វប្បធម៍វៀតណាម

មកដល់បរិយាកាសវប្បធម៍ដំបន់ដី Ninh Giang ខេត្ត Hai Duong

មកដល់បរិយាកាសវប្បធម៍ដំបន់ដី Ninh Giang ខេត្ត Hai Duong

Vovworld-មានចម្ងាយពីទីក្រុង Hai Duong ភាគខាងជើង វៀតណាមប្រមាណ៣០គីឡូម៉ែត្រពីប៉ែកអាគ្នេយ៍ ស្ថិត នៅក្បែរទន្លេ Luoc ដំបន់ដី Ninh Giang ខេត្ត Hai Duong ជាស្រុកជនបទមានកម្រាស់ប្រវត្តិសាស្ត្រវប្បធម៍។ ភាពពហុបែបនិងសម្បូរបែបមិនត្រឹមតែអំពីវប្បធម៍ស្មារតីប៉ុណ្ណោះទេ ថែមទាំង ផលិតផលសំភារៈដ៏ល្បីឈ្មោះត្រូវបានបន្សល់ទុកពីយូរយារមកនោះគឺរបរធ្វើ នុំ Gai ជាផលិតផលវិសេសវិសាលផ្សាភ្ជាប់នឹងដីភូមិដ៏មានកេរ៌្តឈ្មោះពោពេញ ទៅដោយព្រលឹងប្រពៃណីជនបទ។


វិហារ Tranh នៅភូមិ Tranh Xuyen ឃុំ Dong Tam (haiduongtourism.org.vn)

       Vovworld-ស្ថិតនៅទីតាំងងាយស្រួលអំពីគមនាគមន៍ផ្លូវទឹកនិងផ្លូវគោក ពីយូរយារណាស់មកហើយ Ninh Giang ជាដំបន់ដីអំណោយផល ជាកន្លែងមាន ទេសភាពធម្មជាតិស្រស់ស្អាតនៅខេត្ត Hai Duong។​ ប្រវត្តិសាស្ត្រវៀតណាមរាប់ ពាន់ឆ្នាំក៏បានបន្សល់ទុកមកឲ្យដំបន់ដីនេះនូវទ្រពសម្បត្តិដ៏ថ្លៃថ្លាជាមួយកេរ៌្ត
ដំណែលប្រវត្តិសាស្ត្រវប្បធម៍រាប់សិប។​ នៅ Ninh Giang មានកេរ៌្តដំណែលវត្ត
វិហារពោពេញទៅដោយអត្តសញ្ញាណប្រវត្តិសាស្ត្ររាប់រយឆ្នាំដូចជាវត្ត Chong ជាវត្តមានប្រព័ន្ធរូបបដិមារព្រះពុទ្ធដ៏វិសេសវិសាល។ វិហារធ្វើសក្ការៈបូជា Khuc
Thua Du នៅជាប់ទំនប់ទន្លេ Luoc ជាសំណង់កេរ៌្តដំណែលជាមួយស្ពាន់ថ្ម ទីលាន ពិធីបុណ្យទានជាដើម។ មកទស្សនាវិហារធ្វើសក្ការៈបូជា Khuc Thua Du ក្នុង ប៉ុន្មានថ្ងៃដើមនិទាឃៈរដូវ លោក Nguyen Thanh An ភ្ញៀវទេសចរណ៍១នាក់មកពី ទីក្រុងហាណូយបានឲ្យដឹងថា៖

        “ខ្ញុំបានទៅដល់កន្លែងជាច្រើន ប៉ុន្តែត្រូវនិយាយថា នៅ Ninh Giang មាន ទេសភាពស្រស់ស្អាតនិងភាពសុខសាន្តត្រាណ។ កម្រមានកន្លែងណាទេសភាព ធម្មជាតិនិងជីវភាពរស់នៅរបស់មនុស្សសុខសប្បាយដូចនៅទីនេះឡើយ។ ខ្ញុំ ចូលចិត្តពិធីបុណ្យពិសេសគឺពិធីបុណ្យប្រណាំងផាវដីនៅទីនេះ វាបំផុស ប្រពៃណីប្រឆាំងសត្រូវឈ្លានពានរបស់ជីដូនជីតា។”

        នៅ Ninh Giang មានកេរ៌្តដំណឌែលប្រវត្តិសាស្ត្រវប្បធម៍ព្រលឹងមួយ នោះជា
វិហារ Tranh នៅភូមិ Tranh Xuyen ឃុំ Dong Tam។ វិហារ Tranh មុននេះត្រូវបាន
សាងសង់នៅឆ្នេរទន្លេ Tranh។ ឆ្លងផុតជាច្រើនសតវត្សវិហារ Tranh ត្រូវបានសាង
សង់ឡើងវិញជាមួយអាគ៌ាចំនួន៣។ ស្ថាប័ត្យកម្មតាមសម័យកាលស្ដេច Le និង
សម័យកាលស្ដេច Nguyen ជាពិសេសក្នុងវិហារនៅរក្សាវត្ថុបុរាណមួយចំនួនមាន
តំលៃសិល្បៈដូចជារូបបដិមារ Quan Lon Tuan Tranh ធ្វើពីសំរិទ្ធមានទម្ងន់២០០
គីឡូក្រាម រូបបដិមារ៤អង្គរទៀតកសាងពីថ្ម។ លោក Nguyen Thanh Van កម្មាភិបាលការិយាល័យវប្បធម៍ព័ត៌មានស្រុក Ninh Giang បានឲ្យដឹងថា៖

        “តាមជំនឿដំបន់ វិហារ Quan Tuan Tranh ធ្វើសក្ការៈបូជាទេវតាទន្លេពីព្រោះ មុននេះមានកំណាត់ទន្លេហូរកាត់ Ninh Giang ចរន្តហូរបានបង្កើតចរន្តទឹកហូរ
កួនពិបាកនៅពេលទូកធ្វើដំណើរឆ្លងកាត់ ដោយហេតុនេះគេចាត់ទុកថា​មាន
ទេវតាទន្លេខឹងសម្បារ ទើបគេសាងសង់វិនហារដើម្បីជនគ្រប់រូបមកបួងសួង។ គេមានព័ពសំណាងដោយហេតុនេះវិហារត្រូវបានចាត់ទុកគឺពិសិទ្ធិណាស់។”

        ការស្ដារពិធីបុណ្យប្រពៃណីនៅ Ninh Giang បានឆ្លើយតបនឹងបំណងប្រាថ្នា
របស់ប្រជាជនដំបន់។ ការស្ដារជួសជុលកេរ៌្តដំណែលនានាបានរួមចំណែកនាំ
Ninh Giang ក្លាយទៅជាកន្លែងទេសចរណ៍វប្បធម៍ព្រលឹង ទាក់ទាញភ្ញៀវទេសចរណ៍
ជាច្រើនកុះករមកដល់ដំបន់ដីពោពេញទៅដោយប្រពៃណីវប្បធម៍នេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.