រួមកំលាំងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម។
នៅសន្និសិទ្ធពេញអង្គលើកទី២០នៃគណៈកម្មាធិការ ជាតិអំពីយុវជនវៀតណាមដែលទើបនឹងបានរៀបចំ នៅក្រុងហាណូយឧបនាយករដ្ធមន្ត្រីរដ្ធាភិបាលវៀត ណាម Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ឆ្នាំ២០១២ គណៈកម្មាធិការជាតិ អំពីយុវជនវៀតណាមគប្បីម្ចាស់ ការសហការជាមួយក្រសួងស្ថាប័នទាក់ទិនធ្វើសេនាធិការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាមដំណាក់កាល ២០១១-២០២០ ប្រមូលផ្តុំលើខ្លឹមសារសំខាន់ចំនួន៣នោះគឺ អប់រំសតិអារម្មណ៍សិលធម៍សំរាប់យុវជន យកចិត្តទុកដាក់ បណ្តុះបណ្ដាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើសំរាប់ យុវជនកសាងបរិយាកាសកន្លែងលេងកំសាន្តសំរាប់យុវជន កុមារជំទង់។










