ការរកឃើញវៀតណាម

20/11/2023

អញ្ជើញទស្សនាទេសភាពស្រុក Dakrong

(VOVWORLD) - Dakrong គឺជាស្រុកព្រៃភ្នំព្រំដែន ដែលមានចម្ងាយជាង ៦០ គីឡូម៉ែត្រពីភាគខាងលិចខេត្ត Quang Tri។ នៅទីនេះមានរមណីយដ្ឋានដ៏ស្រស់បំព្រងជាច្រើនដូចជា៖ ស្ពានព្យួរ Đakrông រូងភ្នំ Apôlihông ឬតំបន់ទេសចរណ៍សហគមន៍ភូមិ Klu បានបង្កើតផ្ទាំងគំនូរធម្មជាតិដ៏ធំសម្បើម និងមនោរម្យ។

អញ្ជើញទស្សនាទេសភាពស្រុក Dakrong
08/11/2023

ឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van - ពាណិជ្ជសញ្ញា ទេសចរណ៍ខេត្ត Ha Giang

(VOVWORLD) - ទេសភាពដ៏ធំមហិមា ជីវចម្រុះរួមជាមួយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិ ប្រពៃណីវប្បធម៌ដ៏យូរលង់របស់សហគមន៍ប្រជាជនក្នុងតំបន់ និងផលិតផលប្រចាំតំបន់ ហើយភ្ញៀវទេសចរអាចឃើញប្រការដ៏វិសេសវិសាលទាំងនេះនៅខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang។

ឧទ្យានភូគព្ភសាស្ត្រសកល UNESCO ខ្ពង់រាបថ្ម Dong Van - ពាណិជ្ជសញ្ញា ទេសចរណ៍ខេត្ត Ha Giang
01/11/2023

អញ្ជើញទស្សនាផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang

(VOVWORLD) - ផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang ស្ថិតនៅផ្លូវ Nguyen Chi Thanh ទីក្រុង Soc Trang។ នេះគឺជាកន្លែងថែរក្សាវត្ថុតាងអំពីជីវភាពរស់នៅ វប្បធម៌ និងស្មារតីរបស់ជនជាតិខ្មែរ។

អញ្ជើញទស្សនាផ្ទះតាំងបង្ហាញឯកទេសវប្បធម៌ជនជាតិខ្មែរខេត្ត Soc Trang
26/10/2023

ពិធីបុណ្យ Chu Dong Tu - Tien Dung៖ ពិធីបុណ្យនៃសេចក្ដីស្នេហា

(VOVWORLD) - ពិធីបុណ្យ Chu Dong Tu - Tien Dung (ពិធីបុណ្យនៃសេចក្ដីស្នេហា) គឺជាពិធីបុណ្យដ៏ល្បីល្បាញមួយរបស់ខេត្ត Hung Yen ។ នេះគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗបំផុតទាំង ១៦ របស់ប្រទេសជាតិទាំងមូល ដែលផ្សាភ្ជាប់ជាមួយនឹងរឿងព្រេងនិទានអំពីសេចក្ដីស្នេហារវាង Chu Dong Tu ដែលជាអ្នកនេសាទក្រីក្រម្នាក់ និង Tien Dung រាជបុត្រីរបស់ស្តេច Hung ទី ១៨ (៤០៨ - ២៥៨ មុនគ.ស)។ ក្នុងឆ្នាំនេះ ការរៀបចំពិធីបុណ្យកាន់តែមានន័យជាង នៅពេលដែលពិធីបុណ្យនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

ពិធីបុណ្យ Chu Dong Tu - Tien Dung៖ ពិធីបុណ្យនៃសេចក្ដីស្នេហា
19/10/2023

បេតិកភណ្ឌជាតិពិសេស - វិហារ Dau An

(VOVWORLD) - វិហារAn Xa (វិហារDau An) ត្រូវបានគេស្គាល់ជាសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាល កម្រ មានតែមួយគត់ ហើយធំបំផុតនៃវប្បធម៌សាសនាតាវ ដែលត្រូវបានបន្សល់ទុកនៅខេត្ត Hung Yen និយាយដោយឡែក និងនៅទូទាំងប្រទេសនិយាយរួម។ វិហារមានតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ធំធេង ហើយជាសក្ខីភាពនៃសញ្ញាសម្គាល់នៃ "ខឿនវប្បធម៌សាសនាតាវសម័យដើម" នៅលើទឹកដីនេះ។ វិហារត្រូវបានរៀបចំចំណាត់ថ្នាក់ជាកេរ្កិ៍ដំណែលជាតិពិសេស។

