ស្ថានភាពមជ្ឈឹមបូព៌ា ក្រោយកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលជាមួយ UAE និង បារ៉ែន
(VOVWORLD) - ឆ្លងកាត់វិបត្តិសកល ដោយសារជំងឺរាតត្បាតកូវីដ ១៩ បណ្ដាលឡើង រួមទាំងបញ្ហាអន្តរជាតិលេចធ្លោផ្សេងៗទៀត ដូចជាជប៉ុនមាននាយករដ្ឋមន្ត្រីថ្មី ឬកិច្ចប្រជុំកំពូលតាមរយៈប្រព័ន្ធវីដេអូ ចិន - អ៊ឺរ៉ុបមិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះ ព្រឹត្តិការណ៍រដ្ឋជ្វីហ្វអ៊ីស្រាអែល និងប្រទេសអារ៉ាប់ចំនួន ២ គឺអេមីរ៉ាតអារ៉ាប់រួម និងបារ៉ែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងប្រក្រតីរវាងគ្នានៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៥ ខែកញ្ញា បានក្លាយទៅជាចំណុចផ្តោតអារម្មណ៍របស់សាធារណៈមតិអន្តរជាតិនាប៉ុន្មានថ្ងៃនេះ។







