Bac ha ជាផ្សារធំបំផុតនៅតំបន់ព្រៃភ្នំព្រំដែន ជាទីកន្លែងជួបប្រាស្រ័យ
ជួញដូរ ផ្លាស់ប្តូរទំនិញរបស់ជនជាតិចំនួន ១៤ ជាភាតរះនៅទីរួមស្រុក
Bac ha នឹងបណ្តាស្រុកជិតខាង។ផ្សារបានប្រជុំ ១លើកក្នុង១សប្តាហ៏
នាថ្ងៃអាទិត្យ។ ជាធម្មតាផ្សារមានសភាពអ៊ូអរ។ក៏ប៉ុន្តែក្នុងប៉ុន្មានថ្ងៃជិត
និងបុណ្យតេតប្រពៃណីនេះផ្សារកាន់តែអ៊ូអរថែមទៀត។
Tay Bac ក្នុងប៉ុន្មានថ្ងៃនេះកំពុងទទួលភាពត្រជាក់ខ្លាំង។ អ័ព្វគ្រប
ដណ្តប់ មកលើគ្រប់ទឹសទី។ចរន្តមនុស្សពីបណ្តាភូមិឃុំហូរទៅកាន់ផ្សារ
តាំងពីពេល ព្រលឹម។នេះជាពេលប្រជុំផ្សារចុងក្រោយក្នុងឆ្នាំទើបអ្នក
ណាក៏ចង់លក់ឲ្យអស់ ទំនិញដើម្បីមានលុយទិញប្រដាប់ប្រដាប្រុង
ប្រៀបថ្ងៃបុណ្យចូលឆ្នាំថ្មី។ថ្ងៃនេះលោកThaoTheu De នៅឃុំ Thai Giang
Pho ទៅផ្សារលក់ធូប។លោកឲ្យដឹង ថា៖”ជិតដល់បុណ្យតេត ទើបទៅ
លក់។ធូបទាំងនេះលក់បាន២០ម៉ីនដុង។ត្រូវ លក់ឲ្យអស់ទើបទៅទិញ
ទំនិញតេត។ ថ្ងៃនេះទិញសាច់ជ្រូក បន្លែដើម្បីធ្វើបុណ្យ តេត”។
សំលេងសំណើច សាសងតថ្លៃទំនិញដ៏អ៊ូអរពេញ១តំបន់។ផ្សារក្នុង
ប៉ុន្មាន ថ្ងៃជិតតេតទើបមុខទំនិញសប្បូរបែបណាស់។ប្រជាជននាំយក
របស់របរវត្ថុគ្រប់ បែបយ៉ាងមកលក់នៅផ្សារដូចជាតែផ្លែឈើស្រាខោអាវ
តម្បាញចរបាប់ជាដើម។អ្នកមានលុយគឺទៅទិញទំនីញតេត។ប៉ុន្តែ ប្រជា
ជនភាគច្រើនបានយកសត្វ ចិញ្ចឹម កសិផលរបស់ខ្លួនទៅលក់យកលុយ
ទិញទំនិញតេត។លោកTo Cui -ជាជាតិ phu La នៅឃុំ Lung Phin សង្ឃឹម
លក់បានកែបសេះចំនួន៤ ។លោក ប្រាប់ឲ្យដឹងថា៖ “លក់កែបសេះនេះ
ឲ្យសេះដឹកទំនិញ។ក្នុង១សប្តាហ៏ខ្ញុំធ្វើបាន 4 កែប។បើលក់បាននឹងមាន
លុយទិញស្រាផឹកក្នុងបុណ្យតេត។ខ្ញុំក៏ទិញសាច់ ៤ គីឡូក្រាមទៀត។
នៅផ្ទះកាប់មាន់ពី ២ដល់ ៣ក្បាលដែរ”។ ចំពោះប្រជាជនគ្រប់ជនជាតិ
នៅតំបន់ព្រៃភ្នំបុណ្យតេតមិនអាចខ្វះសាច់ ជ្រូកបានឡើយ។ដោយ
ហេតុនេះតូបលក់សាច់ជ្រូកមានមនុស្សមកទិញជា ច្រើន។ជាធម្មតា ពេល
ប្រជុំផ្សារម្តងៗ លោក Giang Seo Sang កាប់ជ្រូក ១ ក្បាលតែប៉ុណ្ណោះ ប៉ុន្តែ
