Taste of Thailand - នាំម្ហូបអាហារថៃខិតមកជិតប្រជាជនរដ្ឋធានីហាណូយ
(VOVWORLD) -បន្តជោគជ័យនៃសប្ដាហ៍ម្ហូបអាហារ Taste of Thailand កាលពីឆ្នាំទៅមិញ នោះ នាឆ្នាំ ២០១៨ ស្ថានទូតថៃប្រចាំនៅរដ្ឋធានីហាណូយបានបន្តរៀបចំសកម្មភាពផ្សព្វផ្សាយម្ហូបអាហារ Taste of Thailand ក្នុងរយៈពេល ១០ ថ្ងៃនៅសណ្ឋាគារ Deawoo នៅរដ្ឋធានីហាណូយ។ សកម្មភាពនេះ ទាក់ទាញបានចំណាប់អារម្មណ៍របស់ប្រជាជនរដ្ឋធានីជាច្រើនកុះករ។ បើទោះបីនៅរដ្ឋធានីហាណូយក៏មាន ភោជនីយដ្ឋានថៃដែលមានឈ្មោះបោះសម្លេងជាច្រើនក៏ដោយ ប៉ុន្តែតាមគណៈចាត់តាំងកម្មវិធីនេះថា ភ្ញៀវចូលរួមកម្មវិធីនេះអាចបរិភោគ រស់ជាតិដ៏ពិសេសដោយឡែកនៃមុខម្ហូបថៃ ដែលមិនធ្លាប់មាននៅ ភោជនីយដ្ឋានថៃណាមួយក្នុងរដ្ឋធានីហាណូយផងដែរ។









