សេដ្ឋកិច្ចវៀតណាម

22/09/2024

តំបន់ដីសណ្ត​ទន្លេ Cuu Long កសាងម៉ាកយីហោ​ផ្លែឈើសម្រាប់ការ​នាំចេញ

(VOVWORLD) - ក្នុងនាមជាតំបន់នាំចេញផ្លែឈើដ៏ធំបំផុតនៅទូទាំងប្រទេស ក្នុងរយៈពេលថ្មីៗនេះ តំបន់ដីសណ្តទន្លេ Cuu Long បានផ្តោតការយកចិត្តទុកដាក់លើការកសាងតំបន់វត្ថុធាតុដើមឯកទេស ប្រមូលផ្តុំ និងពង្រីកផ្ទៃដីដាំដើមឈើហូបផ្លែ ដើម្បីបម្រើតម្រូវការរបស់ដៃគូនាំចូល។ ជាមួយនឹងផ្ទៃដីប្រហែល ៣៧០.០០០ហិកតា ដាំដើមឈើហូបផ្លែជាច្រើនប្រភេទដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់ ត្រូវបានមូលដ្ឋាននានាក្នុងតំបន់ដីសណ្តទន្លេ Cuu Long ផ្តោតលើការកសាងម៉ាកយីហោដើម្បីបម្រើតម្រូវការនាំចេញ។

តំបន់ដីសណ្ត​ទន្លេ Cuu Long កសាងម៉ាកយីហោ​ផ្លែឈើសម្រាប់ការ​នាំចេញ
18/09/2024

ធ្វើ​ “អត្តសញ្ញាណប័ណ្ណ” សម្រាប់ទំនិញវៀតណាមចេញទៅ​បរទេស

(VOVWORLD) - ការតាមដានប្រភពដើមនៃទំនិញ គឺជាតម្រូវការដំបូងបង្អស់និងសំខាន់បំផុតដើម្បីនាំផលិតផលវៀតណាមទៅកាន់ពិភពលោក និងជ្រៀតចូលទីផ្សាររបស់ប្រទេសផ្សេងៗ។ នៅទីក្រុងហូជីមិញ ក្រោយរយៈពេល ២ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចស្តីពីការអនុវត្តប្រព័ន្ធតាមដានប្រភពដើមក្នុងតំបន់ដំណាក់កាល ២០២១ - ២០៣០ ទំនិញវៀតណាមអាចទៅដល់ដៃអ្នកប្រើប្រាស់ជុំវិញពិភពលោកយ៉ាងឆាប់រហ័សទាន់ចិត្ត ជាពិសេសតាមរយៈបណ្តាញចែកចាយរបស់អាជីវកម្មវៀតណាមនៅក្រៅប្រទេស។

ធ្វើ​ “អត្តសញ្ញាណប័ណ្ណ” សម្រាប់ទំនិញវៀតណាមចេញទៅ​បរទេស
16/09/2024

Unitel - គំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ

(VOVWORLD) - ក្រុមហ៊ុន Star Telecom ជាមួយម៉ាកយីហោជាបណ្តាញទូរគមនាគមន៍ Unitel គឺជាគម្រោងវិនិយោគក្នុងប្រទេសឡាវ តាមទម្រង់បណ្តាក់ទុនរួមនៃសារជីវកម្មឧស្សាហកម្មយោធានិងទូរគមនាគមន៍ (Viettel)។ បច្ចុប្បន្ននេះ Unitel គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍និងសេវាឌីជីថលដ៏ធំបំផុត និងជាអង្គភាពរួមចំណែកចូលថវិកាដ៏ធំបំផុតមួយនៅក្នុងប្រទេសឡាវ។ Unitel ត្រូវបានបក្សនិងរដ្ឋនៃប្រទេសទាំងពីរ ទទួលស្គាល់ជាគំរូឆ្នើមសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

Unitel - គំរូនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ឡាវ
13/09/2024

ទំនិញវៀតណាមលើកកំពស់គុណភាព ដើម្បីយកឈ្នះលើ​អ្នកប្រើប្រាស់ក្នុងស្រុក

(VOVWORLD) - នាប៉ុន្មានឆ្នាំថ្មីៗនេះ បើទោះបីរងសម្ពាធយ៉ាងខ្លាំងពីការប្រកួតប្រជែងពីទំនិញនាំចូលក៏ដោយ ក៏ទំនិញដែលផលិតដោយសហគ្រាសក្នុងស្រុកមានឧត្តមភាពកាន់តែខ្លាំងឡើង ដោយមានគុណភាពល្អ ការរចនាស្អាតនិងតម្លៃសមរម្យ។ ទំនិញវៀតណាមកំពុងអះអាងពីឋានៈរបស់ខ្លួនលើទីផ្សារក្នុងស្រុក។

