ព័ត៍មាន

03/02/2025

“បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ”

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣៩- ៣ កុម្ភៈ ២០២៥) អ្នកជំនាញ និងអ្នកប្រាជ្ញចិនជាច្រើនបានអះអាងថា ការចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការ ណ៍របត់ដ៏សំខាន់មួយ បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ ក៏នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃដែរ។

“បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ”
03/02/2025

អបអរសាទរខួបលើកទី ២៣៦ នៃជ័យជំនះ ង៉ុក ហូយ - ដុង ដា

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែកុម្ភៈ នៅឧទ្យានវប្បធម៌ដុង ដា នៃទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ២៣៦ នៃជ័យជំនះ ង៉ុក ហូយ - ដុង ដា (១៧៨៩-២០២៥) រំលឹកដល់គុណូបការៈដ៏ធំធេងរបស់វីរៈបុរសអាវក្រណាត់ គ័ង ជុង - ង្វៀន ហ៊ឺ រួមជាមួយនឹងមេទ័ព តី សឺន និងប្រជាជននៅសម័យនោះ បានប្រយុទ្ធយ៉ាងក្លាហានប្រឆាំងនឹងការឈ្លានពានរបស់បរទេសដើម្បីការពារឯករាជ្យរបស់ប្រទេសជាតិ។

អបអរសាទរខួបលើកទី ២៣៦ នៃជ័យជំនះ ង៉ុក ហូយ - ដុង ដា
03/02/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទៅសួរសុខទុក្ខកងកម្លាំងដែលបំពេញបេសកកម្មនៅព្រំដែនឡាង សឺន

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៥ នៃបុណ្យតេត) ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត ឡាង សឺន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់កងកម្លាំងការពារព្រំដែន និងកងកម្លាំងបំពេញមុខងារនៅច្រកទ្វារព្រំដែន ទិន ថាញ់ ខេត្ត ឡាងសឺន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទៅសួរសុខទុក្ខកងកម្លាំងដែលបំពេញបេសកកម្មនៅព្រំដែនឡាង សឺន
03/02/2025

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កានិងចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
02/02/2025

ប្រធានាធិបតីអ៊ុយក្រែនប្រកាសត្រៀមខ្លួនជួបចរចាជាមួយរុស្ស៊ី

(VOVWORLD) - ថ្ងៃទី ២ ខែកុម្ភៈនេះ ប្រធានា ធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកគ្រោងនឹងចាប់ផ្តើមការចរចាជាមួយរុស្ស៊ីបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ខណៈពេលដែលលោកសង្កត់ធ្ងន់លើបំណងចង់បង្កើតទម្រង់ការសន្ទនាបីភាគី រវាងសហរដ្ឋ អាមេរិក អ៊ុយក្រែន និងរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនប្រកាសត្រៀមខ្លួនជួបចរចាជាមួយរុស្ស៊ី
02/02/2025

ថ្នាក់ដឹកនាំគណបក្សនយោបាយនិងប្រទេសនានាបន្តផ្ញើលិខិតនិងសារទូរលេខអបអរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២៥) ថ្នាក់ដឹកនាំគណបក្សនយោបាយនិងប្រទេសនានាបានបន្តផ្ញើលិខិតនិងសារទូរលេខទៅកាន់គណៈកម្មា ធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម និងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម។

ថ្នាក់ដឹកនាំគណបក្សនយោបាយនិងប្រទេសនានាបន្តផ្ញើលិខិតនិងសារទូរលេខអបអរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម
02/02/2025

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅខេត្ត កាវ បាំង

(VOVWORLD) - នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្រ្តី ហ្វាម មិញ ជីញនិងគណៈប្រតិភូបានចំណាយពេលមួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធ សម្តែងនូវការគោរពនិងដឹងគុណដ៏វិសេសវិសាលចំពោះការរួមចំណែកដ៏ធំធេង ដ៏មហិមាររបស់លោកប្រធានហូជីមិញ។

លោកនាយករដ្ឋមន្ត្រីអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅខេត្ត កាវ បាំង
02/02/2025

Binh Dinh អុជធូបរំលឹកខួបលើកទី ២៣៦ នៃជ័យជំនះ Ngoc Hoi - Dong Da

(VOVWORLD) - នាថ្ងៃទី ១ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៤ នៃបុណ្យតេត) ខេត្ត Binh Dinh បានប្រារព្ធពិធីអុជធូបនិងដាក់ផ្កា ដើម្បីរំលឹកខួបលើកទី ២៣៦ នៃជ័យជំនះ Ngoc Hoi - Dong Da (១៧៨៩ - ២០២៥)។

Binh Dinh អុជធូបរំលឹកខួបលើកទី ២៣៦ នៃជ័យជំនះ Ngoc Hoi - Dong Da
02/02/2025

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី ផាន វាន់ ខាយ

(VOVWORLD) - នារសៀលថ្ងៃទី ១ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៤ នៃបុណ្យតេត) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក ផាន វាន់ ខាយ និងបានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារ និងសាច់ញាតិរបស់លោកអតីតនាយករដ្ឋមន្ត្រីផានវ៉ាន់ ខាយ នៅទីក្រុងហូជីមិញ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រី ផាន វាន់ ខាយ