ចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ មេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (ខេត្ត Lang Son) នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញធ្វើពិធីគោរពនិងលាបពណ៌បង្គោលព្រំដែនលេខ ១១១៦ ចាប់ផ្តើមសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិនលើកទី៩។










