ផ្កាម៉ាក់ខៃជ្រលក់ពណ៌ផ្កាឈូកលើភូមិខ្ពង់រាប
(VOVWORLD) - ឆ្នាំនេះ ផ្កាម៉ាក់ខៃ ដែលភាគច្រើនជាប្រភេទផ្កាម៉ាក់ខៃសាគូរ៉ា បានរីកស្គុះស្គាយលឿនជាងឆ្នាំ មុនៗ។ ភូមិជាច្រើននៅក្នុងខេត្ត Tuyen Quang (ខេត្ត Ha Giang មុនការរួមបញ្ចូល) មិនទាន់ចូលដល់និទាឃរដូវនៅឡើយ ប៉ុន្តែពណ៌ផ្កាឈូកបានគ្របដណ្ដប់ពាសពេញគ្រប់ទីកន្លែង។ ប្រជាជននៅមូលដ្ឋាន មានសេចក្ដីសោមនស្សរីករាយដោយបានគយគន់រដូវផ្ការីករយៈពេលវែងជាងធម្មតា ខណៈដែលភ្ញៀវទេសចរមកពីគ្រប់ទិសទី បាននាំគ្នាថតរូបដើម្បីឲ្យមានរូបថតអនុស្សាវរីយ៍ជាច្រើនអំពីរដូវផ្ការីកនៅតំបន់ខ្ពង់រាប។









