កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជាលើកទី៥
(VOVWORLD) - នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានចែករំលែកការយល់ដឹងរួម លើការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ការលេចចេញនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ដែលកំពុងបង្កឡើងបញ្ហាប្រឈមធំៗចំពោះសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។





