វប្បធម៍វៀតណាម

សញ្ញាសម្គាល់បដិវត្តន៍ខែសីហាតាមរយៈបណ្ដាវត្ថុតាងប្រវត្តិសាស្ត្រ

សញ្ញាសម្គាល់បដិវត្តន៍ខែសីហាតាមរយៈបណ្ដាវត្ថុតាងប្រវត្តិសាស្ត្រ

(VOVworld) – បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ គឺជារបត់ ដ៏ត្រចះត្រចង់ក្នុងបុព្វ ហេតុរំដោះនិងការពារប្រទេស របស់ប្រជាជាតិវៀតណាម។ ឆ្លងកាត់ ៧១ ឆ្នាំកន្លង ទៅហើយក្តី ប៉ុន្តែ អត្ថន័យនិងតំលៃទាំងអស់របស់ បដិវត្តន៍ខែសីហានេះនៅត្រូវ បានរក្សាដ៏មហោឡេ រឹកក្នុងសារៈមន្ទីក្នុងទូទាំងប្រទេសវៀតណាមតាម រយៈរូប ថតរាប់ពាន់សន្លឹកនិងវត្ថុតាងប្រវត្តិសាស្ត្រ រាប់ពាន់មុខ។ នេះគឺជាការបង្ហាញ សំរាប់ចំណង ស្នាហារជាតិនិងការតស៊ូដ៏អង់អាចក្លាហានរបស់ កងទ័ពនិងប្រជាពលរដ្ឋ វៀតណាមក្នុងការដណ្តើម មកវិញឯករាជ្យសេរីភាពសំរាប់ប្រជាជាតិ។

កាសែត “Co giai phong” (ទង់រំដោះ) (VOV)


(VOVworld) – បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ គឺជារបត់ដ៏ត្រចះត្រចង់ក្នុងបុព្វ
 ហេតុរំដោះនិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។ ឆ្លងកាត់ ៧១ ឆ្នាំ
កន្លង ទៅហើយក្តី ប៉ុន្តែ អត្ថន័យនិងតំលៃទាំងអស់របស់បដិវត្តន៍ខែសីហា
នេះនៅត្រូវ បានរក្សាដ៏មហោឡេរឹកក្នុងសារៈមន្ទីក្នុងទូទាំងប្រទេសវៀតណាម
តាមរយៈរូប ថតរាប់ពាន់សន្លឹកនិងវត្ថុតាងប្រវត្តិសាស្ត្ររាប់ពាន់មុខ។ នេះ
គឺជាការបង្ហាញ សំរាប់ចំណងស្នាហារជាតិនិងការតស៊ូដ៏អង់អាចក្លាហាន
របស់កងទ័ពនិងប្រជាពលរដ្ឋ វៀតណាមក្នុងការដណ្តើមមកវិញឯករាជ្យ
សេរីភាពសំរាប់ប្រជាជាតិ។​

        កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗដែលសម្រេចជ័យជំនះរបស់បដិវត្តន៍
ខែសីហាឆ្នាំ ១៩៤៥ គឺ បក្សកម្មុយនិស្តវៀតណាមបានធ្វើល្អការងារបំផុសចលនា
ប្រមូលផ្តុំមហាជនក្នុងរណសិរ្សឯកភាពមួយដែលបង្កើតឡើងកំលាំងដ៏ធំធេង
សំរាប់ កូបកម្មក្នុងទូទាំងប្រទេស។ ក្នុងដំណាក់កាលនោះ កាសែត ខិត្តប័ណ្ណ
បដិវត្តន៍ បានដើរតួនាទីដ៏សែនសំខាន់ដើម្បីបំផុសប្រជាជនដើរតាមបក្ស
តស៊ូប្រឆាំងនឹង ពួកអណានិគមនិយមចក្រពត្តិពួកហ្វាស៊ីសសក្ដិភូមិដណ្តើម
មកវិញឯករាជ្យសេរីភាពសំរាប់ប្រជាជាតិ។