ទំនិញវៀតណាមលើកកំពស់គុណភាព ដើម្បីយកឈ្នះលើ​អ្នកប្រើប្រាស់ក្នុងស្រុក
04/09/2024

ទាញ​យកអត្ថប្រយោជន៍ពី​វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជំរុញ​ការនាំចេញតាមអ៊ីនធឺណិតឆ្លងដែន

(VOVWORLD) - ជាមួយនឹងគុណសម្បត្តិលេចធ្លោបើធៀបនឹងពាណិជ្ជកម្មប្រពៃណី ពាណិជ្ជកម្មអេឡិចត្រូនិកបានក្លាយជាដំណោះស្រាយសម្រាប់សហគ្រាសវៀតណាមជំរុញការនាំចេញ។ ការចូលរួមយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិកមិនត្រឹមតែជួយអាជីវកម្មបង្កើនការជួញដូរនិងពង្រីកទំហំផលិតកម្មប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិកនិងលក្ខណៈប្រកួតប្រជែងនៃផលិតផលវៀតណាមនៅក្នុងទីផ្សារពិភពលោកទៀតផង។

ទាញ​យកអត្ថប្រយោជន៍ពី​វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជំរុញ​ការនាំចេញតាមអ៊ីនធឺណិតឆ្លងដែន
01/09/2024

ខេត្ត Binh Dinh លើកកំពស់ផលិតផល OCOP ដោយអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

(VOVWORLD) - នាពេលថ្មីៗនេះ ខេត្ត Binh Dinh បានជំរុញការអនុវត្តកម្មវិធីឃុំមួយផលិតផលមួយ (OCOP) បង្កើនប្រាក់ចំណូលរបស់ប្រជាជននៅតំបន់ជនបទ រួមចំណែកកសាងជនបទថ្មី។ ដើម្បីអះអាងពីពាណិជ្ជសញ្ញាផលិតផល សហករណ៍និងទីតាំងផលិតជាច្រើននៅខេត្ត Binh Dinh បាននិងកំពុងជំរុញការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងម៉ាស៊ីនទំនើបដើម្បីលើកកំពស់ផលិតផល OCOP។

ខេត្ត Binh Dinh លើកកំពស់ផលិតផល OCOP ដោយអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
13/08/2024

ជំរុញការ​​ចង​សម្ព័ន្ធ​ដើម្បី​កសាង​តំបន់​វត្ថុធាតុដើម​​សម្រាប់​ការនាំចេញ​កសិផល​ប្រកបដោយ​និរន្តរភាព

(VOVWORLD) - នាពេលកន្លងទៅ កសិផលវៀតណាមបានឈានចូលទីផ្សារបរទេសដែលមានស្តង់ដារតឹងរឹង ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ថៃ សហភាពអឺរ៉ុប ចិន និងប្រទេសជាច្រើនទៀត ជាបណ្តើរៗ។ ដើម្បីសម្រេចបានលទ្ធផលនេះ ក្រៅពីដំណើរការដាំដុះប្រកបដោយសុវត្ថិភាពនិងផលិតផលមានគុណភាព ក៏មានការចងសម្ព័ន្ធយ៉ាងជិតស្និទ្ធរវាងអ្នកផលិតនិងសហគ្រាស ដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រកបដោយនិរន្តរភាពសម្រាប់បម្រើការនាំចេញផងដែរ។ នេះក៏ជាទិសដៅដែលត្រូវបានម្ចាស់ចំការជាច្រើនអនុវត្តន៍នៅតំបន់ដីសណ្តទន្លេ Cuu Long ។

ជំរុញការ​​ចង​សម្ព័ន្ធ​ដើម្បី​កសាង​តំបន់​វត្ថុធាតុដើម​​សម្រាប់​ការនាំចេញ​កសិផល​ប្រកបដោយ​និរន្តរភាព
06/08/2024

