Ninh Binh - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ដោយសារជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហេតុដូច្នេះហើយ ខេត្ត Ninh Binh បានតម្រូវឲ្យបណ្ដាស្រុក និងសហគ្រាសបម្រើសេវាកម្មទេសចរណ៍បន្តរឹតបន្តឹងការងារបង្ការជំងឺរាតត្បាត បណ្ដាសកម្មភាពនៃពិធីបុណ្យទានក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ ២០២១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ផ្នែកទេសចរណ៍ខេត្ត Ninh Binh បានអនុវត្តផែនការដោយម្ចាស់ការ ធានាបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងស្ថានភាពថ្មីផងដែរ។










