ការរកឃើញវៀតណាម

10/04/2024

ខ្នងភ្នំ Lung Lo ខ្សែផ្លូវសសៃឈាមក្នុងយុទ្ធនាការ Dien Bien Phu

(VOVWORLD) - ក្នុងយុទ្ធនាការ Dien Bien Phu ឆ្នាំ ១៩៥៤ ខ្នងភ្នំ Lung Lo គឺជាខ្សែផ្លូវសសៃឈាម សម្រាប់កងទ័ព និងប្រជាជនវៀតណាមផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងស្បៀងអាហារបម្រើយុទ្ធនាការ។ ដើម្បីជួយសម្រួលការធ្វើចរាចរ ឆ្លើយតបនឹងតម្រូវការភារកិច្ច អង្គភាពទាហានវិស្វកម្ម និងប្រជាកសិករបានបើក និងការពារផ្លូវទាំងយប់ទាំងថ្ងៃ រួមចំណែកដ៏សំខាន់ដល់ជ័យជម្នះ "ភ្លូកទុកភ្លូកដី" ។

ខ្នងភ្នំ Lung Lo ខ្សែផ្លូវសសៃឈាមក្នុងយុទ្ធនាការ Dien Bien Phu
03/04/2024

Nho Que - ផ្ទាំងក្រណាត់សូត្រខៀវស្រងាត់នៅលើខ្ពង់រាបថ្ម Dong Van

(VOVWORLD) - ស្រុក Meo Vac ជាស្រុកមួយក្នុងចំណោមស្រុកទាំង ៤ របស់ខេត្ត Ha Giang ដែលស្ថិតនៅក្នុងតំបន់សួនឧទ្យានភូគព្ភសាស្ត្រ សកលខ្ពង់រាបថ្ម Dong Van។ គោលដៅនេះមិនត្រឹមតែមានភាពចម្រុះជាមួយនឹងពណ៌វប្បធម៌របស់ជនជាតិជាច្រើនប៉ុណ្ណោះទេ ថែមទាំងមានទេសភាពដ៏ធំសម្បើមនៃភ្នំថ្មកំបោរ ជាពិសេសគឺទន្លេ Nho Que ដូចជាក្រណាត់សូត្រខៀវស្រងាត់ដែលបក់ជុំវិញខ្នងភ្នំ Ma Pi Leng។

Nho Que - ផ្ទាំងក្រណាត់សូត្រខៀវស្រងាត់នៅលើខ្ពង់រាបថ្ម Dong Van
27/03/2024

អញ្ជើញទស្សនាប្រាសាទ Lang Bon ខេត្ត Hoa Binh

(VOVWORLD) - ប្រាសាទ Lang Bon នៅភូមិ Chieng Chau ឃុំ Chieng Chau គឺជាគ្រឹះស្ថានជំនឿដ៏ពិសិដ្ឋនៅស្រុក Mai Chau ខេត្ត Hoa Binh ។ ប្រាសាទនេះគោរពបូជាលោក Lang Bon ជាមនុស្ស ដែលមានគុណបំណាច់កាប់ឆ្កាផ្ទៃដី បង្កើតភូមិស្រុក ទំនៀមទំលាប់ហូបចុក និងស្នាក់នៅផ្ទះឈើផុតពីដីរបស់ជនជាតិ Thai ព្រមទាំងកំណត់បទបញ្ញត្តិសង្គម Muong Mun (ស្រុក Mai Chau នាពេលបច្ចុប្បន្ន)។

