មនុស្សវៀតណាម

08/07/2021

អតីតយុទ្ធជនអស់ពីចិត្តនឹងការងារសង្គម

(VOVWORLD) - ស្វាហាប់ សកម្ម មានការទទួលខុសត្រូវនិងភាពស្និទ្ធស្នាល... នោះគឺជាប្រការដែលងាយសង្កេតឃើញអំពីលោក Luong Van Thuan (នៅសង្កាត់ Dong Tien ២ ទីរួមស្រុក Tien Yen ស្រុក Tien Yen ខេត្ត Quang Ninh)។ លោកជាគំរូឆ្នើមនៃយុទ្ធជនបដិវត្តន៍ ដែលមានការរួមវិភាគ ទានយ៉ាងសកម្មទៅក្នុងការងារសង្គម ហើយឈានមុខគេក្នុងចលនាអនុវត្តផ្នត់រស់នៅអារិយ្យធម៌នៅមូលដ្ឋាន។

អតីតយុទ្ធជនអស់ពីចិត្តនឹងការងារសង្គម
01/07/2021

អ្នកសារព័ត៌មានស្រី VOV ដែលជក់ចិត្តនឹងផ្នែកព័ត៌មានអន្តរជាតិ

(VOVWORLD) - បញ្ហាក្ដៅគគុកលើពិភពលោក ឬព្រឹត្តិការណ៍អន្តរជាតិដែលផ្សាភ្ជាប់នឹងវៀត ណាម ក៏ដូចជារឿងរ៉ាវពាក់ព័ន្ធនានា គឺជាខ្លឹមសារមួយគួរឲ្យទាក់ទាញ ប៉ុន្តែក៏មាន លក្ខណៈរស៊ើបផងដែរ ដែលទាមទារឲ្យមានការយល់ដឹងយ៉ាងជ្រៅជ្រះរបស់អ្នក កាសែត នៅពេលសរសេរអត្ថបទស្ដីពីបញ្ហាទាំងនេះ។ នៅវិទ្យុសម្លេងវៀតណាម រាល់ប្រធានបទយ៉ាងដូច្នេះ ច្រើនតែត្រូវបានអនុវត្តន៍ដោយអ្នកកាសែត អ្នកសារព័ត៌ មានមួយចំនួនដែលមានបទពិសោធន៍ជាច្រើន។ ក្នុងឱកាសរំលឹកខួបទិវាសារព័ត៌មាន បដិវត្តន៍វៀតណាម ថ្ងៃទី២១ ខែមិថុនា សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តជួប សំណេះសំណាលជាមួយអ្នកកាសែតចំនួន២នាក់ក្នុងចំណោមនេះ។ នោះគឺអ្នកសារ ព័ត៌មានស្រី២នាក់ដែលកំពុងធ្វើការនៅការិយាល័យព្រឹត្តិការណ៍អន្តរជាតិ ចំណុះ គណៈកម្មាធិការព្រឹត្តិការណ៍ (VOV១)។

អ្នកសារព័ត៌មានស្រី VOV ដែលជក់ចិត្តនឹងផ្នែកព័ត៌មានអន្តរជាតិ
24/06/2021

លោក យ៉ាញ ចណ្ដា - អ្នកកាសែតជនជាតិខ្មែរត្រូវបានប្រគល់ជូនគ្រឿងឥស្សរិយយស សហប្រតិបត្តិការមិត្តភាពអន្តរជាតិ

(VOVWORLD) - ប្រសូត្រក្នុងគ្រួសារក្រីក្រមួយ កូនសិស្សប្រុសជនជាតិខ្មែរ យ៉ាញ ចណ្ដា នៅឃុំ Dai Tam ស្រុក My Xuyen ខេត្ត Soc Trang បានខិតខំប្រឹងប្រែងសឹក្សារៀនសូត្រ ទើបយកបានសញ្ញាប័ត្រនៃសាកលវិទ្យាល័យសង្គមវិទ្យានិងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ។ បន្ទាប់ពីរៀនចប់ហើយទទួលការងារនៅទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកកាសែតជនជាតិ ភាគតិចរូបនេះ មិនត្រឹមតែសម្រេចបានល្អភារកិច្ចនៅក្នុងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងមានការខិតខំប្រឹងប្រែងជាច្រើន ហើយក្លាយទៅជាគំរូឆ្នើម ដើម្បីអ្នកសារព័ត៌មានផ្សេងៗក្នុងតំបន់សិក្សារៀនសូត្រតាមទៀតផង។

