ជួយឧបត្ថម្ភនារីចាប់ផ្តើមអាជីពក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០
(VOVWORLD) - ក្នុងកាលៈទេសៈ វៀតណាមកំពុងធ្វើសមាហរណកម្មដ៏ស៊ីជម្រៅ ចូលក្នុងខឿនសេដ្ឋកិច្ចសកល ជាពិសេស ចំពោះមុខការផ្ទុះឡើងយ៉ាងខ្លាំងនៃបដិវត្តន៍ ឧស្សហកម្ម ៤.០ នារីនិយាយរួមនិងសហគ្រិនជានារីនិយាយដោយឡែក គប្បីកំណត់ ឱកាសនិងការសាកល្បងដើម្បីអាច «មិនត្រូវធ្វើថយក្រោយ» ឡើយ។ នេះជាខ្លឹមសារស្នូលនៃសិក្ខាសាលា «Womenwill វៀតណាម-នារីក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០» ដែលសភាឧស្សាហពាណិជ្ជកម្មវៀតណាម (VCCI) សហការជាមួយក្រុមប្រឹក្សាសហគ្រិននារីវៀតណាមបានរៀបចំឡើងនាថ្ងៃទី ១៧ មករា កន្លងទៅនៅទីក្រុងហាណូយ។










