ការរកឃើញវៀតណាម

28/01/2026

ផ្កាម៉ាក់ខៃជ្រលក់ពណ៌ផ្កាឈូកលើភូមិខ្ពង់រាប

(VOVWORLD) - ឆ្នាំនេះ ផ្កាម៉ាក់ខៃ ដែលភាគច្រើនជាប្រភេទផ្កាម៉ាក់ខៃសាគូរ៉ា បានរីកស្គុះស្គាយលឿនជាងឆ្នាំ មុនៗ។ ភូមិជាច្រើននៅក្នុងខេត្ត Tuyen Quang (ខេត្ត Ha Giang មុនការរួមបញ្ចូល) មិនទាន់ចូលដល់និទាឃរដូវនៅឡើយ ប៉ុន្តែពណ៌ផ្កាឈូកបានគ្របដណ្ដប់ពាសពេញគ្រប់ទីកន្លែង។ ប្រជាជននៅមូលដ្ឋាន មានសេចក្ដីសោមនស្សរីករាយដោយបានគយគន់រដូវផ្ការីករយៈពេលវែងជាងធម្មតា ខណៈដែលភ្ញៀវទេសចរមកពីគ្រប់ទិសទី បាននាំគ្នាថតរូបដើម្បីឲ្យមានរូបថតអនុស្សាវរីយ៍ជាច្រើនអំពីរដូវផ្ការីកនៅតំបន់ខ្ពង់រាប។

ផ្កាម៉ាក់ខៃជ្រលក់ពណ៌ផ្កាឈូកលើភូមិខ្ពង់រាប
14/01/2026

រុករកព្រៃស្មាច់ (ត្រា សឺ) Tra Su នៅខេត្តអានយ៉ាង

(VOVWORLD) - ដោយស្ថិតនៅក្នុងប្រព័ន្ធព្រៃឈើដែលប្រើប្រាស់សម្រាប់គោលដៅពិសេសរបស់ប្រទេសវៀតណាម ព្រៃស្មាច់ ត្រា សឺ ស្ថិតនៅក្នុងឃុំ អាន គឺ ខេត្តអានយ៉ាង មានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីភាគខាងលិចនៃព្រំដែនវៀតណាម-កម្ពុជា។ នេះគឺជាព្រៃមួយក្នុងចំណោមព្រៃស្មាច់លិចទឹកដ៏ធំនិងស្រស់ស្អាតបំផុត នៅវៀតណាម ដែលមានប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប និងចម្រុះ ព្រមទាំងជាគោលដៅទេសចរណ៍អេកូឡូស៊ីដ៏វិសេសវិសាលនៅក្នុងតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូង។

រុករកព្រៃស្មាច់ (ត្រា សឺ) Tra Su នៅខេត្តអានយ៉ាង
07/01/2026

ភូមិ ហ័រទៀន (Hoa Tien) - គោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញនៅភាគខាងលិចខេត្តង៉េអាន

(VOVWORLD) - ភូមិហ័រទៀន (Hoa Tiến) ឃុំចូវទៀន (Châu Tiến) ខេត្តង៉េអាន (Nghệ An) គឺជាគោលដៅទេសចរណ៍សហគមន៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរ នៅពេលអញ្ជើញមកដល់តំបន់អភិរក្សជីវមណ្ឌលពិភពលោក ភាគខាងលិចខេត្តង៉េអាន។ នៅទីនេះ ជនរួមជាតិជនជាតិថៃ នៅតែរក្សារបៀបរស់នៅបែបប្រពៃណី ដោយផ្សាភ្ជាប់ទៅនឹងការធ្វើស្រែចំការ ការត្បាញក្រណាត់ចរបាប់ និងការដាំដើមមនចិញ្ចឹមដង្កូវនាង។

ភូមិ ហ័រទៀន (Hoa Tien) - គោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញនៅភាគខាងលិចខេត្តង៉េអាន
31/12/2025

