Binh Duong ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញការតភ្ជាប់ក្នុងតំបន់
(VOVWORLD) - ជាមួយនឹងទស្សនៈថា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននាំមុខគេក្នុងការត្រួសត្រាយផ្លូវឆ្ពោះទៅរកការវិវឌ្ឍន៍ ខេត្ត Binh Duong បាននឹងកំពុងវិនិយោគក្នុងគោលបំណង សុក្រិតប្រព័ន្ធដឹកជញ្ជូន តាមទិសដៅសមកាលកម្ម ទំនើប និងតភ្ជាប់តំបន់។ នេះក៏ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីយុទ្ធសាស្ត្រចំនួន៤ ដែលមហាសន្និបាតបក្សភាគខេត្ត Binh Duong លើកទី១១ ដាក់ចេញសម្រាប់អាណត្តិ ២០២០-២០២៥ ទិសដៅដល់ឆ្នាំ ២០៣០។










