ពិធីបុណ្យទួល Dong Da រំលឹកជ័យជម្នះដ៏អស្ចារ្យរបស់ប្រជាជាតិ
(VOVWORLD) - ពិធីបុណ្យរំលឹកទិវាជ័យជំនះ Ngoc Hoi - Dong Da ឬហៅថាពិធីបុណ្យ ទួល Dong Da ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៥ នៃបុណ្យតេត ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេងរបស់វីរៈបុរសជាតិ Quang Trung - Nguyen Hue កងទ័ព Tay Son និងប្រជាជននៅសម័យនោះ ដែលបានតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន ប្រឆាំងនឹងសត្រូវឈ្លានពានដើម្បីការពារឯករាជ្យជាតិ។ នេះក៏ជាពិធីបុណ្យប្រពៃណីដ៏ធំបំផុតមួយរបស់ទីក្រុងហាណូយ ដែលរំលឹកឡើងវិញនូវយុត្ធជ័យដ៏ត្រចះត្រចង់របស់ប្រជាជាតិ។










