គយគន់សោភ័ណភាព Sapa តាមរយៈខ្សែរថភ្លើងឡើងភ្នំ
(VOVWORLD) - ការដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីខែមិនាឆ្នាំ២០១៨ ជើងរថភ្លើង ឡើងភ្នំ Muong Hoa ដែលតភ្ជាប់ទីរួមស្រុក Sapa របស់ខេត្ត Lao Cai ជាមួយ ស្ថានីយ៍ខ្សែកាបកន្ត្រក់យោង Fansipan និងកំណាត់ផ្លូវពីទីកន្លែងបង្អង់ដំណើរ នៃស្ថានីយ៍ខ្សែកាបកន្ត្រក់យោងឡើងភ្នំ Fansipan បានរួមចំណែកនូវសេវា កម្មទេសចរដ៏វិសេសវិសាលចំពោះភ្ញៀវទេសចរនាពេលមកដល់តំបន់ពាយ័ព្យ។ នេះត្រូវបានវាយតំលៃថា ជាខ្សែរថភ្លើងឡើងភ្នំដ៏វែងបំផុតនិងទំនើបបំផុតនៅ វៀតណាម។









