វត្ត Chen Kieu- វត្តដ៏វិសេសវិសាលនៅខេត្ត Soc Trang
(VOVWORLD) - ដោយបានសាងសង់ឡើងនាឆ្នាំ ១៨១៥ វត្ត Chen Kieu (ឬហៅថាវត្តស្រឡូង) ស្ថិតនៅឃុំ Dai Tam ស្រុក My Xuyen គឺជាវត្តដ៏ស្រស់ស្អាត និងល្បីឈ្មោះមួយរបស់ជនជាតិខ្មែរនៅខេត្ត Soc Trang ។ លក្ខណៈដ៏វិសេសវិសាលរបស់វត្ត Chen Kieu គឺត្រូវបានសាងសង់ និងតុបតែងដោយបំណែកពែង ចាន និងចានទាប។ ជាងសាងសង់វត្តបានប្រើប្រាស់សម្ភារៈទាំងនេះយ៉ាងប៉ិនប្រសប់ ដើម្បីតុបតែងលើជញ្ជាំង និងសរសរចេតិយ បង្កើតសំណង់សិល្បៈដ៏វិសេសវិសាល ប្លែកភ្នែក។










