មីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការជាមួយEU
ថ្ងៃទី៥មីនាប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា លោក ថេន សេនទៅកាន់បែលហ្ស៊ីកក្នុងដំណើរទស្សនកិច្ចប្រទេស ចំនួន៥ជាសមាជិក EU(រួមមានន័រវែស-ហ្វាំងឡង់- អូទ្រីស- បែលហ្ស៊ីក-អ៊ីតាលី)ដែលបានចាប់ផ្តើមនាសប្តាហ៍កន្លងទៅ។ ដំណើរទស្សនកិច្ចជា លើកទីមួយ របស់លោកក្នុងឋានៈជាប្រធានាធិបតីមីយ៉ាន់ម៉ាគឺសំដៅជំរុញខ្លាំងទំនាក់ ទំនងជាមួយបណ្តាប្រទេសលោកខាងលិច។










