វៀតណាម-ម៉ាឡេស៊ីបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់ វិស័យឲ្យបានស៊ីជម្រៅថែមទៀត
(VOVworld)–តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាយក រដ្ឋមន្ត្រីម៉េឡេស៊ី លោក Najib Tun Razak និងលោក ជំទាវបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ៣ ដល់ទី ៥ មេសា ឆ្នាំ ២០១៤។ ដំណើរទស្សនកិច្ចនៅ វៀតណាមរបស់ អ្នក ប្រមុខរដ្ឋាភិបាលម៉េឡេស៊ីបានពង្រឹងទំនាក់ទំនងដៃគូលើ គ្រប់វិស័យ វៀតណាម - ម៉េឡេស៊ី ព្រមទាំង បើកចេញឱកាសសហប្រតិបត្តិការ ជាច្រើនរវាងប្រទេសទាំង២នាពេលខាងមុខជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ។










