ផ្នែកតម្បាញកាត់ដេរវៀតណាមត្រៀមខ្លួនជាស្រេចធ្វើសមាហរណកម្ម
(VOVworld) – នាពេលខាងមុខ វៀតណាមនឹងចុះហត្ថ លេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសំខាន់ៗដូចជា៖ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក កិច្ចព្រម ព្រៀងពាណិជ្ជកម្មវៀតណាម-EU កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀត ណាម-កូរ៉េខាងត្បូងនិងកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប។ ក្នុងកាលៈទេសៈនោះ ផ្នែកតម្បាញកាត់ដេរ វៀតណាម កំពុងមានឱកាសដ៏ធំធេងដើម្បីធ្វើសមាហរ ណកម្មទីផ្សារពិភពលោក។ សំដៅ ឆ្លៀតយកផលប្រយោជន៍ ដែលបណ្ដាកិច្ចព្រមព្រៀងនាំមកជូនផ្នែកតម្បាញកាត់ដេរ បានដាក់ចេញវិធានការច្រើនដើម្បីក្តាប់ជាប់ឱកាសរក្សា កំណើននិរន្តភាព។







