វប្បធម៍វៀតណាម

សិល្បៈករប្រជាជន Nguyen Tien Dung ចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តចំពោះល្ខោនអាយ៉ង

សិល្បៈករប្រជាជន Nguyen Tien Dung ចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តចំពោះល្ខោនអាយ៉ង

(VOVWORLD) - ល្ខោនអាយ៉ងគឺជាប្រភេទសិល្បៈល្ខោនមួយដែលបង្ហាញពីភាព វៃឆ្លាតនិងភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ល្ខោនអាយ៉ងអាយ៉ងវៀតណាម ត្រូវបានមិត្តភក្តិអន្តរជាតិកោតសរសើរកាន់ តែច្រើន ដោយសារតម្លៃសិល្បៈប្លែកៗ។ ដើម្បីសម្រេចបានគោលដៅនេះ គឺមិនអាចទៅរួចទេ បើមិននិយាយពីការលះបង់របស់សិល្បករសម្តែងល្ខោនអាយ៉ង វៀតណាម ក្នុងនោះមានសិល្បករប្រជាជន Nguyen Tien Dung ផងដែរ។

ការសម្តែងល្ខោនអាយ៉ងលើឆាក 

ឪពុករបស់លោក Nguyen Tien Dung ដែលជាសិល្បករឆ្នើម Hoang Luan គឺជាស្ថាបនិកមហោស្រពអាយ៉ង វៀតណាម។ តាំងពីកុមារភាព លោក Nguyen Tien Dung បានស្គាល់ការសម្តែងអាយ៉ង ហើយដើរតាមឪពុក ទៅសម្តែងនៅគ្រប់ទីកន្លែង។ ហេតុដូច្នេះ សិល្បៈល្ខោនអាយ៉ងលើទឹក ត្រូវបានជ្រាបចូលក្នុងអារម្មណ៍របស់លោកតាំងពីយូរណាស់មកហើយ។ ដូច្នេះនៅពេល លោកក្លាយជាតារាសម្តែងនៅក្នុងល្ខោនយោធារួច មក ប៉ុន្តែ លោកនៅតែសម្រេចចិត្ត ត្រលប់ទៅរកល្ខោនអាយ៉ង នៅឯរោងមហោស្រពអាយ៉ងវៀតណាមវិញ ដើម្បីចាប់ផ្តើមអាជីពជាសិល្បករសម្តែងល្ខោនអាយ៉ង។ សិល្បករប្រជាជន Nguyen Tien Dung បានចែក រំលែកថា៖ “ខ្ញុំចូលចិត្តការសម្តែងអាយ៉ងណាស់។ កាលពីខ្ញុំនៅក្មេងឪពុកខ្ញុំធ្វើការជាអ្នករាំរបាំនៅប្រទេស វៀតណាម ដូច្នេះនៅពេលវិស្សមកាលឪពុកខ្ញុំបាននាំខ្ញុំទៅមើលល្ខោនហើយមើលគាត់ដឹកនាំការសម្តែងអាយ៉ងជាច្រើនសម្រាប់គណៈប្រតិភូនិងមូលដ្ឋាន។ នៅក្នុងដំណើរការនេះខ្ញុំបានរកឃើញល្ខោនអាយ៉ងមានលក្ខណៈពិសេសផ្សេងៗគ្នាហើយខ្ញុំចូលចិត្តវាខ្លាំងណាស់ហើយតែងតែតាមដានជានិច្ច។ ខ្ញុំបានផ្លាស់ទៅរោងល្ខោនអាយ៉ងវៀតណាម ចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ឥឡូវ។ ខ្ញុំសូមបញ្ជាក់ថាសិល្បៈអាយ៉ងគឺសាកសមសម្រាប់រូបខ្ញុំ ដើម្បីស្រឡាញ់និងប្រកបជំនាញនេះអស់មួយជីវិត”។

ក្នុងកំឡុងពេលធ្វើការនៅមហោស្រពនេះ ជាពេលវេលាដែលសិល្បករ Nguyen Tien Dung បានរៀនសូត្រនិងលើកកម្ពស់ទេពកោសល្យច្នៃប្រឌិត ដើម្បីបម្រើនៅរោងល្ខោនអាយ៉ងវៀតណាមជាតារាសម្តែងអាយ៉ង។អាយ៉ងគឺជាវិជ្ជាជីវៈពិសេសមួយដែល Nguyen Tien Dung បានរៀនតាំងពីកុមារភាព ហើយក្រោយមក ត្រូវបានអនុវតុ្តន៍ដូចជាសភាវគតិអញ្ចឹង។ សម្រាប់អ្នកដឹកនាំរឿង-សិល្បករប្រជាជន Nguyen Tien Dung នៅ ពេលចាប់ផ្តើមកម្មវិធីណាមួយ លោកតែងតែដាក់កត្តាថា រឿងនោះត្រូវមានលក្ខណៈថ្មី ប្លែកៗ គួរទាក់ទាញជាងកម្មវិធីដែលមានស្រាប់។ ជាពិសេស ទម្រង់នៃការសម្តែងត្រូវតែមានលក្ខណៈច្នៃប្រឌិត ផ្តល់ជូនអ្នកទស្សននានូវភាពទាក់ទាញ ហើយសិល្បៈអាយ៉ងមិនត្រឹមតែជារូបភាពរបស់អាយ៉ងដែលចេះរាំនិងដឹងពីរបៀបដើរនៅលើឆាកប៉ុណ្ណោះទេ ប៉ុន្តែតាមពិតវាត្រូវតែជាព្រលឹងតួរអង្គ មានបុគ្គលិកលក្ខណៈនៅក្នុងរឿង ដែលធ្វើឲ្យទស្សនិកជនចង់ដឹងចង់ឃើញនិងចងចាំ។