វៀតណាម៖ គោលដៅទេសចរណ៍ដ៏សម្បូរទៅដោយអត្តសញ្ញាណនៅលើផែនទីទេសចរណ៍ពិភពលោក

(VOVWORLD) - ដោយទទួលបានចំណូលលើសពី ១ លាន ពាន់លានដុង (ជាង ៤០ ពាន់លានដុល្លារអាមេរិក) និងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ២០ លាននាក់ ទេសចរណ៍វៀតណាមក្នុងឆ្នាំ ២០២៥ ពិតជាបានងើបឡើងយ៉ាងខ្លាំងក្លាពីការលំបាកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ- ១៩។

វៀតណាម៖ គោលដៅទេសចរណ៍ដ៏សម្បូរទៅដោយអត្តសញ្ញាណនៅលើផែនទីទេសចរណ៍ពិភពលោក
24/12/2025

សួនច្បាររុក្ខសាស្ត្រហាណូយ៖ គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ

(VOVWORLD) - សួនច្បាររុក្ខសាស្ត្រហាណូយមិនត្រឹមតែជាគោលដៅអេកូឡូស៊ីដ៏ពិសេសមួយដែលមានធម្មជាតិដ៏ស្រស់ស្អាត លាយឡំជាមួយនឹងចំណេះដឹងរុក្ខសាស្ត្រប៉ុណ្ណោះទេ ថែម ទាំងក៏ជាកន្លែងប្រមូលផ្ដុំ និងអភិរក្សប្រភេទរុក្ខជាតិដ៏កម្រ ដែលបម្រើតម្រូវការ ស្រាវជ្រាវវិទ្យាសាស្ត្រនិងអប់រំទៀតផង។ ក្រោយពីការកសាងរយៈពេលច្រើន ឆ្នាំកន្លងមក សួនច្បាររុក្ខសាស្ត្រហាណូយ សព្វថ្ងៃនេះបានក្លាយជាគោលដៅ ទេសចរណ៍អេកូឡូស៊ីដែលមិនអាចរំលងបានសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។

សួនច្បាររុក្ខសាស្ត្រហាណូយ៖ គោលដៅទេសចរណ៍បៃតងដ៏ទាក់ទាញ
17/12/2025

Huu Lien៖ ទីកន្លែងឡើងភ្នំផ្សងព្រេងនៅខេត្តឡាងសឺន ទាក់ទាញភ្ញៀវទេសចរ

(VOVWORLD) - ក្រោយពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលក្នុងខេត្តឡាងសឺន ឃុំ Huu Lien កំពុងលេចចេញជាទីកន្លែងដ៏លេចធ្លោនៅលើផែនទីទេសចរណ៍នៅតំបន់ភ្នំភាគខាងជើងវៀតណាម។ ដោយមានទេសភាពបែបរហោស្ថាននៃភ្នំថ្មកំបោរ ជ្រលងភ្នំ និងច្រាំងថ្មបញ្ឈរជាជួរ ឃុំ Huu Lien បានក្លាយជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់សកម្មភាពឡើងភ្នំផ្សងព្រេង ដោយទាក់ទាញភ្ញៀវទេសចរវ័យក្មេងជាច្រើនដែលចូលចិត្តការរុករកនិងការសាកល្បង។

