សារមន្ទីរសារព័ត៌មានវៀតណាម៖ ទីកន្លែងដែលនិទានរឿងអំពីប្រវត្តិសាស្ត្រសារព័ត៌មានតាមរយៈវត្ថុអនុស្សាវរីយ៍
(VOVWORLD) - កាលពី៤ឆ្នាំមុន នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ សារមន្ទីរសារព័ត៌មានវៀតណាម ដែលស្ថិតនៅក្នុងអគារសមាគមអ្នកកាសែតវៀតណាម តាមវិថី Duong Dinh Nghe រដ្ឋធានីហាណូយ បានបើកសម្ពោធជាផ្លូវការដើម្បីទទួលស្វាគមអ្នកទស្សនា។ វត្ថុអនុស្សាវរីយ៍ជាង ២ ម៉ឺន ត្រូវបានតាំងបង្ហាញប្រកបដោយភាពច្នៃប្រឌិត និងរស់រវើកលើផ្ទៃដី ១៥០០ ម៉ែត្រការ៉េនៅសារមន្ទីរ ប្រៀបប្រដូចជាខ្សែភាពយន្តមួយអំពីដំណាក់កាលនីមួយៗក្នុងដំណើរការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម។










