បំពង់បង្ហូរប្រេងសាំង Truong Son - រឿងព្រេងនៃដំណើរឯកភាពទឹកដីមាតុភូមិ
(VOVWORLD) - ក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក សង្គ្រោះជាតិ ផ្លូវ Truong Son ប្រៀបប្រដូចជាសរសៃឈាមដ៏ធំសម្បើមសម្រាប់ដឹកជញ្ជូនកងទ័ព ស្បៀងអាហារ និងបរិក្ខារយោធាពីសមរភូមិក្រោយភាគខាងជើងទៅកាន់សមរភូមិមុខភាគខាងត្បូង។ នៅលើបណ្តាញចរាចរណ៍ដ៏មហិមារនោះ មានបំពង់បង្ហូរប្រេងសាំងដែលមានប្រវែង ១៧០០ គីឡូម៉ែត្រ ដែលលាតសន្ធឹងតាមបណ្ដោយប្រទេសជាតិ ហើយត្រូវបានពង្រីកឡើងដល់ជិត ៥០០០ គីឡូម៉ែត្រ ចាប់ពីខេត្ត Quang Ninh, Lang Son ទៅកាន់ខេត្ត Binh Phuoc។










