ជ្រើសរើសសមាជិកមានគ្រប់លក្ខណៈចូលរួមរដ្ឋសភានីតិកាលទី១៤
(VOVworld)-សន្និសីទពិគ្រោះយោបល់លើកទី១ទើប នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនិងលើតំបន់ជា ច្រើនទូទាំងប្រទេស សំដៅឯកភាពក្នុងការឧទ្ទេស នាម សមាជិកចំនួន៥០០នាក់ចូលបញ្ជីរាយនាម សមាជិកសមាជិការសភានីតិកាលទី ១៤។ តាមរយៈសន្និសីទពិគ្រោះ យោបល់លើកទី១នេះ មតិជាច្រើនបានចាត់ទុកថា រចនាសម្ព័ន្ធសមាជិក សមាជិការសភាគឺសំខាន់ណាស់ ប៉ុន្តែគុណភាពទើបជា ប្រការសំខាន់ បំផុត។ដោយហេតុនេះ ត្រូវជ្រើសរើសអ្នកដែលមានលក្ខណៈគ្រប់គ្រាន់ ចូលរួមរដ្ឋសភាផងដែរ។










