ទីក្រុងហាណូយបើកការដ្ឋានសាងសង់គម្រោង ១ ក្នុងចំណោមគម្រោងសំខាន់ៗទាំង ៨ អបអរសាទរខួបលើកទី ៧១ នៃទិវារំដោះរដ្ឋធានី
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែតុលា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រោមដីនៅចំណុចប្រសព្វ Co Linh (សង្កាត់ Long Bien)។ ផ្លូវក្រោមដីមានប្រវែងសរុបជាង ៦០០ ម៉ែត្រ; មាន ៦ គន្លង ដែលម្ខាងៗមាន ៣គន្លង ទទឹង១០.៥ម៉ែត្រ។ គម្រោងនេះមានទុនវិនិយោគសរុបជិត ៧៥០ពាន់លានដុង។