បេតិកភណ្ឌជាតិពិសេស - វិហារ Dau An
27/09/2023

មណ្ឌលឧស្សាហកម្មអេកូឡូស៊ី Nam Cau Kien៖ ការផ្លាស់ប្តូរឌីជីថលគឺជាកូនសោរអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - ដោយស្ថិតនៅស្រុក Thuy Nguyen ទីក្រុង Hai Phong Shinec Nam Cau Kien (Nam Cau Kien Industrial Park) គឺជាមណ្ឌលឧស្សាហកម្មអេកូឡូស៊ីជួរមុខនៅទូទាំងប្រទេស ដែលអភិវឌ្ឍន៍តាមទិសដៅសេដ្ឋកិច្ច សង្គម និងបរិស្ថាន "បៃតង ប្រកបដោយនិរន្តរភាព"។ នេះជាគម្រោងឈានមុខក្នុងការអភិវឌ្ឍមណ្ឌលឧស្សាហកម្មអេកូឡូស៊ី វិលជុំ និងបេតិកភណ្ឌ។ ជាមួយនឹងការតភ្ជាប់ពឹងផ្អែកជួយគ្នាទៅវិញទៅមកក្នុងគំរូសេដ្ឋកិច្ចវិលជុំនោះ Nam Cau Kien បានប្រើប្រាស់ការផ្លាស់ប្តូរឌីជីថលសម្រាប់អភិបាលកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

មណ្ឌលឧស្សាហកម្មអេកូឡូស៊ី Nam Cau Kien៖ ការផ្លាស់ប្តូរឌីជីថលគឺជាកូនសោរអភិវឌ្ឍន៍ប្រកបដោយចីរភាព
20/09/2023

សាលារៀនឌីជីថល - ដំណោះស្រាយលើកកំពស់គុណភាពអប់រំនៅវៀតណាម

(VOVWORLD) - បុព្វហេតុផ្លាស់ប្តូរឌីជីថលជាតិកំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លានៅវៀតណាម ហើយផ្នែកអប់រំក៏កំពុង "សម្របខ្លួន" ទៅក្នុងដំណើរការនោះ។ ការប្រើប្រាស់បច្ចេកវិទ្យាបាននាំមកនូវគុណតម្លៃវិជ្ជមានជាច្រើន ហើយក្លាយទៅជាដំណោះស្រាយប្រកបដោយមានប្រសិទ្ធភាព ដើម្បីជួយលើកកំពស់គុណភាពអប់រំនៅវៀតណាម។

សាលារៀនឌីជីថល - ដំណោះស្រាយលើកកំពស់គុណភាពអប់រំនៅវៀតណាម
13/09/2023

Ninh Thuan - គោលដៅទេសចរណ៍ដ៏វិសេសវិសាល និងប្លែកៗ

(VOVWORLD) - Ninh Thuan ទឹកដីនៃភូមិភាគកណ្តាលប៉ែកខាងត្បូង កំពុងជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ អញ្ជើញមកដល់ខេត្ត Ninh Thuan ភ្ញៀវទេសចរអាចមានជម្រើសជាច្រើនក្នុងការធ្វើដំណើរ ពោលគឺតាមផ្លូវអាកាស ផ្លូវគោក ផ្លូវដែក និងផ្លូវសមុទ្រ ដើម្បីទស្សនាដោយសេរីឆ្នេរសមុទ្រដ៏ស្រស់ស្អាត គោលដៅទេសចរណ៍ដ៏ប្លែកៗ នៃតំបន់ដ៏ដែលពោរពេញទៅដោយពន្លឺព្រះអាទិត្យ និងខ្យល់អាកាសនេះ។

Ninh Thuan - គោលដៅទេសចរណ៍ដ៏វិសេសវិសាល និងប្លែកៗ
06/09/2023

ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង - គោលដៅរបស់អ្នកស្រឡាញ់សន្តិភាព

(VOVWORLD) - ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ទឹកដី Cam Lo ខេត្ត Quang Tri គឺជាកន្លែងសាងសង់ទីស្ដីការរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង។

ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង - គោលដៅរបស់អ្នកស្រឡាញ់សន្តិភាព
04/09/2023

ពិធីបុណ្យវត្ត Ba Thien Hau - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅខេត្ត Binh Duong

(VOVWORLD) - វត្ត Ba Thien Hau ត្រូវបានស្គាល់ដល់ជាមួយឈ្មោះហៅផ្សេងទៀតថាអាស្រម Ba Thien Hau។ នេះគឺជាអាស្រមមួយដែលត្រូវបានសហគមន៍ជនវៀតណាមដើមកំណើត Hoa នៅខេត្ត Binh Duong កសាងនាពាក់កណ្តាលសតវត្សរិ៍ទី ១៩ ដើម្បីធ្វើសក្ករៈបូជា Thien Hau Thanh Mau ដែលជាព្រះជួយការពារប្រជាជនចេញទៅសមុទ្រ។ ក្នុងឱកាសថ្ងៃពេញបូណ៌មី ខែមិគសិរ ជារៀងរាល់ឆ្នាំ ពិធីបុណ្យវត្ត Ba Thien Hau បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅខេត្ត Binh Duong។ នេះគឺជាពិធីបុណ្យដ៏ធំនិងវិសេសវិសាលរបស់ខេត្ត ដោយបង្ហាញពីវប្បធម៌របស់សហគមន៍ជនជាតិ Hoa ហើយមានលក្ខណៈថ្មីៗជាច្រើន ដោយបង្កើតភាពសម្បូរបែបនិងលាយឡំជាមួយវប្បធម៌ក្នុងតំបន់។

ពិធីបុណ្យវត្ត Ba Thien Hau - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៅខេត្ត Binh Duong