អញ្ជើញទស្សនាប្រាសាទ Lang Bon ខេត្ត Hoa Binh
20/03/2024

អញ្ជើញទស្សនា Sa Pa (ខេត្ត Lao Cai) ឆ្លងពិសោធន៍ទេសចរណ៍សហគមន៍នៅ

(VOVWORLD) - ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតទាំង ១០ នៅអាស៊ីអាគ្នេយ៍ ហើយជាគោលដៅល្បីល្បាញស្រស់ស្អាតបំផុតនៅអាស៊ី តំបន់ទេសចរណ៍ជាតិ Sa Pa (ខេត្ត Lao Cai) បានទាក់ទាញភ្ញៀវទេសចរណ៍ ដោយទេសភាពធំសម្បើមនៃធម្មជាតិ និងអាកាសធាតុស្រស់បរិសុទ្ធ។ ជាពិសេសគឺ លក្ខណៈវប្បធម៌ជនជាតិដែលលាយឡំ និងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពទេសចរណ៍សហគមន៍ គឺជាចំណុចលេចធ្លោនៃទេសចរណ៍នៅទីនេះ។

អញ្ជើញទស្សនា Sa Pa (ខេត្ត Lao Cai) ឆ្លងពិសោធន៍ទេសចរណ៍សហគមន៍នៅ
06/03/2024

វិថីប្រឡងប្រជែងវៀតណាម - ដំណើរទេសចរណ៍ស្វែងយល់ទឹកដីសង្វាតរៀនសូត្រ Hai Duong

(VOVWORLD) - Hai Duong គឺជាទឹកដីដ៏ល្បីល្បាញជាមួយប្រពៃណីសង្វាតរៀនសូត្រ និងប្រឡងប្រជែង ហើយ ជាប់ចំណាត់ថ្នាក់ជួរមុខនៅទូទាំងប្រទេសអំពីចំនួនមនុស្សជាប់ប្រឡងខ្ពស់ៗ។ ការសិក្សារៀនសូត្រ និងប្រពៃណីប្រឡងនៃតំបន់ជនបទប្រពៃណីវប្បធម៌នេះមិនត្រឹមតែបានបន្សល់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងត្រូវបានចារឹកនៅតាមកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ ដែលផ្សារភ្ជាប់ជាមួយឈ្មោះរបស់បុគ្គលល្បីៗខាងវប្បធម៌ និងប្រពៃណីប្រឡងប្រជែងរបស់តំបន់ទៀតផង។

វិថីប្រឡងប្រជែងវៀតណាម - ដំណើរទេសចរណ៍ស្វែងយល់ទឹកដីសង្វាតរៀនសូត្រ Hai Duong
28/02/2024

ផ្ទះ​ឈើ​ផុតពីដីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ Thai នៅខេត្ត Thanh Hoa ភាគ​ខាង​លិច

(VOVWORLD) - ពីទីរួមស្រុក Hoi Xuan (ស្រុក Quan Hoa) តាមផ្លូវជាតិលេខ 15C ទៅកាន់ស្រុក Muong Lat ប្រមាណ ៧ គីឡូម៉ែត្រ បត់ឆ្វេងគឺទៅដល់ភូមិ But ឃុំ Nam Xuan ហើយ ។ ភូមិស្ថិតនៅក្រោមជើងភ្នំ Pha Day ដែលហ៊ុំព័ទ្ធជំរិញដោយព្រៃឈើដ៏ធំទូលាយ ជាមួយអាកាសធាតុត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។

ផ្ទះ​ឈើ​ផុតពីដីដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ Thai នៅខេត្ត Thanh Hoa ភាគ​ខាង​លិច
21/02/2024

ផ្ទះតាំងបង្ហាញ Hoang Sa - គោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ

(VOVWORLD) - ផ្ទះតាំងបង្ហាញ Hoang Sa ទីក្រុង Da Nang មានអត្ថន័យដ៏ពិសេសសម្រាប់ប្រជាជនទីក្រុងនិយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម។ កន្លែងនេះបានបង្ហាញឯកសារ វត្ថុតាង ផែនទី និងរូបភាពរស់រវើកជាង ៣០០ ដែលមានតម្លៃប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ហើយជាសក្ខីភាពអំពីដំណើរត្រួសត្រាយ កំណត់ និងការពារអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa តាំងពីសម័យដើម នៃបណ្ដាស្ដេចង្វៀនដល់បច្ចុប្បន្ន។ នេះគឺជាគោលដៅដែលត្រូវបានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនអញ្ជើញទៅទស្សនាក្នុងដំណើរទេសចរណ៍ទីក្រុង Da Nang ។

