វប្បធម៍វៀតណាម

ការសារឡើងវិញវិធីសាស្រ្តសំដែងចំរៀង Cua Dinh

ការសារឡើងវិញវិធីសាស្រ្តសំដែងចំរៀង Cua Dinh

(VOVWORLD) - ការសំដែងចំរៀង Cua Dinhជាប្រភពដើមនៃចំរៀង Ca tru ដែលជិតសាបរលាបដោយគ្មានមនុស្សច្រៀង។ក្រោយ រយៈពេល៣ឆ្នាំសិក្សាស្រាវជ្រាវ Ca tru មកអ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien នៅវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមនិងក្រុមសហការីបានស្ដារឡើងវិញដោយជោគជ័យនូវវិធីសាស្រ្តសំដែងចំរៀង Cua Dinh (ក្នុងពិធីសែនព្រេន)ដែលបានបាត់បង់អស់រយៈពេល៦០ឆ្នាំកន្លងទៅនេះ។

 

        ការសំដែងចំរៀង Cua Dinhជាប្រភពដើមនៃចំរៀង Ca tru ដែលជិតសាបរលាបដោយគ្មានមនុស្សច្រៀង។ក្រោយរយៈពេល៣ឆ្នាំសិក្សាស្រាវជ្រាវ Ca tru មកអ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien នៅវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមនិងក្រុមសហការីបានស្ដារឡើងវិញដោយជោគជ័យនូវវិធីសាស្រ្តសំដែងចំរៀង Cua Dinh (ក្នុងពិធីសែនព្រេន)ដែលបានបាត់ បង់អស់រយៈពេល៦០ឆ្នាំកន្លងទៅនេះ។

        រួមជាមួយចំរៀង Tuong, Cheo, Cai luong នោះ Ca tru ជាសិល្បៈសំដែងប្រជាប្រិយមួយប្រភេទដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិវៀតណាម។ ចំរៀង Ca tru ឬហៅថាចំរៀង A dao, Co dau នេះគឺជាកេរដំណែលវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិវៀត ណាមដោយមានការគួបផ្សំយ៉ាងរស់រវើករវាងកំណាព្យនឹងតន្រ្តី។ 

  ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៤មកអ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក   Bui Trong Hien បានដំណើរការសិក្សាស្រាវជ្រាវពីវិធីសាស្រ្តសំដែងប្រភេទចំរៀង Cua Dinhក្នុងចំរៀង Ca tru។ នៅ ពេលនោះនៅសល់តែលោកតា Nguyen Phu De ជាអ្នកចំរៀងជំនាញចុងក្រោយនៃសតវត្សរ៍ទី២០ដែលចេះលេងចាប៉ីនិងច្រៀង Cua Dinhហើយបានជួយផ្ដល់យោបល់ពិគ្រោះយ៉ាងត្រឹមត្រូវដល់ការងារសិក្សាស្រាវជ្រាវ។ ដល់ចុងឆ្នាំ២០១៦ អ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក Bui Trong Hien ត្រូវបានវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមប្រគល់ភារកិច្ចឲ្យអនុវត្តគំរោងការណ៍”អភិរក្ស Ca truនៅហាណូយតាមវិធីសាស្រ្តថ្មី”។ ចាប់ពីដើមឆ្នាំ២០១៧លោកបានបង្កើតឡើងក្រុមចំ រៀង Ca tru Phu Thiហើយយកក្រុមនេះដើម្បីធ្វើជាមុខសញ្ញាអនុវត្តប្រព័ន្ធទ្រឹស្ដីសិក្សាស្រាវ ជ្រាវថ្មី។

 ក្រុម Ca tru Phu Thi សំដែងចំរៀង Cua Dinh

        ពេលស្ដារឡើងវិញឬស្រាវជ្រាវបានបទចំរៀងណាមួយលោក Bui  Bui Trong Hien តែង តែយកទៅខេត្ត Hai Duong ដើម្បីពឹងលោកតា Nguyen Phu De ពិនិត្យវាយតំលៃ។ ស្ដីពីការ ងាររបស់ខ្លួន អ្នកស្រាវជ្រាវតូរ្យតន្រ្តីលោក  Bui Trong Hien បានឲ្យដឹងថា

        “មុននេះគេច្រៀងបទចំរៀងនានាតាមអារម្មណ៍និងចំណាំរបស់ខ្លួនទេ។ ឥឡូវខ្ញុំបានកត់ច្បាស់នូវណោតនិងចង្វាក់នៃបទចំរៀងពីសម័យជីដូនជីតាដើម្បីពន្យល់និងបង្រៀនឲ្យអ្នកចំរៀងវ័យក្មេង។ ចំរៀង Ca tru នេះស្មុគស្មាញពិបាកច្រៀងនិងពិបាកលេងឧបករណ៍តន្រ្តីណាស់ បានជាសិស្សត្រូវខិតខំរៀនតន្រ្តីទើបច្រៀងបាន”។

        គំរោងការណ៍”អភិរក្ស Ca truនៅហាណូយតាមវិធីសាស្រ្តថ្មី”បានសំរេចជោគជ័យជាជំហានដំបូង។ទន្ទឹមនិងការស្ដារឡើងវិញនូវចំរៀងចាស់ៗនោះ លោក Bui  Bui Trong Hien  និងក្រុមចំរៀង Ca tru Phu Thiនៅថតអាល់ប៉ុម ”ចំរៀង Cua Dinh” រួមមានបទចំរៀងពីរោះៗមួយចំនួនទៀតផង។ ក្រៅពីនោះក៏មានសៀវភៅស្ដីពីវិធីសាស្រ្តច្រៀង Cua Dinh និងបច្ចេកទេសលេងចាប៉ី ទូងស្គររបស់សិល្បករសិល្បការិនីជើងចាស់ក្នុងការសំដែងចំរៀងប្រភេទនេះផងដែរ។ តាមសាស្រ្តចារ្យរង បណ្ឌិត Vu Nhat Thang ជាអតីតប្រធានដេប៉ាតឺម៉ង់ទ្រឹស្ដី តូរ្យតន្រ្តីប្រពៃណីជាតិវិទ្យាស្ថានវប្បធម៌សិល្បៈវៀតណាមបានវាយតំលៃថា

        “ខ្ញុំសង្កេតឃើញថានេះគឺជាសំណង់សិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់និងមានតំលៃ។ ការងារនេះគឺធំធេងណាស់ហើយលោក Hien បានអនុវត្តយ៉ាងផ្ចិតផ្ចង់និងត្រឹមត្រូវតាមវិធីសាស្រ្ត។ ខ្ញុំស្នើឲ្យវិទ្យាស្ថានវប្បធម៌សិល្បៈនិងសមាគមសិល្បៈប្រជាប្រិយវៀតណាមបោះពុម្ភផ្សាយនូវសំណង់នេះឲ្យបានឆាប់”។

        គំរោងការណ៍”អភិរក្ស Ca truនៅហាណូយតាមវិធីសាស្រ្តថ្មី”បានបង្ហើយនាខែវិច្ឆិកាកន្លងទៅនេះ។គំរោងការណ៍បានបូកសរុបឯកសារអំពីចំរៀង Ca tru ក្នុងរយៈពេលមួយសតវត្សរ៍។តាមរយៈនោះធើ្វឲ្យរស់ឡើងវិញនិងអភិរក្សសិល្បៈមួយប្រភេទរបស់ប្រទេសជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.