ព័ត៍មាន

27/03/2026

វៀតណាមដាក់ពង្រាយនាយទាហានប្រតិបត្តិការយោធារួមគ្នាទៅកាន់ UNISFA ជាលើកដំបូង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេស បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ចំពោះនាយទាហានពីររូបចេញទៅបំពេញការងារនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei (UNISFA) និងបេសកកម្មហ្វឹកហ្វឺននៃសហភាពអឺរ៉ុប។

វៀតណាមដាក់ពង្រាយនាយទាហានប្រតិបត្តិការយោធារួមគ្នាទៅកាន់ UNISFA ជាលើកដំបូង
27/03/2026

វៀតណាមនិងធនាគារពិភពលោកជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការលើធនធានទឹក

(VOVWORLD) - នាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា បានអញ្ជើញទទួលជួបជាមួយលោកស្រី ម៉ារីយ៉ាម ជេ. ស៊ើរមែន នាយិកាធនាគារពិភពលោក (WB) ប្រចាំវៀតណាម។

វៀតណាមនិងធនាគារពិភពលោកជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការលើធនធានទឹក
27/03/2026

អង្គភាពអាជីវកម្មវៀតណាមត្រូវតែខិតខំចូលរួមចំណែកសម្រេចគោលដៅកំណើនពីរខ្ទង់

(VOVWORLD) - នាព្រឹកមិថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំសន្និសីទ "អង្គភាពអាជីវកម្មបានរួមចំណែកដល់កំណើនពីរខ្ទង់និងលោកនាយករដ្ឋមន្ត្រីថ្លែងអំណរគុណដល់អាជីវកម្ម"។

អង្គភាពអាជីវកម្មវៀតណាមត្រូវតែខិតខំចូលរួមចំណែកសម្រេចគោលដៅកំណើនពីរខ្ទង់
27/03/2026

អ៊ីរ៉ង់ប្រកាសពីបំណងប្រាថ្នាចង់បញ្ចប់ជម្លោះទាំងស្រុង

(VOVWORLD) - អ៊ីរ៉ង់សង្ឃឹមថា នឹង "បញ្ចប់ទាំងស្រុង" ជម្លោះជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។ នេះគឺជាសារដែលត្រូវបានប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian លើកឡើងក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នាថ្ងៃទី ២៦ ខែមីនា។

អ៊ីរ៉ង់ប្រកាសពីបំណងប្រាថ្នាចង់បញ្ចប់ជម្លោះទាំងស្រុង
27/03/2026

ការដាក់ឱ្យដំណើរការគម្រោងយុវជន “តារាងលេខកូដ QR ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU”

(VOVWORLD) - នាថ្ងៃទី ២៦ ខែមីនា នៅកំពង់ផែនេសាទទៀនចូវ ប៉ុស្តិ៍ការពារព្រំដែនអាន ហាយ បញ្ជាការកងទ័ពការពារព្រំដែនខេត្តដាក់ឡាក់) បានសហការជាមួយគណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធយុវជនឃុំ ទុយអានដុង ដើម្បីរៀបចំដាក់ឱ្យដំណើរការគម្រោងយុវជន “តារាងលេខកូដ QR សម្រាប់ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)”។

ការដាក់ឱ្យដំណើរការគម្រោងយុវជន “តារាងលេខកូដ QR  ផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU”
27/03/2026

ការនាំចេញគ្រឿងអេឡិចត្រូនិចក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ នាំមកឱ្យវៀតណាមជិត ៣៧,៥ ពាន់លានដុល្លារ

(VOVWORLD) - ការនាំចេញគ្រឿងអេឡិចត្រូ និចរបស់វៀតណាមបានបង្ហាញពីការអភិវឌ្ឍវិជ្ជមានចាប់តាំងពីដើមឆ្នាំមក។ គិតត្រឹមថ្ងៃទី ១៥ ខែមីនា ការនាំចេញគ្រឿងអេឡិចត្រូនិចបាននាំមកនូវចំណូលជិត ៣៧,៥ ពាន់លានដុល្លារ កើនឡើង ៩,៣៦ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញគ្រឿងអេឡិចត្រូនិចក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ នាំមកឱ្យវៀតណាមជិត ៣៧,៥ ពាន់លានដុល្លារ
27/03/2026

វេទិកា Boao សម្រាប់អាស៊ី៖ ប្រទេសនានាអំពាវនាវឱ្យបើកទីផ្សារ ប្រដេញតាមនិន្នាការសន្តិភាព

(VOVWORLD) - នៅក្នុងសន្និសីទប្រចាំឆ្នាំ ២០២៦ នៃវេទិកា Boao សម្រាប់អាស៊ី (BFA) ដែលបានធ្វើឡើង នៅក្រុង Boao ខេត្ត Hainan នាថ្ងៃទី ២៦ ខែមីនា ប្រទេសនានាបានអំពាវនាវឱ្យបើកទីផ្សារដោយមិនអើពើដល់ជម្លោះសកល។

វេទិកា Boao សម្រាប់អាស៊ី៖ ប្រទេសនានាអំពាវនាវឱ្យបើកទីផ្សារ ប្រដេញតាមនិន្នាការសន្តិភាព
27/03/2026

មូលនិធិវិនិយោគឈានមុខរបស់សហរដ្ឋអាមេរិកស្វែងរកកិច្ចសហប្រតិបត្តិការនិងឱកាសវិនិយោគនៅវៀតណាម

(VOVWORLD) - បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី២៥ ខែមីនា (ម៉ោងនៅញូវយ៉ក) ឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រ ប៊ិញ បានជួបជាមួយថ្នាក់ដឹកនាំនៃស្ថាប័នហិរញ្ញវត្ថុឈានមុខគេ និងមូលនិធិវិនិយោគដែលមានជំនាញខាងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីឧទ្ទេសនាមអំពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម អំពាវនាវការវិនិយោគ ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ។

មូលនិធិវិនិយោគឈានមុខរបស់សហរដ្ឋអាមេរិកស្វែងរកកិច្ចសហប្រតិបត្តិការនិងឱកាសវិនិយោគនៅវៀតណាម
27/03/2026

សមាជិកសម្ព័ន្ធយុវជនគ្រប់រូបគឺជាម្ចាស់កម្មវត្ថុក្នុងការផ្សព្វផ្សាយតម្លៃល្អប្រសើរ

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ បានរៀបចំពិធីអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (២៦ មីនា ១៩៣១ – ២៦ មីនា ២០២៦); ប្រគល់រង្វាន់ លី តឺ ត្រុង ដល់កម្មាភិបាលបំពេញការងារយុវជនឆ្នើមចំនួន ១០០ នាក់ ក្នុងឆ្នាំ ២០២៦ និងទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយ។

សមាជិកសម្ព័ន្ធយុវជនគ្រប់រូបគឺជាម្ចាស់កម្មវត្ថុក្នុងការផ្សព្វផ្សាយតម្លៃល្អប្រសើរ