បណ្តាប្រទេសអាស៊ានឯកភាព កសាងបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់ថៃ លោក Prasert Jantararuangtong បានឲ្យដឹងថា គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ នៅទីក្រុងបាងកក បានឯកភាពថា ការក្លែងបន្លំតាមអ៊ីនធឺណិតនិងបទល្មើសតាមទូរស័ព្ទគឺជាបញ្ហាបន្ទាន់ និងទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយ។










