន័យថា មានសៀវភៅសរសេរអំពីជីវភាពខាងសំភារៈគឺត្រូវមានសៀវភៅសរសេរអំពីជីវភាពខាងស្មារតីដែរ។ តាមនោះ ជីវសភាពខាងស្មារតីគឺរៀបរាប់អំពីទំ នៀមទម្លាប់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្នុងជីវិតរបស់មនុស្សម្នាក់ផង ដែរ”។

        សៀវភៅមានកម្រាស់ជាង៦០០ទំព័រ ដែលនិពន្ធតាមបែបរៀបរាប់ដោយ រួមផ្សំជាមួយការស្រាវជ្រាវ។ អ្នកនិពន្ធ Phan Cam Thuong បានទាក់ទាញមិត្តអ្នកអាន តាមរយៈរឿងសាមញ្ញកើតមានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ អ្នក ស្រាវជ្រាវ Phan Cam Thuong បានចែករំលែកថា៖ “សៀវភៅរបស់ខ្ញុំមិនធ្វើការរៀបរាប់នូវទំនៀមទម្លាប់ទាំងអស់ដូចសៀវភៅមុនៗនោះទេ។ ខ្ញុំបានលើកយកមកទំនៀមទម្លាប់ចំនួនពីរ គឺទំនៀមទម្លាប់ក្នុងពិធីបុណ្យសព និងពិធីមង្គលការដើម្បីពិនិត្យមើលទៅទំនៀមទម្លាប់នេះប្រកបអត្ថន័យយ៉ាងដូចម៉្តេច វាបម្រែបម្រួលយ៉ាងម៉េចដែរ តាមរយៈពេលវេលា ហើយវាជះឥទ្ធិពលពីអ្វីមួយ។ គោល ដៅនៃសៀវភៅនេះគឺចង់បង្ហាញថា មនុស្សប្រតិបត្តិទំនៀមទម្លាប់ក្នុងជីវិតរបស់ខ្លួន យ៉ាងដូចម្ត៉េចហើយទំនៀមទម្លាប់នោះ ជះឥទ្ធិពលយ៉ាងដូចម្ត៉េចក្នុងអនាគតរបស់គេ”។

        ជាមួយនឹងវិទ្យាសាស្ត្រស្រាវជ្រាវមនុស្សវិទ្យា ពោលគឺពីជីវភាពរស់ នៅប្រចាំថ្ងៃ។ តាមនោះ ព័ត៌មានដែលបានអ្នកនិពន្ធ Phan Cam Thuong  សរសេរក្នុងសៀវភៅជួយ ឲ្យមិត្តអ្នកអានយល់ឃើញច្បាស់ជាងអំពីប្រភពជ្រាលជ្រៅនៃទំនៀមទម្លាប់ដែលមនុស្ស គ្រប់រូបកំពុងប្រ តិបត្តិ៖ “ខ្ញុំបានធ្វើការស្រាវជ្រាវនូវទំនៀមទម្លាប់ពីជីវភាពរស់នៅប្រ ចាំថ្ងៃរបស់ភូមិ ស្រុក នីមួយៗ។ ហើយខ្ញុំឃើញថា ត្រូវប្រៀបធៀបជាមួយជនជាតិ Kinh និយាយរួម ព្រោះថា វៀតណាមមានជនជាតិទាំង ៥៣ លើទូទាំងប្រទេស។ ជនជាតិនីមួយៗគឺមានទំនៀម ទម្លាប់ផ្សេងគ្នា។ ពុំនោះសោធ លក្ខណៈវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិ វៀតណាម ក៏មានលក្ខណៈផ្សេងគ្នាផងនិងប្រហាក់ប្រហែលគ្នាផងដែរ។ តាមរយៈការប្រៀបធៀបនោះ អាចសង្កេតឃើញថា ជំនឿសាសនាផ្សេងគ្នាគឺទស្សនរស់នៅក៏មិនដូចគ្នាដែរ”។

        ថ្វីបើតែ “ទំនៀមទម្លាប់ក្នុងជីវិតមនុស្ស” របស់អ្នកនិពន្ធ Phan Cam Thuong ជា សំណង់ស្រាវជ្រាវវប្បធម៌ក្តី ប៉ុន្តែពាក្យពេច្រដែលលោកប្រើក្នុងសៀវភៅគឺសុទ្ធតែពាក្យ សាមញ្ញ ជិតស្និទ្ធជាមួយមិត្តអ្នកអាន។ ហេតុដូច្នេះបានជា តាំងពីបានផ្សព្វផ្សាយជា សាធារណ សៀវភៅមួយក្បាលនេះ បានអ្នកស្រាវជ្រាវជាច្រើនរូបទទួលស្គាល់និងចាត់ ទុកនេះជាសំណង់ស្រាវជ្រាវវប្បធម៌មូលដ្ឋានរបស់វៀតណាម ប្រកបអត្ថន័យសំខាន់។ ឈុតសៀវភៅនេះរបស់អ្នកនិពន្ធ Phan Cam Thuong ត្រូវបានមជ្ឈដ្ឋានស្រាវជ្រាវវាយ តម្លៃ ដើរតួនាទីសំខាន់ក្នុងការរក្សាប្រវត្តិ សាស្ត្រនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា ជនវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.