ក្នុងចំណោមរូបថតឯកសារនិងវត្ថុតាងរាប់ពាន់មុខដែលកត់សម្គាល់បរិយា
 កាសភ្លឺស្វាងអងអាចក្លាហានរបស់បដិវត្តន៍ខែសីហារកំពុងរក្សាទុកនៅ
សារៈមន្ទី ជាតិប្រវត្តិសាស្ត្រវៀតណាម សម្រាំងខិត្តប័ណ្ណក្នុងសម័យកាល
បដិវត្តន៍ខែសីហារ ឆ្នាំ ១៩៤៥ និងសម្រាំងកាសែតបដិវត្តន៍ចំនួន ៩០ ពីឆ្នាំ
 ១៩២៥ ដល់ឆ្នាំ ១៩៤៥ បានបង្ហាញតួនាទីសំខាន់នៃសារព័ត៌មានបដិវត្តន៍
ក្នុងការផ្សព្វផ្សាយលិទ្ធិស្នេហារជាតិនិយមប្រមូលផ្តុំនិងពង្រឹងបណ្ដាកំលាំង
បដិវត្តន៍ក្នុងការខំប្រឹងប្រែងដណ្តើមមកវិញរដ្ឋអំណាចនិងធ្វើកុបកម្មក្នុង
ទូទាំងប្រទេសប្រកបដោយជោគជ័យ។ ក្រៅពីបណ្ដាកាសែតមជ្ឈឹមបក្ស
អង្គភាពសមហភាពក្នុងតំបន់នានាសុទ្ធតែបានបោះពុម្ភផ្សាយដោយ
សម្ងាត់កាសែតមួយចំនួនដូចជា៖ “Tap Chi Do” (ទស្សនាវដ្ដីក្រហម)
“Tranh Dau” (តស៊ូ)  “Dan Cay” (ប្រជាកសិករ) “Vietnam doc lap”
(វៀតណាម ឯករាជ្យ) និង “Co giai phong” (ទង់រំដោះ) ។ល។ កាសែត
ទាំងនេះបានក្លាយទៅជារណសិរ្សតស៊ូយ៉ាងសកម្មដែលឆ្លើយតបជាបន្ទាន់
នឹងតម្រូវការរបស់ជួរកម្មាភិបាលបក្ខជននិងសមាជិកនៃសមាគមសង្រោះ
ជាតិក្នុងការតស៊ូបដិវត្តន៍។ អ្នកប្រវត្តិសាស្ត្រ Duong Trung Quoc អគ្គលេខា
ធិការសមាគមវិទ្យាសាស្ត្រប្រវត្តិ សាស្ត្រវៀតណាម បានឲ្យដឹងថា៖

        «នាពេលវេលានោះ មជ្ឈដ្ឋានអ្នកសារព័ត៌មានត្រូវធ្វើសកម្មភាពសម្ងាត់
នៅ តំបន់រំដោះតំបន់សមរភូមិនិងតំបន់ទន្ទ្រានកាន់កាប់របស់ខ្មាំង។បណ្ដា
អត្ថបទមិនត្រឹមតែផ្សព្វផ្សាយសតិអារម្មណ៍ប៉ុណ្ណោះទេថែមទាំងការប្តេជ្ញាចិត្ត
និងការច្នៃប្រឌិតដើម្បីគោលមាគ៌ាររបស់បដិវត្តដាក់ឲ្យដំណើការក្នុងជីវភាព
រស់នៅរបស់មហាជន។បណ្ដាអត្ថបទសរសេរនេះបានជួយឧបត្ថម្ភប្រជាពល
រដ្ឋសាមគ្គីជាមួយគ្នាសំដៅដណ្តើមមកវិញរដ្ឋអំណាចហើយកសាងរបបរ
ប្រជាធិបតេយ្យសាធារណៈរដ្ឋ។»

        ការកត់សម្គាល់នៃបដិវត្តន៍ខែសីហាក៏ត្រូវបានបង្ហាញតាមរយៈរូបថតនិង
វត្ថុតាងដែលលើកច្បាស់នូវតួនាទីដឹកនាំរបស់បក្សកម្មុយនិស្តវៀតណាមនិង
លោក ប្រធានហូជីមិញចំពោះបុព្វហេតុរំដោះជាតិ។ នៅសារៈមន្ទីប្រវត្តិសាស្ត្រ
យោធា វៀតណាម មានសំបុត្ររបស់លោកប្រធានហូជីមិញផ្ញើរដល់ប្រជាពល
រដ្ឋទាំង មូលមុនពេលទិវាធ្វើកុប្បកម្មក្នុងទូទាំងប្រទេសដែលបានអំពាវនាវ
ប្រជាជនគ្រប់ ស្រទាប់សាមគ្គីជាមួយរណសិរ្ស Viet Minh រំដោះជាតិ ឬ ខិត្ត
ប័ណ្ណរបស់រណសិរ្ស Viet Minh អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការធ្វើកុប្បកម្ម
ដណ្តើមមកវិញរដ្ឋ អំណាចក្នុងបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ រួមជាមួយវត្ថុតាង
ច្រើនប្រភេទថែម ទៀត។ ឧត្តមសេនីយ៍ត្រី  Nguyen Xuan Nang នាយកសារៈ
មន្ទីប្រវត្តិសាស្ត្រយោ ធាវៀតណាម បានឲ្យដឹងថា៖

