ពិធីបុណ្យដង្ហែក្បួន “តាជ្រូក” នៅភូមិ ឡា ហ៊្វូ (La Phu)
(VOVWORLD) - វាបានក្លាយទៅជាទំនៀមទំលាប់ទៅហើយ អោយតែដល់យប់ថ្ងៃទី១៣ ខែមិកសិរជារៀង រាល់ឆ្នាំ គឺភូមិ ឡា ហ៊្វូ(La Phu) ឃុំ ឡា ហ៊្វូ ស្រុក Hoai Duc រដ្ឋធានី ហាណូយ បានរៀបចំពិធីបុណ្យដង្ហែក្បួន “តាជ្រូក”។ ពិធីបុណ្យនេះជាឱកាស ដើម្បីអោយអ្នកភូមិរំលឹកគុណូបការៈរបស់អាទិទេព Tinh Quoc Tam Lang ដែលជា ឧត្តមសេនីយ៍ទេពកោសល្យម្នាក់នៅក្នុងរាជ្យវង្សរបស់ស្ដេច Hung Due Vuong ទី៦ ដែលបានច្បាំងបរាជ័យសត្រូវឈ្លានពាន ការពារទឹកដី រក្សាអធិបតេយ្យ ភាពជាតិ។