“ការអភិវឌ្ឍនៃវិស័យសិល្បៈនិយាយរួមនិងសិល្បៈអាយ៉ងនិយាយដោយឡែកគឺអាស្រ័យលើមនុស្សដែលកំពុងប្រកបអាជីពសិល្បៈ។ អ្នកប្រកបអាជីពសម្តែងអាយ៉ងដូចពួកយើងនិងក្រុមដូចនេះ ត្រូវតែខិតខំដើម្បីចូលទៅជិតពិភពអាយ៉ង យើងខ្ញុំខ្លួនឯង ក៏ត្រូវតែធ្វើឲ្យថ្មី ស្រស់ និងត្រូវធ្វើបច្ចុប្បន្នភាពជាមួយសម័យកាល ជាពិសេស ជំរុញខ្លួនយើងជានិច្ចឲ្យមានភាពរហ័សរហួនដើម្បីរក្សាការអភិវឌ្ឍន៍រួម។ ខ្ញុំគិតថា នោះគឺជាអ្វីដែលចាំបាច់និងពិបាកបំផុត។ តាមពិតទៅ សិល្បករអាយ៉ងដែលជាអ្នកផ្លុំព្រលឹងដល់ភាពថ្មីនៅក្នុងការសម្តែងអាយ៉ង”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Tien Dung។

ចំពោះសិល្បករប្រជាជន Nguyen Tien Dung សិល្បករសម្តែងអាយ៉ង មិនត្រឹមតែមានដៃមាសប៉ុណ្ណោះទេ តែថែមទាំងចេះប្រើភាពច្នៃប្រឌិត ភាពវៃឆ្លាតនិងភាពបត់បែន ដើម្បីរកគន្លឹះ ដោះលេខកូដ សំដៅជួយឲ្យសិល្បៈអាយ៉ងអាចឈរយ៉ាងរឹងមាំនិងបញ្ជាក់ពីតួនាទីរបស់ខ្លួននៅក្នុងសិល្បៈល្ខោនជាតិនិងមានទីតាំងនៅទីផ្សារសិល្បៈអន្តរជាតិ។

សិល្បៈករប្រជាជន Nguyen Tien Dung 

ចែករំលែកអំពីប្រការនេះ សិល្បករឆ្នើម Nguyen Hong Phong នៅរោងមហោ ស្រពអាយ៉ងវៀតណាម បានឲ្យដឹងថា៖ “និយាយអំពីសិល្បករប្រជាជន Nguyen  Tien Dung ក្រៅពីចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសិល្បៈមក លោកគឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាជីពជាសិល្បៈករសម្តែងអាយ៉ង់។ លោកតែងតែព្យាយាមផ្តល់ទិសដៅទូទៅស្តីពីការអភិវឌ្ឍសិល្បៈសម្រាប់រោងមហោស្រព ក៏ដូចជាដើម្បីបង្កើតការច្នៃប្រឌិតផ្ទាល់ខ្លួន សម្រាប់សិល្បៈអាយ៉ង។ តាំងពីពេលដែលគាត់ដឹកនាំរោងមហោស្រពអាយ៉ងវៀត ណាមមក គឺសិល្បៈល្ខោន មានភាពលេចធ្លោជាងគេ។ ជាពិសេសសិល្បៈនៃការអភិវឌ្ឍអាយ៉ងលើឆាកតែម្តង”។

ស្នាដៃរបស់សិល្បៈករប្រជាជន Nguyen Tien Dung ជាច្រើនដែលមិនអាចមិនរៀបរាប់ពីកម្មវិធីពិសេសដឹកនាំដោយលោក ដែលជាកម្មវិធីអាយ៉ង Dong Vọng។ នេះគឺជាកម្មវិធីដែលរួមបញ្ចូលគ្នានូវភាពសុខដុមថ្មីនិងប្លែករវាងអាយ៉ងទឹកនិងអាយ៉ងរាក់ ជាមួយតន្រ្តីប្រជាប្រិយ។ ការរួមបញ្ចូលរវាងសិល្បៈប្រពៃណីនិងសិល្បៈសហសម័យ។ កម្មវិធីនេះ មានការរួមផ្សំរវាងសិល្បៈអាយ៉ងទឹកប្រពៃណីនិងវិធីថ្មីទាំងស្រុងនៃការសម្តែង ដែលបង្កើតចំណាប់អារម្មណ៍ប្លែកៗ នៅពេលផ្សំជាមួយការសម្តែងអាយ៉ងច្រើនប្រភេទទៀត បង្កើតឡើងផ្ទាំងទស្សនីយភាពអាយ៉ងគួរឲ្យចាប់ចិត្តណាស់។

ដើម្បីបង្កើតឡើងលំហរសិល្បៈដែលមានលក្ខណៈវប្បធម៌វៀតណាមនិងឆាកល្ខោនគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុកនិងបរទេស សិល្បករប្រជាជន Nguyen Tien Dung និងសហការី កំពុងផ្តោតលើការសម្តែងអាយ៉ងដោយកាយវិការប្រកបដោយភាពប៉ិនប្រសប់ ដើម្បីអាចបន្សល់ទុកក្នុងអារម្មណ៍របស់ទស្ស និកជននូវរូបភាពស្រស់ស្អាតនិងទំនើបបំផុតនៃសិល្បៈអាយ៉ងវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.