អត្ថបទប្រឡងជិតមួយពាន់របស់ប្អូនៗសិស្សានុសិស្សដែលចូលរួម គម្រោងការណ៍ “ការបោះជំហានរបស់សៀវភៅ” បានណែនាំពីចំណេះដឹងនៅក្នុង សៀវភៅជាច្រើនក្បាល់ តាមរយៈចំណាប់អារម្មណ៍ដ៏ស្មោះស្ម័គ្ររបស់ប្អូនៗ ហើយជួយបំផុសសេចក្ដីស្រឡាញ់របស់ប្អូនៗចំពោះការអានសៀវភៅ។ ប្អូន Le Thanh Ngan សិស្សថ្នាក់ 7A4 នៃសាលាមធ្យមសិក្សា Ngo Gia Tu ខ័ណ្ឌ Hong Bang ទីក្រុង Hai Phong បានចែករំលែកថា៖ “បន្ទាប់ពីអានសៀវភៅរួច ខ្ញុំយល់ដឹងថែមទៀតអំពីសង្គម វប្បធម៌នៃ ប្រទេសផ្សេងៗ។ ខ្ញុំបានថតវីដេអូឃ្លីបដើម្បីណែនាំអំពីសៀវភៅដែលខ្លួនបាន អានជាមួយមិត្តភក្តិ ក៏ដូចជាខ្លឹមសារស្នូលៗក្នុងសៀវភៅនេះផងដែរ។ បន្ទាប់ពី ស្ដាប់ខ្ញុំណែនាំរួច ពួកគេក៏ចូលចិត្តហើយទៅទិញសៀវភៅមកផ្ទះអាន”។
សិស្សានុសិស្សនៅទីក្រុង Hai Phong បានកសាងបណ្ណាល័យ 5K នៅហ្នឹងថ្នាក់រៀនរបស់ខ្លួន។ (រូបថត៖ VOV) |
ជាមួយនឹងគំរូនេះ សៀវភៅជាង១,៣លានក្បាល់នៅក្នុងបណ្ណាល័យ 5K កំពុងត្រូវបានផ្ទេរប្រគល់ជាបន្តបន្ទាប់ដល់ដៃប្អូនៗសិស្សានុសិស្សនៅទីក្រុង Hai Phong ផងដែរ។ លោកសាស្ត្រាចារ្យរង បណ្ឌិត គ្រូបង្រៀនឆ្នើម Le Quoc Tien នាយក មន្ទីរអប់រំនិងបណ្ដុះបណ្ដាលទីក្រុង Hai Phong និងជាបិតានៃគម្រោង “ការបោះជំហាន របស់សៀវភៅ” ឲ្យដឹងថា៖ “គម្រោង “ការបោះជំហានរបស់សៀវភៅ” នាំមកនូវសមភាពដ៏អស្ចារ្យ មិនថាប្អូនៗ សិស្សានុសិស្សនៅទីក្រុង ឬនៅតំបន់ដែលមានលក្ខណៈលំបាកបំផុត ក៏មាន ឱកាសដូចគ្នាដើម្បីអានសៀវភៅដ៏ល្អបំផុត។ កន្លងមក យើងខ្ញុំបានបើកវគ្គហ្វឹក ហ្វឺនជូនសិស្សានុសិស្សនិងគ្រូបង្រៀនអំពីរបៀបអានសៀវភៅយ៉ាងណាឲ្យបានលឿន ចាំបានយូរ ហើយប្រើប្រាស់របៀបនេះដើម្បីសិក្សារៀនសូត្រឲ្យមាន ប្រសិទ្ធភាពបំផុត។ ជាងនេះទៅទៀត ជួយប្អូនៗមានជម្រៅអំពីព្រលឹង មាន ចំណេះដឹងទូលំទូលាយ ដើម្បីសិក្សារៀនសូត្រឲ្យបានល្អជាង ហើយចេះតម្រង់ ទិសដៅសម្រាប់អនាគតរបស់ខ្លួន។ នេះគឺជាគោលដៅដែលគម្រោងចង់នាំ មកជូន”។
វិទ្យាល័យ Hang Hai ដាក់បញ្ចូលម៉ោងអានសៀវភៅទៅក្នុងកម្មវិធីសិក្សា។ (រូបថត៖ VOV) |
ពីជោគជ័យនៃទីក្រុង Hai Phong រហូតមកដល់ពេលនេះ គម្រោង “ការបោះជំហាន របស់សៀវភៅ” បានតភ្ជាប់ហើយប្រគល់សៀវភៅជាង១ពាន់ក្បាល់ជូនសាលា រៀននានានៅទីក្រុង Yen Bai និងស្រុក Mu Cang Chai នៅខេត្តព្រៃភ្នំ Yen Bai ទៀតផង។ គម្រោងនេះមិនត្រឹមតែបំផុសឡើង និងពង្រីកវប្បធម៌អានក្នុងសិស្សា នុសិស្ស និស្សិតប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែករីកសាយភាយសារដ៏ល្អ ប្រសើរ តភ្ជាប់ប្អូនៗជាមួយគ្នាទៀតផង។ តាមនោះ ជួយប្អូនៗជឿជាក់លើ ខ្លួនឯងដើម្បីបោះជំហានឆ្ពោះទៅអនាគត៕