        «ក្រៅពីរូបថតឯកសារដើមដែលត្រូវបានរក្សាទុកនៅសារៈមន្ទីប្រវត្តិសាស្ត្រ
យោធាវៀតណាម នៅមានរូបថតមួយចំនួនដែលយើងខ្ញុំត្រូវស្វែងរកនៅទីភ្នាក់
 ងារសារព័ត៌មានវៀតណាមនិងឃ្លាំងរក្សាទុកផ្សេងៗទៀតបន្ទាប់នោះនាំមក
តាង បង្ហាញនៅទីនេះ។​ អាចនិយាយបានថា វត្ថុតាងស្តីពីបដិវត្តន៍ខែសីហារ
គ្រាប់គ្រាន់ ណាស់ ពីការត្រៀមរៀបចំគោលមាគ៌ាររបស់បក្សដល់ដំណើរការ
ធ្វើកូបកម្មខែ សីហារួមជាមួយពិធីមីទ្ទីញទ្រង់ទ្រាយធំនៅខេត្ត Thai Nguyen
 ខេត្ត Quang Ngai ទីក្រុង Hue និងទីក្រុងហូជីមិញ ផងដែរ។ ជាពិសេសនៅ
ទីក្រុងហាណូយ នៅ រក្សាទុកបានបណ្ដារូបថតអំពីពិធីមីទ្ទីញថ្ងៃទី ១៩ សីហា
 នៅទីលានរោងមហោស្រព ក៏ដូចជា ពិធីប្រកាសសេចក្តីថ្លែងការណ៍ឯករាជ្យ
ថ្ងៃទី ២ កញ្ញា​នៅទីលាន Ba Dinh ផងដែរ។ នេះគឺជាបណ្ដាឯកសារដ៏ថ្លៃថ្លាណាស់។»

បណ្ដាត្រែនៃក្រុមភ្លេងទ័ព (VOV)


        ក្នុងសម្រាំងវត្ថុតាងស្តីពីបដិវត្តន៍ខែសីហានៅសារៈមន្ទីប្រវត្តិសាស្ត្រយោធា
 វៀតណាមនៅរក្សាទុកបណ្ដាត្រែនៃក្រុមភ្លេងទ័ពនិងឯកសារដើមនៃបទ
ចម្រៀង បទភ្លេងជាតិរបស់អតីតតន្ត្រីករ Van Cao។ បណ្ដាគ្រែនោះត្រូវបាន
ប្រើប្រាស់ក្នុងពិធី គោរពទង់ជាតិនៅទីលាន Ba Dinh នាថ្ងៃទី ២ កញ្ញា ឆ្នាំ
១៩៤៥។ លោក Nguyen Van Thanh ទស្សនិកជនមួយរូបនៅសារៈមន្ទី បាន
ចែករំលែកថា៖

        «ខ្ញុំឃើញត្រែស្ពាន់នៅសម័យនោះសាមញ្ញណាស់ ប៉ុន្តែ បណ្ដាតន្ត្រីករពេល
នោះនៅលែងបានបទចម្រៀង Tien Quan Ca ប្រកបដោយអង់អាចនិងស្អាត
ណាស់ដែលបង្ហាញបាននូវបរិយាកាសនៃទិវាឯករាជ្យ។ ប្រការទាំងនេះសុទ្វតែ
បង្កើតពី ស្នេហារជាតិពិតៗ។»

        ៧១ ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែ បណ្ដាវត្ថុតាងស្តីពីការធ្វើកុប្បកម្ម
 បដិវត្តន៍ខែរសីហាឆ្នាំ ១៩៤៥ និងទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា នៅត្រូវបានរក្សា
 ទុកដោយគ្រាប់គ្រាន់នៅសារៈមន្ទីជាច្រើននៅវៀតណាម រួមចំណែកបង្កើន
មោទនភាពជាតិនៃជំនាន់ប្រជាជាតិវៀតណាម ជាពិសេសគឺជំនាន់វ័យក្មេង
អំពី ប្រពៃណីប្រវត្តិសាស្ត្រតស៊ូរំដោះប្រទេសជាតិ កសាងនិងការពារមាតុប្រទេស៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.