ជម្រុញការអប់រំច្នៃប្រឌិតនិងកសាងប្រភពធនធនមនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាព
(VOVworld)-ក្នុងអំឡុងពេល២ថ្ងៃគឺថ្ងៃទី៣០និង៣១ មិនា នៅទីក្រុង Hue (ភាគកណ្តាលវៀតណាម) បាន ប្រព្រឹត្តទីសន្និសីទសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ស្តីពីអប់រំ ច្នៃប្រឌិតនិងកសាងប្រភពធនធាន មនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាព ។ សន្និសីទនេះជាគំនិតច្នៃប្រ ឌិតរបស់វៀតណាម ជាមួយសហអ្នកឧបត្ថម្ភនៃប្រទេស សមាជិកចំនួន៥ រួមមាន ហ្វាំងឡង់ ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុននិងកូរ៉េខាងត្បូង។ កសាងប្រ ភពធនធានមនុស្សដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាពជាចំណុចស្នូលនៃ យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។