លោក យ៉ាញ ចណ្ដា - អ្នកកាសែតជនជាតិខ្មែរត្រូវបានប្រគល់ជូនគ្រឿងឥស្សរិយយស សហប្រតិបត្តិការមិត្តភាពអន្តរជាតិ
17/06/2021

ស្ត្រីបង្រៀនហែលទឹកសម្រាប់កុមារត្រូវបានលើកតម្កើងដោយ Forbes វៀតណាម

(VOVWORLD) - នាពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes វៀតណាមបានប្រកាសបញ្ជី ឈ្មោះស្ត្រីបំផុសគំនិតចំនួន២០នាក់ក្នុងឆ្នាំ២០២១ ដែលបានជ្រើស រើសដោយទស្សនាវដ្ដីនេះ។ ក្នុងបញ្ជីឈ្មោះនេះ មានលោកស្រី Tran Thi Kim Thia (លោកស្រី Sau Thia) អាយុ ៦៣ឆ្នាំ នៅឃុំ Hung Thanh ស្រុក Thap Muoi ខេត្ត Dong Thap។ លោកស្រីប្រកបអាជីពជាអ្នកលក់ ឆ្នោតចិញ្ចឹមជីវិត ប៉ុន្តែជាងមួយឆ្នាំមកនេះ លោកស្រីបានឈប់ រហូតដោយសារបញ្ហាសុខភាព។ ទោះជាយ៉ាងនេះក្ដី លោកស្រីនៅតែ រក្សាការបង្រៀនហែលទឹកដោយឥតគិតថ្លៃសម្រាប់កុមារ ដែល លោកស្រីបានផ្សាភ្ជាប់ក្នុងអំឡុងពេល១៧ឆ្នាំកន្លងមក។

ស្ត្រីបង្រៀនហែលទឹកសម្រាប់កុមារត្រូវបានលើកតម្កើងដោយ Forbes វៀតណាម
10/06/2021

លោក R’Com Tin - អ្នកមានកិត្យានុភាពនៅឃុំ Ia Der

(VOVWORLD) - ជាអ្នកដែលធ្លាប់បោះបង់ចោលភូមិរបស់ខ្លួនដើម្បីដើរតាមអង្គការប្រតិកិរិយា Fulro ប៉ុន្តែ នាបច្ចុប្បន្នបានកែប្រែចិត្តហើយ ត្រូវបានអ្នកភូមិស្រឡាញ់រាប់អាន អាស្រ័យមានការចូល រួមវិភាគទានយ៉ាងសកម្មសម្រាប់ភូមិឃុំ។ នោះគឺលោក R’Com Tin កើតនៅឆ្នាំ ១៩៦២ ជនជាតិ Jrai នៅភូមិ Breng 3 ឃុំ Ia Der ស្រុក Ia Grai ខេត្ត Gia Lai។

លោក R’Com Tin - អ្នកមានកិត្យានុភាពនៅឃុំ Ia Der
03/06/2021

បុរសឈានមុខគេប្រកបរបរទេសចរណ៍នៅឃុំព្រំដែន Y Ty

(VOVWORLD) - និយាយដល់មនុស្សសកម្មដែលប្រកបរបរទេសចរណ៍នៅភូមិ Mo Phu Chai ឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai គឺត្រូវនិយាយដល់បុរសជនជាតិ Ha Nhi ឈ្មោះ Ly Xa Xuy។ គាត់ជាអ្នកឈានមុខគេប្រកបរបរទេសចរណ៍សហ គមន៍នៅឃុំព្រំដែន Y Ty។

បុរសឈានមុខគេប្រកបរបរទេសចរណ៍នៅឃុំព្រំដែន Y Ty
28/05/2021

ព្រឹទ្ធាចារ្យភូមិ Ksor Hyao អ្នកមានកិត្យានុភាពនៅឃុំ Ia Der

(VOVWORLD) - ប្រសិនបើអ្នកណាបានទៅដល់ភូមិ Breng 3 ឃុំ Ia Der ស្រុក Ia Grai ខេត្ត Gia Lai សាកសួរពីលោក Ksor Hyao គឺអ្នកភូមិគ្រប់រូបសុទ្ធតែស្គាល់ដល់ដោយសារ លោកជាអ្នកមានកិត្យានុភាពបំផុតក្នុងភូមិ។ ព្រឹទ្ធាចារ្យភូមិ Ksor Hyao ជាគំរូ ឆ្នើមឈានមុខគេក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជនបទថ្មី ហើយការពារសណ្ដាប់ធ្នាប់ សន្តិសុខជនបទ។