នៅពេលប្រជុំផ្សារតេត លោកត្រូវកាប់ជ្រូក ២ ក្បាល។ លោករៀបរាប់ថា៖
”លក់តាំងពីម៉ោង ៦ ព្រឹក ដល់ឥឡូវនេះគឺអស់ហើយ។ជ្រូក ១ ក្បាលមាន
ទម្ងន់១៤០គីឡូក្រាម។ប្រជាជនទិញសាច់មកព្យួរដើម្បីទទួលបុណ្យ តេត”។ មិនត្រឹមតែម្ហូបអាហារលក់ដាច់ប៉ុណ្ណោះទេថែមទាំងបណ្តាឧបករណ៏
កសិកម្មក៏លក់ដាច់ដែរ។ចំពោះប្រជាជននៅទីនេះបណ្តាឧបករណ៏បំរើការ
ងារ បង្កបង្កើនផលដើរតួរនាទីសំខាន់ណាស់។ គេចង់ថា៖ឆ្នាំថ្មីប្រើឧបករណ៏
ថ្មី។ក្រោយពីបានជ្រើសរើសម៉ត់ចត់ លោក Vang Van Lo ជាជនជាតិ Tay
នៅ Na Hoi ក៏ជ្រើសបានឧបករណ៏១គ្រឿងដែរ។លោកប្រាប់ថា៖ “ពេញចិត្ត
ទើបទិញ។ឆ្នាំថ្មី គឺត្រូវប្រើប្រាស់ឧបករណ៏ថ្មី។ក្រៅពីនោះក៏ត្រូវទិញអីវ៉ាន់ជា
ច្រើនទៀត ដូចជាខោអាវស្បែលជើងសំរាប់កូន”។
វិសេសវិសាលនឹងសប្បាយភ្នែកបំផុតគឺបណ្តាតូបលក់សំពត់ អាវ
កន្សែងសំរាប់នារី។អ្នកស្លៀកលសំពត់។អ្នកមើលអាវស្បែកជើង។គេជ្រើស
រើសយ៉ាងម៉ត់ចត់។លក់ខោអាវនៅផ្សារ Bac Ha ក្នុងរយះពេល ៤ ឆ្នាំមក
លោក Thao Van Sinh ឲ្យដឹងថា៖”មនុស្សចាស់មនុស្សក្មេងសុទ្ធតែទិញ។
តាំងពីព្រឹកមកលក់បានជិត ២ លានដុងហើយ”។ ក្រោយពីបានទិញ
ទំនិញចាំចាច់គ្រប់គ្រាន់ ហើយនោះ គេសុទ្ធតែមកហាង លក់ Thang Co
(មុខម្ហូប១របស់តំបន់)។ ពេលនេះគេទើបមានឪកាសផ្លាស់ប្តូរ យោបល់
សាកសូរសុខទុក្ខគ្នា ពិសេសគឺអំពីការត្រៀមរៀបចំឲ្យបុណ្យតេត។ រីឯ
កំលោះក្រមុំវិញ ផ្សារណាត់បុណ្យតេតក៏ជាឪកាសដើម្បីគេណាត់ជួបគ្នា
ទៅ ដើរលេងក្នុងបុណ្យតេត៕
ផ្សារតេត Bac Ha
ផ្សារតេត Bac Ha
Bac ha ជាផ្សារធំបំផុតនៅតំបន់ព្រៃភ្នំព្រំដែន ជាទីកន្លែង ជួបប្រាស្រ័យ ជួញដូរ ផ្លាស់ប្តូរទំនិញរបស់ជនជាតិចំនួន ១៤ ជាភាតរះនៅទីរួមស្រុក Bac ha នឹងបណ្តាស្រុកជិត ខាង។ផ្សារបានប្រជុំ ១លើកក្នុង១សប្តាហ៏នាថ្ងៃអាទិត្យ។ ជាធម្មតាផ្សារមានសភាពអ៊ូអរ។ក៏ប៉ុន្តែក្នុងប៉ុន្មានថ្ងៃជិត និងបុណ្យតេតប្រពៃណីនេះផ្សារកាន់តែអ៊ូអរថែមទៀត។