ផ្ទះតាំងបង្ហាញ Hoang Sa - គោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ
16/02/2024

អញ្ជើញទៅអបអរពិធីបុណ្យវត្ត Huong នាដើមនិទាឃរដូវ

(VOVWORLD) - តាមទំនៀមទំលាប់ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៦ កើតខែមិកសិរ ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់មកពីគ្រប់ទិសទី តែងតែនាំគ្នាធ្វើធម្មយាត្រាមកកាន់ទីសក្ការៈបូជាព្រះពុទ្ធដ៏ស័ក្តិសិទ្ធិនៅឃុំ Huong Son ស្រុក My Duc ទីក្រុងហាណូយ ដើម្បីចូលរួមបើកពិធីបុណ្យវត្ត Huong។ នេះគឺជាពិធីបុណ្យដ៏វែងអន្លាយបំផុតប្រចាំឆ្នាំ ដែលប្រព្រឹត្តទៅចាប់ពីខែទី ១ ដល់ខែទី ៣ តាមច័ន្ទគតិ ដែលទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចររាប់លាននាក់ ឱ្យមកគោរពបូជា និងទស្សនាទេសភាព។

អញ្ជើញទៅអបអរពិធីបុណ្យវត្ត Huong នាដើមនិទាឃរដូវ
14/02/2024

និទាឃរដូវនៅវាលស្រែស្រូវ និងបង្គា

(VOVWORLD) - គំរូដាំស្រូវគួបផ្សំជាមួយនឹងការចិញ្ចឹមបង្គា (គំរូស្រូវ-បង្គា) កំពុងត្រូវបានខេត្ត Bac Lieu ផ្តល់អាទិភាពអភិវឌ្ឍន៍ ព្រោះថាគំរូនេះទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ផង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផង។ ឆ្នាំនេះរដូវប្រមូលផលស្រូវគឺអំណោយផលណាស់ បង្គាក៏បានលូតលាស់ល្អ ហើយថែមទាំងមានតម្លៃខ្ពស់ បើធៀបនឹងឆ្នាំមុនៗ។ ដូច្នេះហើយបងប្អូនប្រជាជននៅទីនេះបានទទួលនិទាឃរដូវ និងអំណរឆ្នាំថ្មីយ៉ាងសប្បាយរីករាយ។

និទាឃរដូវនៅវាលស្រែស្រូវ និងបង្គា
07/02/2024

នំ " cooc mo " ក្នុងពិធីគម្រប់ខួបមួយខែរបស់ជនជាតិ Tay និង Nung

(VOVWORLD) - នំ " cooc mo " គឺជាម្ហូបប្រពៃណីដ៏ឆ្ងាញ់ពិសាររបស់ជនជាតិ Tay និង Nung ។ តាមភាសា Tay ពាក្យ cooc mo មានន័យថាស្នែងគោ ហើយជាប្រភេទនំដែលមិនអាចខ្វះបានក្នុងពិធីគម្រប់ខួបមួយឆ្នាំរបស់ទារកគ្រប់រូប។ នំនីមួយៗដ៏ស្រស់ស្អាត និងប្លែកភ្នែក ប៉ុន្តែបង្កប់នូវព្រលឹងវប្បធម៌ម្ហូបអាហារប្រពៃណីរបស់ជនជាតិ Tay និង Nung នៅតំបន់ភ្នំភាគខាងជើង។

នំ " cooc mo " ក្នុងពិធីគម្រប់ខួបមួយខែរបស់ជនជាតិ Tay និង Nung