ភូមិ Phu Van ចូលរដូវផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
(VOVWORLD) - នៅពេលនិទាឃរដូវមកដល់ម្តងៗ ដូចភូមិផ្កាផ្សេងៗទៀត ភូមិ Phu Van ទីក្រុង Phu Ly ភាគខាងជើងវៀតណាម ចាប់ផ្តើមរដូវផ្កាដើម្បី ផ្គត់ផ្គង់បរិមាណធំផ្កានិងដើមឈើសំរាប់ទីផ្សារខេត្ត Ha Nam ខេត្ត Nam Dinh ខេត្ត Thai Binh និងខេត្ត Ninh Binh។ បុណ្យចូលឆ្នាំប្រពៃណី ឆ្នាំចសំរឹទ្ធិស័ក ២០១៨ កំពុងមកដល់។ ក្នុងប៉ុន្មាន ថ្ងៃនេះ ភូមិ Phu Van ទាំងមូលបាន គ្រប់ដណ្តប់ទៅដោយបរិយាកាសធ្វើការយ៉ាងសស្រាក់សស្រាំអ្នកលក់អ្នកទិញជាច្រើនកុះករ។









