សញ្ញាសម្គាល់នៃកិច្ចប្រជុំពិសេសក្នុងប្រវត្តិសាស្រ្តរដ្ឋសភាវៀតណាម
(VOVworld)-នាថ្ងៃទី២៩វិច្ឆិកា កិច្ចប្រជុំលើកទី៦ រដ្ឋ សភាវៀតណាមនីតិកាលទី១៣បានបញ្ចប់មុនកាល កំណត់១ថ្ងៃព្រមទាំង សម្រេចបានខ្លឹមសារ ភារកិច្ច សំខាន់ជាច្រើនលើវិស័យសេដ្ឋកិច្ចសង្គម និងការងារ តាក់តែងច្បាប់។ ក្នុងកិច្ច ប្រជុំលើកនេះ រដ្ឋសភាវៀតណាមបានអនុម័តលើ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ច្បាប់ដីធ្លីធ្វើវិសោធនកម្ម ក៏ដូចសេចក្តីសម្រេច រាល់ទិសដៅអភិវឌ្ឍន៌សេដ្ឋកិច្ច សង្គម។ លទ្ធផលនៃកិច្ចប្រជុំនេះ បានរួម ចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៌គោលដៅសម្រាប់ ផែនការ៥ឆ្នាំ ២០១១-២០១៥ បង្កើតបុព្វបទសម្រាប់អភិវឌ្ឍន៌ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំខាងមុខ។