ព្រឹទ្ធាចារ្យភូមិ Ksor Hyao អ្នកមានកិត្យានុភាពនៅឃុំ Ia Der
20/05/2021

វីរពលករ Nguyen Trong Thai និងការរីកសុះសាយសេចក្ដីប្រាថ្នាជំនះលើជោគវាសនា

(VOVWORLD) - ក្នុងបរិយាកាសងងឺតឈឹងពោរពេញទៅដោយការលំបាកលំបិនក្នុងរ៉ែ ធ្យូងថ្ម មានគំរូធ្វើពលកម្មដ៏ឆ្នើមៗ ដូចជាចង្ក្រៀងក្នុងអណ្ដូងរ៉ែចែងចាំងពន្លឺនិង រីកសុះសាយភាពក្លៀវក្លានិងស្មារតីធ្វើពលកម្មទៅដល់ជាងរ៉ែទាំងអស់។ លោក Nguyen Trong Thai មេក្រុមផលិតកម្មការដ្ឋានស្ថាបនាមូលដ្ឋាន ១ នៃក្រុមហ៊ុន ធ្យូងថ្ម Ha Lam ខេត្ត Quang Ninh គឺជាគំរូមួយយ៉ាងដូច្នេះ។ គាត់តែងតែ សម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដោយមានគំនិតផ្ដួច ផ្ដើមជាច្រើន បានចូលរួមចំណែកលើកកំពស់ប្រសិទ្ធភាពពលកម្ម ផលិតកម្ម។ ហេតុដូច្នេះ ជាងរ៉ែ Nguyen Trong Thai ទទួលបានប័ណ្ណសរសើរជាច្រើន និង កិត្តិនាម វីរពលករក្នុងយុគសម័យផ្លាស់ប្ដូរថ្មី។

វីរពលករ Nguyen Trong Thai និងការរីកសុះសាយសេចក្ដីប្រាថ្នាជំនះលើជោគវាសនា
13/05/2021

លោក Bome - ព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាពក្នុងសហគមន៍ជនជាតិនៅឃុំ Ha Bau

(VOVWORLD) - មានមនុស្សយ៉ាងតិចណាស់ដែលអាចជឿថា មនុស្សម្នាក់ដែលធ្លាប់ចូលរួមអង្គ ការប្រតិកិរិយា Fulro ប្រឆាំងរដ្ឋ អាចកែខ្លួន ហើយក្លាយទៅជាអ្នកមានកិត្យានុភាព និងចូលរួមវិភាគទានយ៉ាងសកម្មសម្រាប់សហគមន៍នៅមូលដ្ឋាន។ នោះគឺលោក Bome នៅភូមិ Rai ឃុំ Ha Bau ស្រុក Dak Doa ខេត្ត Gia Lai។

លោក Bome - ព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាពក្នុងសហគមន៍ជនជាតិនៅឃុំ Ha Bau
06/05/2021

លោក Hoang Nhuan Cam - កវីដែលត្រូវបានមនុស្សច្រើនស្រឡាញ់ រាប់អាន

(VOVWORLD) - កវី Hoang Nhuan Cam កើតនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៥២ ទើប តែបានលាចាកលោកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅទីក្រុង ហាណូយ ដោយជម្ងឺស្ទះផ្លូវដង្ហើមរាំរ៉ៃ។ អំឡុងពេលច្រើនឆ្នាំកន្លងទៅ កវីដែលត្រូវបានមនុស្សច្រើនស្រឡាញ់រាប់អានរូបនេះ ជាភ្ញៀវ កិត្តិយសដ៏ជិតស្និទ្ធជាមួយកម្មវិធីនានានៃវិទ្យុសម្លេងវៀតណាម។

លោក Hoang Nhuan Cam - កវីដែលត្រូវបានមនុស្សច្រើនស្រឡាញ់ រាប់អាន