ខេត្ត Hoa Binh៖ អភិវឌ្ឍន៍ទេសចរណ៍តាម​ទិសដៅនិរន្តរភាព

(VOVWORLD) - ខេត្ត Hoa Binh ស្ថិតនៅតំបន់ព្រៃភ្នំភាគពាយ័ព្យនៃប្រទេសវៀតណាម ជាខេត្តមួយមានគុណសម្បត្តិសម្រាប់ការអភិវឌ្ឍទេសចរណ៍ ដូចជា៖ ទេសភាពស្រស់ស្អាត ជាមួយនឹងរូងភ្នំនិងតំបន់អភិរក្សធម្មជាតិដែលមានប្រព័ន្ធអេកូឡូស៊ី សត្វ និងរុក្ខជាតិសម្បូរបែប។ ទន្ទឹមនឹងនោះ មានអត្តសញ្ញាណវប្បធម៌វិសេសវិសាល ជាកន្លែងរស់នៅរបស់បណ្តាជនជាតិភាគតិច ដូចជា៖ Muong , Thai, Tay, Dao និង Mong ។ ដោយផ្អែកលើគុណសម្បត្តិទាំងនោះ ក្រោយរយៈពេល ៣ ឆ្នាំនៃការអនុវត្តគម្រោងអភិវឌ្ឍន៍សេវាកម្ម និងទេសចរណ៍ខេត្ត Hoa Binh (ដំណាក់កាល ២០២១-២០២៥) វិស័យទេសចរណ៍របស់ខេត្តមានការផ្លាស់ប្តូររចនាសម្ព័ន្ធតាមទិសដៅវិជ្ជាជីវៈ និងទំនើប។

ខេត្ត Hoa Binh៖ អភិវឌ្ឍន៍ទេសចរណ៍តាម​ទិសដៅនិរន្តរភាព
29/07/2024

វៀតណាម​ឆ្ពោះ​ទៅរក​​​ការអភិវឌ្ឍ​​ឡូជីស្ទិកបៃតង​

(VOVWORLD) - យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០ បានកំណត់គោលដៅលើការធ្វើបៃតងវិស័យសេដ្ឋកិច្ចនានា។ ក្នុងនោះ ការអភិវឌ្ឍមជ្ឈមណ្ឌលឡូជីស្ទិកបៃតង និងកំពង់ផែបៃតង ក៏ជាភារកិច្ចត្រុវបានដាក់ចេញ។ យោងតាមមជ្ឈដ្ឋានសេដ្ឋវិទូបាន្យដឹងថា ការអភិវឌ្ឍបណ្តាញផ្គត់ផ្គង់បៃតងត្រូវបានចាត់ទុកជាទិសដៅអភិវឌ្ឍន៍ សម្រាប់ធុរកិច្ចដែលចង់កសាងម៉ាកយីហោស្និទ្ធស្នាលជាមួយបរិស្ថាន។ ទន្ទឹមនឹងនោះ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅក្នុងខឿនសេដ្ឋកិច្ច ដែលមានតម្រូវការតឹងរឹង អំពីការអភិវឌ្ឍបៃតងនិងការអភិវឌ្ឍប្រកបដោយចេរភាព។

វៀតណាម​ឆ្ពោះ​ទៅរក​​​ការអភិវឌ្ឍ​​ឡូជីស្ទិកបៃតង​
23/07/2024

ការទាក់ទាញទុន​ FDI ក្នុងរយៈពេល ៦ ខែដើម​ឆ្នាំ៖ រក្សាសន្ទុះ​វិជ្ជមាន

(VOVWORLD) - ក្នុងរយៈពេល៦ខែដើមឆ្នាំ រដ្ឋាភិបាល ក្រសួង ស្ថាប័ន ផ្នែក និងមូលដ្ឋាននានាបានម្ចាស់ការដោះស្រាយការកកស្ទះ និងរបាំងផ្លូវច្បាប់ដែលរារាំងដល់ការវិនិយោគនិងអាជីវកម្មរបស់ធុរកិច្ច។ អាស្រ័យហេតុនេះ ការទាក់ទាញ FDI របស់វៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ដើមទុនសរុបសម្រេចបានជិត ១៥,២ ពាន់លានដុល្លារអាមេរិក កើនជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ការទាក់ទាញ FDI របស់វៀតណាមត្រូវបានព្យាករណ៍ថា នឹងបន្តរក្សាសន្ទុះវិជ្ជមានផងដែរ។

ការទាក់ទាញទុន​ FDI ក្នុងរយៈពេល ៦ ខែដើម​ឆ្នាំ៖ រក្សាសន្ទុះ​វិជ្ជមាន