Huu Lien៖ ទីកន្លែងឡើងភ្នំផ្សងព្រេងនៅខេត្តឡាងសឺន ទាក់ទាញភ្ញៀវទេសចរ
10/12/2025

ផ្លូវបេតិកភណ្ឌថាំងឡុងខាងត្បូង បំផុសការចងចាំអំពីទីក្រុងហាណូយ

(VOVWORLD) - ចាប់ពីវាលចំការផ្កាចម្រុះពណ៌ពេញមួយឆ្នាំនៅឃុំ Phuc Tho រហូតដល់ស្នាដៃ ខ្មុកម្រ័ក្សដ៏ប្រណិតនៅក្នុងភូមិ Ha Thai ឬផ្ទះបុរមបុរាណ និងរបរដេរអាវធំប្រពៃណីនៃភូមិ Phuc Am នោះ ផ្លូវបេតិកភណ្ឌ ថាំងឡុងខាងត្បូង កំពុងដាស់តម្លៃវប្បធម៌ និងរបរសិប្បកម្មប្រពៃណីនៃទីក្រុងហាណូយឲ្យភ្ញាក់ពីដំណេក។ ដំណើរនេះមិនត្រឹមតែតភ្ជាប់តំបន់បេតិកភណ្ឌនៅជាយក្រុងជាមួយនឹងមជ្ឈមណ្ឌលរដ្ឋធានីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទិសដៅថ្មីសម្រាប់ទេសចរណ៍ប្រកបដោយចីរភាព ដែលអតីតកាលនិងបច្ចុប្បន្នកាល លាយឡំគ្នានៅក្នុងដង្ហើមនៃសម័យកាល។

ផ្លូវបេតិកភណ្ឌថាំងឡុងខាងត្បូង បំផុសការចងចាំអំពីទីក្រុងហាណូយ
03/12/2025

ទឹកជ្រោះ Khuoi Nhi៖ សម្រស់ដ៏រ៉ូមែនទិកនៅកណ្តាលព្រៃល្វឹងល្វើយនៃខេត្ត Tuyen Quang

(VOVWORLD) - ផ្លូវដែលនាំទៅដល់ទឹកជ្រោះ Khuoi Nhi ឃុំ Lam Binh ផុសជ្រងោនៅចំពោះមុខភ្ញៀវទេសចរ នូវទេសភាពដ៏បៃតងត្រជាក់ ជាកន្លែងដែលព្រៃភ្នំ ឱបក្រសោបទឹកជ្រោះពណ៌សក្បុស។ នៅកណ្តាលព្រៃធំល្វឹងល្វើយនៃខេត្ត Tuyen Quang ទឹកជ្រោះ Khuoi Nhi បានផុសឡើងដូចជាផ្ទាំងគំនូរមួយដ៏រ៉ូមែនទិក ទន់ភ្លន់ និងរហោស្ថាន។

ទឹកជ្រោះ Khuoi Nhi៖ សម្រស់ដ៏រ៉ូមែនទិកនៅកណ្តាលព្រៃល្វឹងល្វើយនៃខេត្ត Tuyen Quang
26/11/2025

ផ្សាររាត្រី Phu Quoc កំពុងទាក់ទាញចិត្តភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តអានយ៉ាង

(VOVWORLD) - ផ្សាររាត្រីគឺជាទីកន្លែងមួយដែលភ្ញៀវទេសចរអាចទៅទស្សនា ប្រសិនបើពួកគេចង់មើលឃើញពីជីវភាពពេលយប់របស់ប្រជាជននៅតំបន់ពិសេស Phu Quoc ខេត្តអានយ៉ាង។ នៅទីនេះអ្នកលក់អ្នកទិញទាក់ទងគ្នាប្រកបដោយសភាពអ៊ូអរ ហើយភ្ញៀវទេសចរអាចស្វែងរកផលិតផលពិសេសប្រចាំមូលដ្ឋាន និងជួបសំណេះសំណាលជាមួយប្រជានេសាទដ៏ស្លូតបូត និងរួសរាយរាក់ទាក់។

ផ្សាររាត្រី Phu Quoc កំពុងទាក់ទាញចិត្តភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តអានយ៉ាង
19/11/2025

ពន្ធនាគារ Con Dao៖ វីរចម្រៀងអំពីឆន្ទៈវៀតណាម

(VOVWORLD) - ស្ថិតនៅនាយសមុទ្រ ពន្ធនាគារ Con Dao (ឥឡូវចំណុះទីក្រុងហូជីមិញ) មិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ។ នោះគឺជាទឹកដីនៃការចងចាំ ជាទីកន្លែងមួយដែលឥដ្ឋមួយដុំៗ របារដែកនីមួយៗ សុទ្ធតែដាបដោយញើស ឈាម និងទឹកភ្នែករបស់វីរបុរសដែលបានពលីជីវិតដើម្បីឯករាជ្យរបស់ប្រជាជាតិវៀតណាម។

ពន្ធនាគារ Con Dao៖ វីរចម្រៀងអំពីឆន្ទៈវៀតណាម